ឯកឧត្តម​ ស ខេង​ អញ្ជើញ​ទៅ​​បំពេញ​​ទស្សន​កិច្ច​នៅ​​ប្រទេស​ស៊ុយ​អែត​ និងរុស្ស៊ី

ភ្នំពេញ ២៥ ឧសភា ២០១៥៖ លោក ប៉ោ ភ័ក្រ ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ក្រសួងមហា ផ្ទៃបានឱ្យដឹងថា កាលពីយប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ឯកឧត្តម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ច នៅប្រទេសស៊ុយអែត និងរុស្ស៊ី ដើម្បីចុះហត្ថលេខាលើ កិច្ច សហប្រតិបត្តិការជា មួយគ្នានោះ។

ភ្នំពេញ ២៥ ឧសភា ២០១៥៖ លោក ប៉ោ ភ័ក្រ ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ក្រសួងមហា ផ្ទៃបានឱ្យដឹងថា កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ឯកឧត្តម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសស៊ុយអែត និងរុស្ស៊ី ដើម្បីចុះហត្ថលេខាលើ កិច្ច សហប្រតិបត្តិការជា មួយគ្នានោះ។

លោក ប៉ោ ភ័ក្រ បានបន្តទៀតថា ឯកឧត្តមនឹងទៅធ្វើទស្សនកិច្ចនៅប្រទេសស៊ុយអែត ដោយតបតាមការ អញ្ជើញរបស់រដ្ឋាភិបាលស៊ុយអែត ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥ ដើម្បីចុះហត្ថលេខាលើ កិច្ចព្រម ព្រៀងស្តីពីកិច្ចសហប្រតិបត្តិការផ្នែកអនុវត្តន៍ច្បាប់ រវាងរដ្ឋាភិបាលស៊ុយអែត និងរាជរដ្ឋាភិបាលកម្ពុជា ។ លោកបានមានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះ ផ្តោតសំខាន់លើការជួយគ្នាទៅវិញទៅមក ក្នុងការ ប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លង ដែន ក៏ដូចជាឧក្រិដ្ឋកម្មតាមបច្ចេកវិទ្យាអ៊ិនធឺណែត។ នៅក្នុងដំណើរទស្សនកិច្ចនៅ ក្នុងប្រទេសស៊ុយអែត ឯកឧត្តម ស ខេង នឹងជួបសម្តែងការគួរសមជាមួយមន្ត្រីជាន់ខ្ពស់របស់ប្រទេសស៊ុយអែត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងយុត្តិ ធម៌ និងសមាជិកសភាជាដើម។

លោក ប៉ោ ភ័ក្រ បានថ្លែងថា បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចក្នុងប្រ ទេសស៊ុយអែត ឯកឧត្តមឧបនាយករដ្ឋមន្ត្រីនឹងបន្តដំណើរទស្សនកិច្ចទៅកាន់ ប្រទេសរុស្ស៊ី តាមការអញ្ជើញរបស់រដ្ឋាភិបាលរុស្ស៊ី ដើម្បីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នាស្តីអំពីការប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្ម រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលរុស្ស៊ី ។ នៅក្នុងឱកាសនោះ ឯក ឧត្តម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនឹងជួបសម្តែងការគួរសមជាមួយមន្ត្រីជាន់ខ្ពស់របស់ប្រទេសរុស្ស៊ីមួយចំនួនទៀតផងដែរ៕ AKP

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់