ឯកឧត្តម ស ខេង៖ ក្រសួងមួយចំនួន ខ្លាចបាត់អំណាច មិនហ៊ានផ្ទេរសិទ្ធិអំណាច ទៅឲ្យថ្នាក់ក្រោមជាតិ (មានសំលេង)

ភ្នំពេញ ៥ កុម្ភៈ ២០១៥៖ ឯកឧត្តម ស ខេង ទទួលស្គាល់ថា ការអនុវត្តកម្មវិធីជាតិរយៈពេល១០ឆ្នាំ (២០១០-២០១៩) សម្រាប់ ការអភិវឌ្ឍតាម បែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដែលផ្តោតលើការផ្ទេរមុខងារ សិទ្ធិអំណាច និងការទទួល ខុសត្រូវពីក្រសួង ស្ថាប័នរាជរដ្ឋាភិបាល ទៅឲ្យថ្នាក់ក្រោមជាតិ កន្លងមក មិនទាន់មានលទ្ធផលជាក់ស្តែងបានច្រើននៅឡើយ។

 

ភ្នំពេញ ៥ កុម្ភៈ ២០១៥៖ ឯកឧត្តម ស ខេង ទទួលស្គាល់ថា ការអនុវត្តកម្មវិធីជាតិរយៈពេល១០ឆ្នាំ (២០១០-២០១៩) សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលផ្តោតលើការផ្ទេរមុខងារ សិទ្ធិអំណាច និងការទទួលខុសត្រូវពីក្រសួង ស្ថាប័នរាជរដ្ឋាភិបាល ទៅឲ្យថ្នាក់ក្រោមជាតិ កន្លងមក មិនទាន់មានលទ្ធផលជាក់ស្តែងបានច្រើននៅឡើយ។

ឯកឧត្តម ស ខេង ថ្លែងថា ក្រសួង ស្ថាប័នរាជរដ្ឋាភិបាលហាក់ដូចមិនទាន់ឯកភាព មិនទាន់គាំទ្រ ហើយមិនទាន់បានចាត់ទុកការផ្ទេរសិទ្ធិអំណាចទៅថ្នាក់ក្រោមជាតិ ជាកិច្ចការរួមរបស់ប្រទេសជាតិ។

ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ថ្លែងបែបនេះ ក្នុងសិក្ខាសាលាជាតិស្ដីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៥ របស់ គ.ជ.អ.ប នៅក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៥។

ឯកឧត្តម ស ខេង ថ្លែងថា៖ «ក្រសួងមួយចំនួននៅកំណាញ់ ខ្លាចបាត់អំណាច។ បើផ្ទេរអាហ្នឹងទៅ អស់សិទ្ធិ បាត់អំណាច។ មិនមែនទេ។ ការយល់បែបនេះ មិនត្រឹមត្រូវទេ»៕ NCDDS

 

ស្តាប់ប្រសាសន៍ឯកឧត្តម ស ខេង។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់