អាជ្ញាធរ​ខណ្ឌ​មានជ័យ បើក​ការដ្ឋាន​ពង្រីក​ផ្លូវ​មួយ​ខ្សែ នៅ​សង្កាត់​ចាក់​អង្រែលើ

ភ្នំពេញ ២៥ មេសា ២០១៦៖ អភិបាលខណ្ឌមានជ័យ លោក ពេជ្រ កែវមុនី នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវមួយខ្សែស្ថិតនៅភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ៣០០នាក់។

ភ្នំពេញ ២៥ មេសា ២០១៦៖ អភិបាលខណ្ឌមានជ័យ លោក ពេជ្រ កែវមុនី នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវមួយខ្សែស្ថិតនៅភូមិព្រែកតាគង់ ៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ៣០០នាក់។

 

លោក ពេជ្រ កែវមុនី បានថ្លែងថា ការបើកការដ្ឋានពង្រីកផ្លូវនេះ គឺតភ្ជាប់ពីផ្លូវជាតិលេខ២ រហូតទៅដល់ខាងក្រោយភូមិ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងបង្ការករណីអគ្គីភ័យកើតឡើង។ ដោយឡែកចំពោះការដាក់ប្រព័ន្ធលូនៅផ្លូវនេះ គឺដើម្បីរំដោះទឹកលិចនៅផ្លូវជាតិលេខ២ និងលំនៅឋានពលរដ្ឋនៅតំបន់នោះ។

 

ជាមួយគ្នានោះដែរ លោកអភិបាលខណ្ឌ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅ អមសងខាងផ្លូវ និងប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះសូមឱ្យមានការយោគយល់ខ្ពស់ចំពោះការប៉ះពាល់ពីគម្រោងពង្រីកផ្លូវ និងការដាក់លូអមផងដែរ។

 

ក្នុងពិធីនោះដែរលោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ បានបញ្ជាក់ថា ការពង្រីកផ្លូវនេះ មានប្រវែង១៥០ម៉ែត្រ ទទឹង ៧ម៉ែត្រ និងដាក់លូប្រវែង១៥០ម៉ែត្រ ទំហំ០,៨០ម៉ែត្រ ដែលជាគម្រោងសហការគាំទ្រពីសប្បុរសជននិងរដ្ឋបាលខណ្ឌមានជ័យ៕

 អត្ថបទដកស្រង់ចេញពីគេហទំព័រដើមអម្ពិល

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់