រាជរដ្ឋាភិបាល កម្ពុជាប្រកាស សុពលភាព អត្តសញ្ញាប័ណ្ណ ដែលផុតកំណត់

ភ្នំពេញ ៧ មិថុនា ២០១៤៖ អនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថាលេខាដោយ សម្ដេច ហ៊ុន សែន បានអនុញ្ញាតឲ្យពលរដ្ឋខ្មែរប្រើប្រាស់អត្តសញ្ញាណប័ណ្ណខ្មែរ ដែលអស់សុពលភាព ហើយមិនទាន់បានបំពេញ…

ភ្នំពេញ ៧ មិថុនា ២០១៤៖ អនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថាលេខាដោយ សម្ដេច ហ៊ុន សែន បានអនុញ្ញាតឲ្យពលរដ្ឋខ្មែរប្រើប្រាស់អត្តសញ្ញាណប័ណ្ណខ្មែរ ដែលអស់សុពលភាព ហើយមិនទាន់បានបំពេញបែបបទសុំធ្វើ អត្តសញ្ញា ប័ណ្ណសញ្ជាតិ្តខ្មែរ ទុតិយតា ត្រូវបានបន្តសុពលភាព រហូតដល់ថ្ងៃទី៣១ខែ ធ្នូឆ្នាំ ២០១៨។

 

យោងទៅលើអនុក្រឹត្យលេខ១៩៨ស្ដីពីការកែ សម្រួលមាត្រា៤នៃអនុក្រឹក្យ លេខ១៣២ស្ដីពី ការផ្ដល់អត្តសញ្ញា ប័ណ្ណសញ្ជាតិ្តខ្មែរ ទុតិយកាចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤ បន្តថា ” បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងត្រូវ អនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍”។

 

ក្នុងនោះរដ្ឋមន្ត្រីទទួលបន្ទុក ទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងការបទេស រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងស្ថាប័នពាក់ព័ន្ធត្រូវទទួល បន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារៈកិច្ចរៀងៗ ខ្លួនចាប់ពីថ្ងៃចុះ ហត្ថាលេខាត ទៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤ ៕

 

ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាផេក http://www.cambodiapage.info/?p=29705 ចេញផ្សាយថ្ងៃទី៦ មិថុនា ២០១៤

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់