ឯកឧត្តម សក់ សេដ្ឋា ជំរុញឲ្យក្រុង ស្រុកចាត់ចែង រៀបចំ និងអនុម័តដីកាស្តីពីវិធានគ្រប់គ្រងផ្ទៃក្នុងរបស់ខ្លួនឲ្យរួចរាល់មុនដំណាច់ឆ្នាំ២០១៥

ភ្នំពេញ ១១ កញ្ញា ២០១៥៖ ក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយស្តីពី វិធានគ្រប់គ្រងផ្ទៃក្នុងរបស់រដ្ឋបាលក្រុង ស្រុក និងផែនការអនុវត្តរយៈពេល៣ឆ្នាំដំណាក់កាលទី២ (ផអ៣ទី២) កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ ឯកឧត្តម សក់ សេដ្ឋាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានជំរុញដល់រដ្ឋបាលក្រុង ស្រុកទាំងអស់ត្រូវរៀបចំចាត់ចែង និងអនុម័តដីកាស្តីពីវិធានគ្រប់គ្រងផ្ទៃក្នុងឲ្យរួចរាល់មុនបំណាច់ឆ្នាំ២០១៥…

ភ្នំពេញ ១១ កញ្ញា ២០១៥៖ ក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយស្តីពី វិធានគ្រប់គ្រងផ្ទៃក្នុងរបស់រដ្ឋបាលក្រុង ស្រុក និងផែនការអនុវត្តរយៈពេល៣ឆ្នាំដំណាក់កាលទី២ (ផអ៣ទី២) កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ ឯកឧត្តម សក់ សេដ្ឋាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានជំរុញដល់រដ្ឋបាលក្រុង ស្រុកទាំងអស់ត្រូវរៀបចំចាត់ចែង និងអនុម័តដីកាស្តីពីវិធានគ្រប់គ្រងផ្ទៃក្នុងឲ្យរួចរាល់មុនបំណាច់ឆ្នាំ២០១៥ ដើម្បីឲ្យបានអនុម័តរួមគ្នាជាមួយដីកា និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗនៅដើមឆ្នាំ២០១៦ ហើយការរៀបចំ និងអនុម័តដីកានេះត្រូវអនុវត្តតាមនីតិវិធី និងគំរូដីកាស្តីពីវិធានគ្រប់គ្រងផ្ទៃក្នុងរបស់រដ្ឋបាលក្រុង ស្រុក ដែលបានកំណត់ក្នុងសេចក្តីណែនាំកន្លងមកហើយ។

 

ឯកឧត្តម បានបន្តថា ខ្លឹមសារនានាដែលមានក្នុងគំរូដីកា គឺគ្រាន់តែជាខ្លឹមសារអប្បបរមាសម្រាប់ជាមូលដ្ឋាន និងជំនួយដល់រដ្ឋបាលក្រុង ស្រុកនិមួយៗក្នុងការរៀបចំដីការបស់ខ្លួនប៉ុណ្ណោះ ដូច្នេះរដ្ឋបាលក្រុង ស្រុកនិមួយៗត្រូវធ្វើការសិក្សាស្រាវជ្រាវអំពីក្របខណ្ឌគតិយុត្តនានា ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក និងសិទ្ធិអំណាច អាណត្តិ មុខងារ តួនាទី ភារកិច្ច និងការទទូលខុសត្រូវរបស់រដ្ឋបាលរបស់ខ្លួន ព្រមទាំងស្រាវជ្រាវអំពីតម្រូវការចាំបាច់ និងជាក់ស្តែងនៃរដ្ឋបាលរបស់ខ្លួនសម្រាប់ជាមូលដ្ឋានក្នុងការរៀបចំសេចក្តីព្រាងដីកាស្តីពីវិធានគ្រប់គ្រងផ្ទៃក្នុងរបស់ខ្លួន។

 

រដ្ឋបាលក្រុង ស្រុកគឺជារដ្ឋបាលអាទិភាពមួយដែលរាជរដ្ឋាភិបាលបាននឹងកំពុងផ្ទេរមុខងារ និងធនធាន សិទ្ធិអំណាចធ្វើយ៉ាងណាឲ្យរដ្ឋបាលក្រុង ស្រុកមានស្វ័យភាពឯករាជ្យនៅថ្ងៃអនាគត។ 

 

ឯកឧត្តម សក់ សេដ្ឋា ក៏បានមានប្រសាសន៍ថា វិធានគ្រប់គ្រងផ្ទៃក្នុងរបស់រដ្ឋបាលក្រុង ស្រុកនេះ គឺកាន់តែធ្វើឲ្យក្រុង ស្រុក មានស្វ័យភាពជាងមុន និងឲ្យរដ្ឋបាលផ្សេងៗក៏ដូចជារដ្ឋបាលក្រុង ស្រុកដឹងពីដែនសមត្ថកិច្ច និងសិទ្ធិអំណាចរបស់ខ្លួនក្នុងការធ្វើសេចក្តីសម្រេចចិត្តក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនផ្ទាល់។

 

សិក្ខាសាលាផ្សព្វផ្សាយស្តីពី វិធានគ្រប់គ្រងផ្ទៃក្នុងរបស់រដ្ឋបាលក្រុង ស្រុក និងផអ៣ទី២ ដែលបានរៀបចំឡើងមានរយៈពេល២ថ្ងៃ ដោយក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋាន គ.ជ.អ.ប និងមានការគាំទ្រឧបត្ថម្ភពីអង្គការ GIZ ក្នុងគម្រោង EU SPACE ត្រូវបានបិទបញ្ចប់ដោយទទូលបានមតិយោបល់ពីការពិភាក្សាស្តីពីសារៈសំខាន់នៃវិធានគ្រប់គ្រងផ្ទៃក្នុងរបស់រដ្ឋបាលក្រុង ស្រុក និងនិតីវិធីអនុវត្តអោយសម្រេចបានឲ្យមានប្រសិទ្ធភាពនៃវិធាននេះ៕NCDDS

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់