ក្រសួង​បរិស្ថាន​ដាក់​ឲ្យ​ដំណើរការ​គម្រោង​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តាម​រយៈ​ការ​លើក​កម្ពស់​ឡ​ជីវឧស្ម័ន​ខ្នាត​ធំ

ភ្នំពេញ ៦ កក្កដា ២០១៥៖ ក្រសួងបរិស្ថាន នៅព្រឹក ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ បានដាក់ឲ្យ ដំណើរការគម្រោង កាត់បន្ថយ ការបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់ តាម រយៈ ការលើកកម្ពស់ ឡជីវឧស្ម័នខ្នាតធំ។ គម្រោងនេះ មានគោលបំណង ជំរុញ ការវិនិយោគ ឡជីវឧស្ម័ន ប្រភេទពាណិជ្ជកម្ម…

ភ្នំពេញ ៦ កក្កដា ២០១៥៖ ក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ បានដាក់ឲ្យដំណើរការគម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់តាមរយៈការលើកកម្ពស់ឡជីវឧស្ម័នខ្នាតធំ។ គម្រោងនេះមានគោលបំណងជំរុញការវិនិយោគឡជីវឧស្ម័នប្រភេទពាណិជ្ជកម្មនៅកសិដ្ឋានចិញ្ចឹមជ្រូក ដើម្បីផលិតអគ្គិសនី និងគាំទ្រអគ្គិសនីកម្មជនបទ។

ថ្លែងក្នុងពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការគម្រោងនេះ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា គម្រោងនេះនឹងជួយជំរុញឲ្យប្រើប្រាស់ជីវឧស្ម័នប្រកបដោយភាពឈ្លាសវៃដែលអាចផលិតអគ្គិសនីសម្រាប់ការអភិវឌ្ឍ និងទប់ស្កាត់ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ចូលក្នុងបរិយាកាសទៀតផង។ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នឹងប៉ះពាល់មិនត្រឹមតែអាកាសធាតុពិភពលោកប៉ុណ្ណោះទេ តែក៏ប៉ះពាល់ដល់បរិស្ថានមូលដ្ឋានផងដែរ។

ឯកឧត្ដម សាបូ អូហ្សាណូ បន្តថា កម្ពុជាប្ដេជ្ញាយ៉ាងម៉ឺងម៉ាត់ដោះស្រាយបញ្ហានេះផ្អែកលើគោលការណ៍នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ ដែលកម្ពុជាជាភាគីនៃអនុសញ្ញានេះ។

គម្រោងនេះមានរយៈពេល៤ឆ្នាំ ផ្តល់ជំនួយដោយមូលនិធិបរិស្ថានសកល (GEF) មានថវិកាសរុប ១.៥០០.៤៩៩ដុល្លារអាមេរិក អនុវត្តក្នុងខេត្តចំនួន៩នៃប្រទេសកម្ពុជា។ អ្នកអនុវត្តគម្រោងនេះមានអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO)។ ដៃគូអនុវត្តមានក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា៕ NCDDS

ឯកឧត្ដម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់