ឯកឧត្តម លឹម គានហោ ចុះស្តាប្រឡាយរលាំងជ្រៃខាងត្បូង

កំពង់ស្ពឺ ៤ កញ្ញា ២០១៥៖ កាលពីព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយមបានចុះត្រួតពិនិត្យប្រឡាយ ដើម្បីដោះស្រាយទឹក សម្រាប់ការងារបង្កបង្កើនផល របស់បងប្អូនប្រជាកសិករ ដែលមានដីស្រែ នៅតាមប្រឡាយរលាំងជ្រៃ ខាងត្បូង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

បន្ទាប់ពីបានពិនិត្យនិងវាយតម្លៃលើស្ថានភាពជាក់ស្តែងរួចមក ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការដោះដោយបញ្ជាដល់ក្រុមការងារដែលកំពុងស្តារប្រឡាយឱ្យបន្ថែមគ្រឿង ចក្រដើម្បីស្តារប្រឡាយត្រង់កន្លែងគោករាក់ឱ្យបានលឿន។

បញ្ជូនអេស្ការដៃវែង២ គ្រឿងទៅចំណុចបាក់ធ្មេញភាគខាងលើដើម្បីកាយបើកមុខទឹកឱ្យហូរបានកាន់តែខ្លាំង ។ មានវិធានការផ្អាកដល់អ្នកខាងលើដែលមានទឹកហើយដើម្បីបញ្ជូនទឹកមកផ្នែកខាង ក្រោមដែលមិនទាន់មានទឹក។

ដោះស្រាយនូវស្រូវពូជរយៈពេលខ្លីនិងឧបករណ៍ស្ទូង ជូនដល់បងប្អូនដែលកន្លងមកមានការខូចខាតដើម្បីបន្តធ្វើសារជាថ្មី។ប្រើប្រាស់ម៉ាស៊ីន របស់ប្រជាពលរដ្ឋដែលមានដើម្បីមូបចែកចាយដាក់ស្រែក្នុងន័យជួយគ្នារវាងអ្នកមាន
និងអ្នកគ្មានម៉ាស៊ីន។ នៅឱកាសនោះដែរឯកឧត្តមរដ្ឋមន្ត្រីក៏បានឧបត្ថម្ភប្រេង ព្រមទាំង ប្រើប្រាស់ម៉ាស៊ីនធុនធំដើម្បីជួយនៅពេលដែលទឹកមានក្នុងប្រឡាយច្រើននិង រៀបចំសហការស្អិតរមួតរវាងក្រុមជំនាញថ្នាក់កណ្តាល,មន្ទីរជំនាញ និងអាជ្ញាធរ ដែនដីកងកម្លាំងប្រដាប់អាវុធប្រចាំការចាត់ចែងរហូតដល់បងប្អូនមានស្ថិរភាពក្នុងការងារបង្កបង្កើនផល។

ប្រជាកសិករនៅក្នុងស្រុកគងពិសី បានសម្តែងនូវការអរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានចុះមកចាត់ចែងការងារនេះដោយផ្ទាល់ ព្រមទាំងបានផ្តល់នូវស្រូវពូជ និងឧបករណ៍ស្ទូងស្រូវដល់ពួកគាត់៕

ដកស្រង់ពី AKP ថ្ងៃទី៣ កញ្ញា ២០១៥។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់