ភូមិ​បៃតង

កណ្តាល ២៦ ឧសភា ២០១៥៖ បើលោកអ្នកធ្វើដំណើរចាប់ពីគល់ស្ពានព្រែកសំរោងត្រើយខាងកើតនៃដងទន្លេបាសាក់ តាមផ្លូវលេខ១១០ គឺមានចម្ងាយប្រហែលជា ២០ គីឡូម៉ែត្រ ដល់ភូមិស្រុកខាងលើ លោកអ្នកនឹងបានឃើញទិដ្ឋភាពពណ៌បៃតងយ៉ាងត្រជាក់ភ្នែក នៅជុំវិញភូមិឋានរបស់ប្រជាជននៅតំបន់នោះ…

កណ្តាល ២៦ ឧសភា ២០១៥៖ បើលោកអ្នកធ្វើដំណើរចាប់ពីគល់ស្ពានព្រែកសំរោងត្រើយខាងកើតនៃដងទន្លេបាសាក់ តាមផ្លូវលេខ១១០ គឺមានចម្ងាយប្រហែលជា ២០ គីឡូម៉ែត្រ ដល់ភូមិស្រុកខាងលើ លោកអ្នកនឹងបានឃើញទិដ្ឋភាពពណ៌បៃតងយ៉ាងត្រជាក់ភ្នែក នៅជុំវិញភូមិឋានរបស់ប្រជាជននៅតំបន់នោះ។

 

ភូមិបៃតង ជាឈ្មោះភូមិមួយដែលប្រជាពលរដ្ឋទូទៅនិយមហៅ និងត្រូវបានស្គាល់បើទោះជានេះមិនមែនជាឈ្មោះភូមិផ្លូវការក៏ដោយ។ ភូមិបៃតង មានទីតាំងនៅក្នុងភូមិពោធិប៉ាង ភូមិអូររំចេក និងភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ដែលសម្បូរទៅដោយដំណាំបន្លែ និងដំណាំហូបផ្លែ ដែលមានស្លឹកពណ៌បៃតង។ 

 

តំបន់នោះ ជាដីទួលមិនលិចទឹក ហើយបើទោះបីគេដាំក៏គេដាំបានតែនៅលើដីជាប់នឹងមាត់ទន្លេ បឹង បួរព្រែក អូរប្រឡាយអណ្ដូង ស្រះ តែប៉ុណ្ណោះ។ លុះមកដល់ឆ្នាំ១៩៩២ រហូតសម័យបច្ចុប្បន្ននេះ ដោយសារប្រទេសជាតិមានការអភិវឌ្ឍ ទើបប្រជាជននៅភូមិពោធិតាប៉ាង ភូមិអូររំចេក និងភូមិបារ៉ែនលើ ស្ថិតក្នុងឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល អាចដាំដំណាំបាន ទាំងរដូវប្រាំង និងរដូវវស្សា ដោយសារមានប្រភពទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រពដំណាំដែលបានមកពីអណ្តូងស្នប់។

 

ប្រជាជននៅតំបន់នោះ ភាគច្រើន តាំងពីមុនឆ្នាំ១៩៩២ ពួកគាត់បានប្រកបមុខរបរធ្វើស្រែ នេសាទត្រី និងរកមុខជំនួញលក់ដូរខ្នាតតូចជាលក្ខណៈគ្រួសារនៅក្នុងភូមិស្រុក។ ប៉ុន្តែចាប់ពីឆ្នាំ១៩៩២ មក ប្រទេសជាតិមានការអភិវឌ្ឍន៍មានអណ្ដូងស្នប់ជាប្រភពទឹក ដែលអាចដាក់នៅលើដីទួលបាន ទើបពួកគាត់មានមុខរបរមួយបន្ថែមលើមុខរបរចាស់ គឺមុខរបរដាំដំណាំពណ៌បៃតងនេះ ហើយជីវភាពរបស់ពួកគាត់ ក៏រីកចម្រើនធូរធារថែមលើសមួយកម្រឹត។ ទាំងនេះ គឺជាស្នាដៃដឹកនាំដោយយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរ ព្រមទាំងរាជរដ្ឋាភិបាលកម្ពុជា។

ដកស្រង់ចេញពីគេហទំព័រCEN អត្ថបទទាំងស្រុង

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់