​ឯកឧត្តម សក់ សេដ្ឋា ជំរុញ​​ក្រសួង​​ពាក់ព័ន្ធ​​ធ្វើ​​ការ​​ផ្ទេរ​​ធនធាន​​មនុស្ស​​ឲ្យ​​ស្រប​​នឹង​​ការ​​ផ្ទេរ​​មុខងារ ​និង​​ធនធាន​ហិរញ្ញវត្ថុ​​ដល់​​រដ្ឋបាល​​ថ្នាក់​​ក្រោម​​ជាតិ​​

ភ្នំពេញ ១ មីនា ២០១៦៖ ក្រសួងមុខងារសាធារណៈសហការជាមួយអ្នកពាក់ព័ន្ធ គួររៀបចំលិខិតបទដ្ឋានគតិយុត្តិសម្រាប់គាំទ្រដល់ការអនុវត្តព្រះរាជ្យក្រឹត្យស្តីពីលក្ខន្តិកៈមន្រ្តីរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីជួយជំរុញដំណើរការផ្ទេរមុខងារ និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិទទួលបានជោគជ័យតាមការគ្រោងទុក…

ភ្នំពេញ ១ មីនា ២០១៦៖ ក្រសួងមុខងារសាធារណៈសហការជាមួយអ្នកពាក់ព័ន្ធ គួររៀបចំលិខិតបទដ្ឋានគតិយុត្តិសម្រាប់គាំទ្រដល់ការអនុវត្តព្រះរាជ្យក្រឹត្យស្តីពីលក្ខន្តិកៈមន្រ្តីរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីជួយជំរុញដំណើរការផ្ទេរមុខងារ និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិទទួលបានជោគជ័យតាមការគ្រោងទុក។

 

នេះជាការលើកឡើងរបស់ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងណែនាំលើការរៀបចំ និងអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០១៦ របស់គ.ជ.អ.ប កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ នៅសាលប្រជុំក្រសួងមហាផ្ទៃ។

 

ឯកឧត្តម បានបន្តថា វឌ្ឍនភាពយន្តការផ្ទេរមុខងារ និងធនធានហិរញ្ញវត្ថុដល់រដ្ឋបាលថ្នាក់ក្រោមជាតិកន្លងមកមានការល្អប្រសើរ ដោយឡែកយន្តការផ្ទេរធនធានមនុស្សដល់រដ្ឋបាលក្រុង ស្រុកនៅមានភាពយឺតយ៉ាវដោយសារតែព្រះរាជ្យក្រឹត្យស្តីពីលក្ខន្តិកៈមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិមិនទាន់ត្រូវបានអនុម័ត។ «ការផ្ទេរមុខងារ និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិមានភាពយឺតយ៉ាវ ប៉ុន្តែប្រសើរជាងអនុវត្តលឿនហើយបរាជ័យ»។

 

ក្នុងការគាំទ្រដល់ការផ្ទេរ និងអនុវត្តមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឯកឧត្ដម សក់ សេដ្ឋា បានលើកឡើងពីយន្តការសំខាន់៣ ដែលត្រូវអនុវត្តឲ្យស៊ីសង្វាក់គ្នាគឺ យន្តការផ្ទេរមុខងារ យន្តការផ្ទេរធនធានហិរញ្ញវត្ថុ និងយន្តការផ្ទេរធនធានមនុស្ស ដែលក្រសួង ស្ថាប័នពាក់ព័ន្ធចាំបាច់ត្រូវយកចិត្តទុកដាក់សម្រេចឲ្យបាន។

 

លេខាធិការដ្ឋាន គ.ជ.អ.ប រៀបចំកិច្ចត្រួតពិនិត្យ និងណែនាំលើការរៀបចំ និងអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០១៦ របស់គ.ជ.អ.ប ជាមួយក្រសួងស្ថាប័នដែលជាសមាជិកអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដើម្បីត្រួតពិនិត្យមើលការអនុវត្តការងារក្នុងត្រីមាសទី១ នៃផែនការសកម្មភាព និងថវិកាឆ្នាំ២០១៦ របស់ក្រសួង ស្ថាប័នអនុវត្តនានាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បញ្ហាប្រឈមនានាដែលបានជួបប្រទះដើម្បីដោះស្រាយ និងបង្កើនល្បឿននៃការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០១៦ ឲ្យសម្រេចបានតាមការគ្រោងទុក។ សមាសភាពអ្នកចូលរួមកិច្ចប្រជុំរួមមាន ប្រធានក្រុមការងារបច្ចេកទេសវិមជ្ឈការ និងវិសហមជ្ឈការក្រសួងដែលជាស្ថាប័នអនុវត្តទាំង២០ អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ អភិបាលរងរាជធានី ខេត្ត ទទូលបន្ទុកមណ្ឌលអភិវឌ្ឍធនធានមនុស្ស និងទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត សរុបប្រមាណ១១៦រូប៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់