រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ថ្មី ប្ដេជ្ញា​អនុវត្ត​ការងារ​៧​ចំណុច​ ដើម្បី​បន្ត​និរន្តរភាព​

ភ្នំពេញ ៥ មេសា ២០១៦៖ ឯកឧត្ដមទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលត្រូវបានប្រកាសចូលកាន់តំណែង នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសប្តេជ្ញា អនុវត្តកិច្ចការចំនួន៧ចំណុច ដើម្បីបន្តនិរន្តរភាពការងារ។

ភ្នំពេញ ៥ មេសា ២០១៦៖ ឯកឧត្ដមទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលត្រូវបានប្រកាសចូលកាន់តំណែង នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសប្តេជ្ញា អនុវត្តកិច្ចការចំនួន៧ចំណុច ដើម្បីបន្តនិរន្តរភាពការងារ។

 

ឯកឧត្ដមទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា ដើម្បីបន្តនិរន្តរភាពនៃការងារ ទាំងឡាយ និងដើម្បីឆ្លើយតបទៅនឹងការផ្តល់សេចក្ដីទុកចិត្តរបស់រដ្ឋសភា និងរាជរដ្ឋាភិបាល ពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្ដមបានធ្វើការប្ដេជ្ញាចិត្តដួចតទៅ៖

 

ទី១.បន្តពង្រឹងការងារគ្រប់គ្រងមន្រ្តី និងវិធានការអនុវត្តសហលក្ខន្តិកៈ មន្ត្រីរាជការរបស់រាជរដ្ឋាភិបាល និងវិធានការពង្រឹង និងអភិវឌ្ឍស្ថាប័ន តាមរយៈការបណ្ដុះបណ្ដាល ធនធានមនុស្ស ការលើកទឹកចិត្តមន្ត្រីរាជការឲ្យខិតខំបំពេញការងារ និងការពង្រឹងការអនុវត្តច្បាប់ និងបទបញ្ជា ពិសេសជំរុញការអនុវត្ត ការត្រួតពិនិត្យយន្តការនៃការផ្តល់សេវាសាធារណៈ ដើម្បីធានាឆ្លើយតប ទាន់ពេលវេលា នូវរាល់សំណូមពររបស់ប្រជាពលរដ្ឋស្របតាមអនុសាសន៍របស់សម្តេចតេជោ គឺធ្វើឲ្យបាន ធ្វើឲ្យលឿន ធ្វើឲ្យមានតម្លាភាព។

 

ទី២. ជំរុញ និងដោះស្រាយការកកស្ទះ ក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ពិសេសការកកស្ទះក្នុងការអនុវត្តបទបញ្ជាលេខ០១បប។

 

ទី៣.ទប់ស្កាត់ការទន្ទ្រាន កាន់កាប់ដីរដ្ឋ និងការរំលោភបំពាន លើកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ។ ដោះស្រាយរកយុត្តិធម៌ ដល់ភាគីពាក់ព័ន្ធដើម្បីជំនឿ ជឿជាក់ក្នុងការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា។

 

ទី៤.ទប់ស្កាត់ និងដោះស្រាយការសាងសង់ដែលរំលោភច្បាប់ដែលធ្វើឲ្យប៉ះពាល់ ដល់សណ្ដាប់ធ្នាប់ សុវត្ថិភាពសាធារណៈក៏ដូចជាសោភ័ណភាព និងបរិស្ថាន។

 

ទី៥.ជំរុញការរៀបចំប្លង់ប្រើប្រាស់ដីធ្លី ដោយកំណត់ប្រភេទតំបន់ និងកម្ពស់។
ទី៦.បន្តអនុវត្តឲ្យបានជោគជ័យ នូវគោលនយោបាយបែងចែកដីធ្លី តាមរយៈការអនុវត្ត កម្មវិធីសម្បទានដីធ្លីសង្គមកិច្ច និងការធ្វើប្រទានកម្ម ជូនប្រជាជនក្រីក្រ យោធិនពិការ គ្រួសារយោធាពលី និងមរណៈ និងអតីតកងកម្លាំងប្រដាប់អាវុធ ដែលខ្វះដីពិតប្រាកដ។

 

និងទី៧. រួមចំណែក ជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទដកស្រង់ចេញពីគេហទំព័រដើមអម្ពិល

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់