កម្ពុជា​ពិភាក្សា​អំពី​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​បៃតង​សម្រាប់​ពេល​អនាគត

ភ្នំពេញ ២១ មេសា ២០១៤៖ រៀបចំដោយក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រោមការជួយ ឧបត្ថម្ភថវិកាពីអង្គការអភិវឌ្ឍន៍ឧស្សាហកម្ម សហប្រជាជាតិ (UNIDO) និងមូលនិធិបរិស្ថាន ពិភពលោក សិក្ខាសាលាស្តីពីឧស្សាហកម្មបៃតង បានប្រព្រឹត្តទៅនៅក្នុងរាជធានីភ្នំពេញ…

ភ្នំពេញ ២១ មេសា ២០១៤៖ រៀបចំដោយក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រោមការជួយ ឧបត្ថម្ភថវិកាពីអង្គការអភិវឌ្ឍន៍ឧស្សាហកម្ម

សហប្រជាជាតិ (UNIDO) និងមូលនិធិបរិស្ថានពិភពលោក សិក្ខាសាលាស្តីពីឧស្សាហកម្មបៃតង បានប្រព្រឹត្តទៅនៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១

ខែ មេសា ឆ្នាំ ២០១៤ ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនផងដែរ ដើម្បីផ្សព្វផ្សាយពីលទ្ធផលរបស់គម្រោងUNIDOនានា

និងផ្ដល់វេទិកាពិភាក្សាស្ដីពី ការអភិវឌ្ឍឧស្សាហកម្មបៃតងនៅកម្ពុជានាពេលអនាគត។

 

 

ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មមានប្រសាសន៍ថា បច្ចុប្បន្ននេះតម្រូវការក្នុងការអភិវឌ្ឍកំពុងតែកើនឡើង

យ៉ាងខ្លាំងនៅក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្ម ដែលជាវិស័យមួយកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ហើយក៏ជាវិស័យ

មួយដែលបានរួមចំណែកយ៉ាងខ្លាំងផងដែរ ក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ ទោះជាយ៉ាងណាក៏ដោយការអភិវឌ្ឍឧស្សាហកម្ម និងសិប្បកម្ម

ត្រូវតែដើរទន្ទឹមគ្នានឹងការការពារបរិស្ថាន បើមិនដូច្នេះទេយើងនឹងត្រូវចំណាយពេលវេលារួមទាំងថវិកាជាច្រើនទៀត ដើម្បីស្តារឡើងវិញនូវអ្វី ដែល

បានខូចខាតដោយការបំផ្លាញបរិស្ថានតាមរយៈការអភិវឌ្ឍទាំងអស់នេះ ។

 

ឯកឧត្តមទេសរដ្ឋមន្រ្តីបានកត់សម្គាល់ថា ក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស តែទោះបីជាយ៉ាងនេះក្តី

កំណើននេះបានពឹង ផ្អែកលើមូលដ្ឋានតូចចង្អៀតមួយ និងផលិតផលដែលមានតម្លៃបន្ថែមក្នុងស្រុកទាប ដូច្នេះ ដើម្បីឲ្យកំណើននេះអាចបន្តទៅមុខ

ទៀតបាន យើងចាំបាច់ត្រូវតែពង្រីកមូលដ្ឋាននាំចេញ និងបង្កើនតម្លៃបន្ថែមក្នុងស្រុក ដែលទាមទារឲ្យយើងមានការអភិវឌ្ឍសមត្ថភាពឲ្យបានខ្ពស់

ក្នុងដំណើរផលិតកម្មដើម្បីឲ្យវាមានប្រសិទ្ធភាពខ្ពស់តាមរយៈការបង្កើនបរិមាណ គុណ ភាពផលិតផល និងមានការសន្សំសំចៃ ហើយរួមទាំងអាចកាត់បន្ថយការបំពុលបរិស្ថាន។

 

