ឯកឧត្តម សក់​ សេដ្ឋា​ អញ្ជើញ​​បិទ​សិក្ខា​សាលា​ ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​ឯកសារ​យុទ្ធសាស្ត្រ​សម្រាប់​ការ​រៀបចំ​តាក់តែង​ផអ៣​ដំណាក់កាល​ទី​២​

ភ្នំពេញ ១៥ កញ្ញា ២០១៤៖ ឯកសារយុទ្ធសាស្រ្តសម្រាប់ការរៀបចំតាក់តែង ផអ៣ ដំណាក់កាល ទី២ សុទ្ធតែឆ្លុះបញ្ចាំងសមាសធាតុកម្មវិធីទាំង៥ដែលបានកំណត់ក្នុងកម្មវិធីជាតិកំណែទម្រង់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំ ។

ភ្នំពេញ ១៥ កញ្ញា ២០១៤៖ ឯកសារយុទ្ធសាស្រ្តសម្រាប់ការរៀបចំតាក់តែង ផអ៣ ដំណាក់កាលទី២ សុទ្ធតែឆ្លុះបញ្ចាំងសមាសធាតុកម្មវិធីទាំង៥ ដែលបានកំណត់ក្នុងកម្មវិធីជាតិកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំ ។ នេះជាការលើកឡើងរបស់ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន  គ.ជ.អ.ប ក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងឯកសារយុទ្ធសាស្ត្រសម្រាប់ការរៀបចំតាក់តែងផអ៣ដំណាក់កាលទី២ដែលក្នុ នៅល្ងាចថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៤ នៅសណ្ឋាគារភ្នំពេញ។

ដោយផ្អែកលើបទពិសោធន៍នៃការរៀបចំតាក់តែងផអ៣ដំណាក់កាលទី១ និងដើម្បីបន្តពង្រឹងនូវភាពជាម្ចាស់របស់រាជរដ្ឋាភិបាល ឯកឧត្ត សក់ សេដ្ឋា មានប្រសាសន៍ថា “ កិច្ចដំណើរការរៀបចំតាក់តែងផអ៣ដំណាក់កាលទី២នេះត្រូវបានកំណត់ជា៣ជំហានសំខាន់ៗ ដែលក្នុងជំហាននីមួយៗតម្រូវឲ្យមានការចូលរួម  ពិនិត្យ ពិភាក្សា និងពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានា” ។

ឯកឧត្តមបានផ្តល់តម្លៃខ្ពស់ដល់ការចូលរូមពិគ្រោះយោបល់លើឯកសារយុទ្ធសាស្រ្តនេះពីតំណាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ  និងអង្គការសង្គមស៊ីវិល ដែលបានផ្តល់ជាមតិយោបល់ល្អៗដើម្បីកែលំអលើយុទ្ធសាស្ត្រ ឬសកម្មភាពសំខាន់ៗ ឲ្យមានលក្ខណៈកាន់តែច្បាស់លាស់ ឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង និងអាចអនុវត្តបានយ៉ាងមានប្រសិទ្ធភាពទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ឯកឧត្តមបានបន្ថែមថា “បើយើងកំណត់បាននូវយុទ្ធសាស្ត្រ ឬសកម្មភាពសំខាន់ៗច្បាស់លាស់ និងមានលក្ខណៈគ្រប់ ជ្រុងជ្រោយ ព្រមទាំងមានការឯកភាពគ្នាក្នុងចំណោមស្ថាប័ន និងអ្នកពាក់ព័ន្ធនានា នោះយើងនឹងមានលទ្ធភាពរៀបចំ នូវឯកសារលម្អិតពេញលេញនៃផអ៣ ដំណាក់កាលទី២ ដ៏ល្អមួយ” ។

 

 

ជាចុងបញ្ចប់នៃការប្រកាសបិទអង្គសិក្ខាសាលាពិគ្រោះយោបល់ ឯកឧត្តមបានសង្ខេបសមិទ្ធផលសំខាន់ៗមួយចំនូនក្នុងការអនុវត្តផែនការ ផអ៣ ដំណាក់កាលទី១ ដោយរួមមាន បង្កើតបាននូវមូលដ្ឋានគ្រឹះសំខាន់ៗនៃកំណែទម្រង់ ដែលធានាដល់ការលើកកម្ពស់នូវស្វ័យភាព ការទទួលខុសត្រូវ និរន្តរភាព និងការបង្កើនប្រសិទ្ធភាពការងារជាបណ្តើរៗរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច មូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាព និងការចូលរួមចំណែកពីសំណាក់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។


គួរបញ្ជាក់ផងដែរថាមានសមាសធាតុកម្មវិធី៥ដែលបានកំណត់ក្នុងកម្មវិធីជាតិរយៈពេល១០ឆ្នាំរួមមាន៖
ទី១៖ ការរៀបចំស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ
ទី២៖ ការរៀបចំប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
ទី៣៖ ការផ្ទេរមុខងារ និងធនធាន
ទី៤៖ ការរៀបចំប្រព័ន្ធហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ និង
ទី៥៖ ស្ថាប័នគាំទ្រដល់ដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំ គឺជាផែនទីបង្ហាញផ្លូវដ៏មានសារសំខាន់មួយសម្រាប់អនុវត្តច្បាប់រៀបចំអង្គការ។ កម្មវិធីជាតិនេះត្រូវបានបែងចែកជា៣ដំណាក់កាលសម្រាប់ការអនុវត្ត។

គោលបំណងសំខាន់នៃផអ៣ដំណាក់កាលទី១នេះផ្តោតទៅលើការអភិវឌ្ឍគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តចាំបាច់នានា ការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធនិងនីតិវិធីអនុវត្តការងារ ការរៀបចំបង្កើតនូវប្រព័ន្ធកសាងផែនការ ប្រព័ន្ធគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានមនុស្ស ប្រព័ន្ធផ្ទេរមូលនិធិនិងគ្រប់គ្រងហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងយន្តការផ្ទេរមុខងារ និងធនធានទៅឲ្យដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយផ្តោតជាសំខាន់ទៅលើរដ្ឋបាលថ្នាក់ក្រុង ស្រុក។

ផអ៣ ដំណាក់កាលទី២ គឺផ្តោតទៅលើការពង្រឹង និងការគាំទ្រលើការអនុវត្តការងាររបស់    រដ្ឋបាលថ្នាក់ក្រោមជាតិតាមប្រព័ន្ធ នីតិវិធី និងយន្តការនានាដែលបានរៀបចំបង្កើតនៅក្នុងដំណាក់កាលទី១ ជាពិសេសជំរុញការផ្ទេរមុខងារ និងធនធានជាបណ្តើរៗឲ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិសំដៅធានាដល់ការទទួលខុសត្រូវ ប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិក្នុងការអភិវឌ្ឍសេដ្ឋកិច្ច  ការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈនៅតាមមូលដ្ឋាន។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់