សម្ដេច​​ក្រឡា​ហោម​​ ស ខេង​ ស្នើ​​ឲ្យ​​កន្លែង​​ទំនេរ​​ប្រសិន​​បើ​​គ្មាន​​បេក្ខភាព​​ជា​​ស្រ្តី​​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

ភ្នំពេញ ៧ មីនា ២០១៦៖ ប្រសិនបើជាគ្មានបេក្ខជនជាស្ត្រីប្រលងសម្រាប់បំរើការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិជាមន្រ្តីរាជការស៊ីវិល មិនត្រូវដាក់បេក្ខជនជាបុរសជំនួសនោះទេ ត្រូវរក្សាកន្លែងឲ្យទំនេររហូតជ្រើសរើសបេក្ខជនបានជាស្ត្រីបានបំពេញកន្លែងទំនេរ…

ភ្នំពេញ ៧ មីនា ២០១៦៖ ប្រសិនបើជាគ្មានបេក្ខជនជាស្ត្រីប្រលងសម្រាប់បំរើការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិជាមន្រ្តីរាជការស៊ីវិល មិនត្រូវដាក់បេក្ខជនជាបុរសជំនួសនោះទេ ត្រូវរក្សាកន្លែងឲ្យទំនេររហូតជ្រើសរើសបេក្ខជនបានជាស្ត្រីបានបំពេញកន្លែងទំនេរ…

 

នេះជាការថ្លែងរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីសំណេះសំណាលទិវាសិទ្ធិនារីអន្តរជាតិនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦។

 

សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍បន្ថែមថា បើទោះជាការជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ធ្វើឡើងតាមរយៈការបោះឆ្នោត ប៉ុន្តែប្រសិនបើយើងទាំងអស់គ្នាបញ្ជីបេក្ខភាពជាស្រ្តីឲ្យបានច្រើនក៏ភាគរយនៃការជាប់ឆ្នោតជាស្ត្រីក៏បានច្រើនផងដែរ។

 

ការជ្រើសរើសមន្ត្រីថ្មីក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ក៏បានបញ្ជាក់ថាត្រូវជ្រើសរើសបេក្ខជនជាស្រ្តីឲ្យបាន៣០ភាគរយនៃចំនួនដែលត្រូវជ្រើសរើសសរុប។ សម្តេចបានបន្ថែមថា គណៈកម្មាធិការជ្រើសរើស ត្រូវសហការជាមួយក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃត្រូវមានវិធានការច្បាស់លាស់ និងត្រូវកំណត់ឲ្យបានជាក់លាក់ក្នុងការជ្រើសរើសមន្រ្តីជាស្រ្តីដើម្បីលើកកម្ពស់សមភាពយេនឌ័រឲ្យស្របតាមផែនការយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលលើសមភាពយេនឌ័រ។

 

ទិវាសិទ្ធិនារីអន្តរជាតិដែលត្រូវបានគេប្រារព្ធឡើងជារៀងរាល់ឆ្នាំដើម្បីរំលឹកដល់ការប្រឹងប្រែង តស៊ូទាមទារសិទ្ធិរបស់ខ្លួនកាលពីទសវត្សទី១៩។ នៅឆ្នាំ២០១៦ គឺជាខួបលើកទី១០៥នៃទិវាសិទ្ធិនារីអន្តរជាតិក្រសួងមហាផ្ទៃបានរៀបចំពិធីរំលឹកនេះក្រោមប្រធានបទ «វិនិយោគលើសមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍប្រកបដោយចិរភាព» ដែលស្របនឹងគោលដៅទី៥ គឺការសម្រេចឲ្យបាននូវសមភាពយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្រ្តី និងកុមារី នៃគោលដៅអភិវឌ្ឍប្រកបដោយចិរភាពរយៈពេល១៥ឆ្នាំ ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់