ឯកឧត្តម ចម ប្រសិទ្ធ មានប្រសាសន៍ថា សិក្ខាសាលាថ្ងៃនេះ គឺជាផ្នែកមួយនៃការអភិវឌ្ឍ ប្រកបដោយចីរភាពដែលអាចជួយបង្កើនប្រសិទ្ធភាព

ផលិតកម្មបន្ថែមទៀត ដល់ឧស្សាហកម្ម និងសិប្បកម្មនៅក្នុងប្រទេសយើងដែលវាអាចទទួលបានផលប្រយោជន៍ ជាច្រើនដូចជាការចំណេញថវិកា

ក្នុងកម្រិតណាមួយមួយបន្ថែមទៀត ក៏ដូចជាការជួយលើកកម្ពស់គុណភាពផលិតផល ការបង្កើនផលិតភាព ការកាត់បន្ថយការប្រើប្រាស់វត្ថុធាតុដើម

ការសន្សំសំចៃថាមពល និងការរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ផងដែរ។

 

រាជរដ្ឋាភិបាលបានបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេស និងកិច្ចការ ពារបរិស្ថាន ហើយបានចាត់ទុកបញ្ហាការអភិវឌ្ឍឧស្សាហកម្ម

និងការប្រែប្រួលអាកាសធាតុ ជាការងារអាទិភាពចម្បងមួយក្នុងក្របខណ្ឌនយោបាយចតុកោណដំណាក់កាលទី៣។ ហេតុនេះហើយបានជា

រាជរដ្ឋាភិបាលបានបង្កើត «ក្រុមប្រឹក្សាជាតិបៃតង» «គណៈកម្មាធិការជាតិជីវសុវត្ថិភាព» ជាពិសេស «គណៈកម្មាធិការជាតិគ្រប់គ្រងការប្រែប្រួល

អាកាសធាតុ» ដែលបច្ចុប្បន្នមានសមាជិកចំនួន២០ ក្រសួង ស្ថាប័នរដ្ឋ។

 

នៅក្នុងសិក្ខាសាលានោះ លោក P.K. Gupta ប្រធានទីប្រឹក្សាបច្ចេកទេស UNIDO បានជម្រាបជូនអង្គសិក្ខាសាលាអំពីសកម្មភាពគម្រោងនានារបស់

UNIDO ដែលបាននិង កំពុងអនុវត្តន៍នៅកម្ពុជា ហើយគម្រោងទាំងនោះភាគច្រើនបានជួយដល់ឧស្សាហកម្មនៅ កម្ពុជាឲ្យក្លាយទៅជា

ឧស្សាហកម្មបៃតង មានន័យថាជាឧស្សាហកម្មដែលទទួលបានផល ចំណេញច្រើនជាងមុន មានផលប៉ះពាល់ដល់បរិស្ថានតិចជាងមុខ និងបានជួយ

ដល់សង្គម កាន់តែប្រសើរជាងមុន ។

 

លោក Chin-Pen Chua តំណាងអង្គការអភិវឌ្ឍឧស្សាហកម្មសហប្រជាជាតិបានផ្តល់ មតិស្វាគមន៍ ដោយបានធ្វើការសង្ខេបអំពីកិច្ចផ្តួចផ្តើម នៃ

ឧស្សាហកម្មបៃតងនៅលើពិភព លោកក៏ដូចជានៅក្នុងប្រទេសកម្ពុជា។

 

លោកបានបន្ថែមថា ដោយមានការគាំទ្រពីបណ្តាប្រទេសមួយចំនួន អង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិបានរៀបចំសេចក្តីប្រកាសរួមមួយ

ដែលមានឈ្មោះថា សេចក្តីប្រកាសឧស្សាហកម្មបៃតងទីក្រុងម៉ានីឡា ឆ្នាំ២០០៩ ដែលមានការចុះហត្ថលេខាពី២១ ប្រទេសក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់