បើកការដ្ឋានសាងសង់ផ្លូវបេតុង៣ខ្សែ ដែលមានប្រវែង២៧១៣ម៉ែត្រ នៅទីរួមស្រុកមង្គលបូរី

 display: block; margin-left: auto; margin-right: auto;

បន្ទាយមានជ័យ ០៩ មករា ២០១៥ ៖ ការដ្ឋានសាងសង់ផ្លូវបេតុងចំនួន៣ខ្សែ ត្រូវបានបើកកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥ នៅភូមិហ្លួង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដើម្បីបង្ករភាពងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងខេត្ត។

 

បន្ទាយមានជ័យ ០៩ មករា ២០១៥ ៖ ការដ្ឋានសាងសង់ផ្លូវបេតុងចំនួន៣ខ្សែ ត្រូវបានបើកកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥ នៅភូមិហ្លួង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

 

ឯកឧត្តម គោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុង អឿន ជាធានក្រុមប្រឹក្សាខេត្ត លោក ឡុង ពុន អភិបាលស្រុកមង្គលបូរី អញ្ជើញជាអធិបតីក្នុងការបើកការដ្ឋានផ្លូវបេតុងចំនួន៣ខ្សែនេះ ព្រមទាំងមានការចូលរួមពីមន្ត្រីអ្នកមុខអ្នកការ និងប្រជាពលរដ្ឋរាប់រយនាក់។ 

 

លោក ឡុង ពុន បានមានប្រសាសន៍ក្នុងពិធីបើកការដ្ឋាននោះថា ថ្ងៃនេះអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋនៅស្រុកមង្គលបូរីជាច្រើនរយនាក់ មានសេចក្តីរីករាយឥតឧបមា ដោយបានយកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥ ជាថ្ងៃជ័យជំនះលើរបបប៉ុលពត អៀង សារី សម្រាប់ការប្រារព្ធបើកការដ្ឋានសាងសង់ផ្លូវបេតុង៣ខ្សែ ដែលមានប្រវែង២៧១៣ម៉ែត្រ ខ្សែទី១-ចាប់ពីយាយជីច្រូតស្រូវទៅដល់ក្បាលស្ពានថ្មមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មានប្រវែង៧១៣ម៉ែត្រ ខ្សែទី២-ចាប់ពីអតីតរោងភាពយន្តទៅកាន់ផ្សារមង្គលបូរី ដែលមានប្រវែង១.០០០ម៉ែត្រ និងខ្សែទី៣-ចាប់ពីផ្លូវកណ្ដាលទៅកាន់ផ្សារមង្គលបូរី ដែលមានប្រវែង១.០០០ម៉ែត្រ។

ថវិកាសម្រាប់សាងសង់នេះគឺជាថវិការបស់រាជរដ្ឋាភិបាលដែលសាលាខេត្ត និងសាលាស្រុកមង្គលបូរីបានលើកគម្រោងក្នុងគោលបំណងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរទៅផ្សាររបស់ប្រជាពលរដ្ឋផង និងក៏រួមចំណែកលើកសោភ័ណភាពរបស់ទីរួមស្រុកមង្គលបូរីយើងផងដែរ។ លោកបានបន្តថា ការបើកការដ្ឋានសាងសង់ផ្លូវបេតុង៣ខ្សែនេះ ក៏ដូចជាការដ្ឋាននានាដទៃទៀតរាប់មិនអស់នៅក្នុងខេត្តនិងនៅក្នុងស្រុក។

 

លោកបានបន្តថា ឆ្នាំ២០១៥នេះ អជ្ញាធរនឹងខិតខំធ្វើយ៉ាងណាប្រែក្លាយផ្លូវដីឲ្យក្លាយទៅជាផ្លូវក្រាលគ្រួស ផ្លូវក្រាលគ្រួសឲ្យប្រែក្លាយជាផ្លូវក្រាលកៅស៊ូ និងចាក់បេតុងបណ្ដើរៗស្របពេលកំពុងអភិវឌ្ឍផ្លូវយ៉ាងខ្លាំងនេះផ្លូវមួយចំនួនធំ ត្រូវបំផ្លាញដោយស្នាដៃឡានដឹកដី ដឹកលើសទម្ងន់ និងខ្វះវិធានការការពារផងដែរ។

 

នៅក្នុងពិធីបើកការដ្ឋាននោះដែរ ឯកឧត្តម គោ ស៊ុំសារឿត បានមានប្រសាសន៍ថាលោកបានធ្វើការព្រមានដល់ក្រុមហ៊ុនម៉ៅការសាងសង់ផ្លូវនេះ ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេសឲ្យបានត្រឹមត្រូវរីឯអាជ្ញាធរមូលដ្ឋានភូមិ/ឃុំ ត្រូវចុះត្រួតពិនិត្យការដ្ឋានឲ្យបានជាប្រចាំ។ ឯកឧត្តម បានបន្តថា ក្រោយពីសាងសង់ផ្លូវបេតុងទាំង៣ខ្សែនេះរួចបងប្អូនដែលជាម្ចាស់ដែលរស់នៅតាមដងផ្លូវនេះត្រូវមានស្មារតីចេះជួយថែរក្សា និងចេះការពារ ទប់ស្កាត់នូវការហូរច្រោះ ឡានដឹកដីលើសទម្ងន់ត្រូវហាមឃាត់ដាច់ខាតព្រោះផ្លូវមួយខ្សែៗចំណាយអស់លុយរាប់លានដុល្លារមិនអាចធ្វើជាលើកទី២វិញឡើយ ក្រោយពេលផ្លូវមួយៗខូចខាតនោះត្រូវចេះជួសជុលឲ្យបានទាន់ពេលវេលាទើបផ្លូវអាចប្រើប្រាស់បានយូរ៕

ដកស្រង់ចេញពីគេហេទំព័រកម្ពុជាថ្មី

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់