រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល រួមគ្នាធ្វើឲ្យ​ប្រសើរឡើងការទទួលបាន​ព័ត៌មានតាមរយៈ ICT

ភ្នំពេញ ៧ កក្កដា ២០១៤៖ ក្រុមគោលដៅសំខាន់ៗមានសិស្ស និស្សិត ប្រជាពលរដ្ឋ មន្រ្តីរាជការ និងក្រុមប្រឹក្សាឃុំ សង្កាត់ជាច្រើននាក់ រួមគ្នាពិភាក្សាជាមួយក្រុមអង្គការសង្គមស៊ីវិល និងក្រុមការងារក្រសួងព័ត៌មាន ដើម្បីជំរុញឲ្យមានតម្លាភាព ក្នុងការទទួលបានព័ត៌មាន និង…

ដោយ៖ អ៊ុន រិទ្ធី AKP ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៤  http://www.akp.gov.kh/kh/?p=87561

ភ្នំពេញ ៧ មិថុនា ២០១៤៖ ក្រុមគោលដៅសំខាន់ៗមានសិស្ស និស្សិត ប្រជាពលរដ្ឋ មន្រ្តីរាជការ និងក្រុមប្រឹក្សាឃុំ សង្កាត់ជាច្រើននាក់ រួមគ្នាពិភាក្សាជាមួយក្រុមអង្គការសង្គមស៊ីវិល និងក្រុមការងារក្រសួង ព័ត៌មាន ដើម្បីជំរុញឲ្យមានតម្លាភាពក្នុងការទទួលបានព័ត៌មាន និងការបញ្ចេញព័ត៌មានតាម រយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ដែលជាមធ្យោបាយតែមួយ គត់ជួយពន្លឿនការអភិវឌ្ឍកម្ពុជាឲ្យកាន់តែរីកចម្រើន។

ក្នុងកិច្ចពិភាក្សាកាលពីថ្ងៃទី ០៣ ខែកក្កដាឯកឧត្តម កឹម គុណវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិ បាលទទួលបន្ទុកជាអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា និងតំណាងឲ្យក្រសួងព័ត៌មានបានមាន ប្រសាសន៍ថា បច្ចុប្បន្ននេះការទទួលបានព័ត៌មាន និងការចែករំលែកព័ត៌មាននៅក្នុងប្រទេស កម្ពុជាកំពុងមានការរីកចម្រើនទៅមុខតាមរយៈស្ថានីយ៍វិទ្យុ ទូរទស្សន៍ កាសែត និងតាមប្រព័ន្ធ អ៊ិនធឺណិត ។ ឯកឧត្តមបញ្ជាក់ថា ទោះបីមានការរីកចម្រើនក៏ពិតមែន ប៉ុន្តែអ្វីជាបញ្ហាប្រឈម គឺប្រជាពលរដ្ឋភាគច្រើន នៅពុំទាន់អាចទទួលបានព័ត៌មានពីប្រពន្ធ័អ៊ិនធឺណិតនៅឡើយទេ ដោយចំណេះដឹងពួកគេនៅមានកម្រិត ម្យ៉ាងទៀតពុំមានលទ្ធភាពប្រើប្រាស់ ហើយប្រព័ន្ធអ៊ីន ធឺណិតនៅពុំទាន់គ្រប់ដណ្តប់បានទូលំទូលាយ ពិសេសនៅតំបន់ដាច់ស្រយាល ហើយនៅ មានតម្លៃទៀតផង។

លោកស្រី ជឹម ម៉ាណាវី នាយិកានៃអង្គការវិទ្យាស្ថានបើកទូលាយបានបញ្ជាក់ថា ការ ប្រើប្រាស់វិស័យ ICT កាន់តែទូលំទូលាយនឹងទទួលបានព័ត៌មានកាន់តែច្រើន ហើយជាកម្លាំង រួមសហការគ្នានៅក្នុងសង្គម ដែលផ្តល់លទ្ធភាពកាន់តែប្រសើរក្នុងការតស៊ូមតិ ដើម្បីមានការ ផ្លាស់ប្តូរនៅក្នុងសង្គម ។ អ្នកស្រីបន្ថែមថា  ការចេះដឹងអំពីបច្ចេកវិទ្យាព័ត៌មានគឺជាតម្រូវការដ៏ ចាំបាច់សម្រាប់កម្ពុជា ដើម្បីឈានទៅរកភាពរីកចម្រើន ខណៈដែលប្រទេសមួយចំនួនបាន អនុវត្តន៍ទទួលបានជោគជ័យ ហើយជាមធ្យោបាយសម្រាប់ដោះស្រាយតម្លភាព នៃការទទួល បានព័ត៌មានត្រូវបង្កើនការបណ្តោះបណ្តាលដល់បុគ្គល ដែលចាប់អារម្មណ៍ឲ្យចេះប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មាន ICT នឹងធ្វើយ៉ាងណាឲ្យប្រាកដថា ពួកគេមានជំនាញច្បាស់លាស់ក្នុងការ ប្រើប្រាស់បច្ចេកវិទ្យាដែលកំពុងតែរីកចម្រើននេះ។

បច្ចុប្បន្ននេះ ការប្រើប្រាស់និងការទទួលព័ត៌មានកំពុងតែមានការវិវត្តន៍ទៅមុខ ពិសេស តាមរយៈ បណ្តាញសង្គមហ្វេសប៊ុកភាគច្រើននៅក្នុងស្រទាប់យុវ័យ ។ ក្នុងនោះអ្នកប្រើប្រាស់ តាមប្រព័ន្ធអ៊ិនធឺណិត តាមរយៈទូរស័ព្ទដៃមានចំនួនជាង ២ លាននាក់ ចំណែកអ្នកប្រើប្រាស់ តាមការភ្ជាប់ខ្សែបណ្តាញមានចំនួនជាង ១០ ម៉ឺននាក់៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់