រដ្ឋាភិបាលអំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចាត់វិធានការឲ្យបានតឹងរឹងការពារកុមារ

ភ្នំពេញ ២ មិថុនា ២០១៤៖ តាមរយៈសារលិខិតរបស់ខ្លួននៅក្នុងទិវាកុមារអន្តរជាតិ ១ មិថុនា នេះ លោក ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឲ្យក្រសួង ស្ថាប័នជាតិ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវចូលរួមចាត់វិធានការការពារកុមារ…

ដោយៈ គេហទំព័រថ្មីៗ, អត្ថបទចុះផ្សាយនៅថ្ងៃ 01-06-2014,  12:47 pm

 

ភ្នំពេញ ២ មិថុនា ២០១៤៖ តាមរយៈសារលិខិតរបស់ខ្លួននៅក្នុងទិវាកុមារអន្តរជាតិ ១ មិថុនា នេះ លោក ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឲ្យក្រសួង ស្ថាប័នជាតិ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវចូលរួមចាត់វិធានការការពារកុមារទំាងអស់ ពីអំពើហិង្សា និងការជួយដូរផ្លូវភេទកុមារ ឲ្យមានប្រសិទ្ធិភាព។ មិនតែប៉ុណ្ណោះ លោកនាយករដ្ឋមន្រ្តីក៏អំពាវនាវ ដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ត្រូវយកចិត្តទឹកដាក់ផលិតកម្មវិធីអប់រំសម្រាប់កុមារឲ្យបានច្រើន។

 

ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន បានស្នើឲ្យអាជ្ញាធរដែនដី និងប្រជាពលរដ្ឋទាំងអស់ចូលរួម លើកកម្ពស់ និងការពារសិទ្ធិកុមារឲ្យបានគ្រប់ៗគ្នា។ ក្នុងលិខិតរបស់ខ្លួនអបអរទិវាកុមារអន្តរជាតិ ១ មិថុនា លើកទី ៦៥ នៅថ្ងៃនេះ លោក ហ៊ុន សែន បានអំពាវនាវឲ្យអាជ្ញាធរដែនដី ត្រូវចាត់វិធានការឲ្យបានច្បាស់លាស់  ដើម្បីការពារកុមារឲ្យរួចផុតពីការរំលោភបំពាននានា ដូចជា ការប្រើអំពើហិង្សាលើកុមារ ការជួយដូរផ្លូវភេទលើកុមារ និងទណ្ឌកម្មផ្លូវកាយដទៃទៀត នៅតាមផ្ទះ នៅតាមសាលារៀន ក្នុងសហគមន៍ និងគ្រប់ទីកន្លែងទាំងអស់។

 

លើសពីនេះទៀត លោកនាយករដ្ឋមន្រ្តី ក៏អំពាវនាវស្ថាប័នដែលពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការផ្សព្វផ្សាយឬបណ្តុះបណ្តាលយ៉ាងណា ឲ្យកុមារយល់ដឹងពីការរាយការណ៍ដោយខ្លួនឯងដល់អាជ្ញាធរ ឬមនុស្សពេញវ័យដែលជាអ្នកថែទាំ នៅពេលដែលមានអំពើរំលោភបំពានដល់ពួកគេ គ្រប់រូបភាពទាំងអស់។

 

ជាមួយគ្នានេះ រដ្ឋាភិបាលក៏អំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនិងឯកជនទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងនៃគុណភាពនៃការផលិតកម្មវិធីកម្សាន្តផ្សេងៗ  សម្រាប់កុមារប្រកបដោយខ្លឹមសារអប់រំឲ្យបានច្រើន ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍកុមារទាំងរាងកាយ ប្រាជ្ញា និងស្មារតី ដែលជាធនធានមនុស្សដ៏មានសក្តានុពលក្នុងការអភិវឌ្ឃប្រទេសជាតិនាថ្ងៃអនាគត។

 

ដកស្រង់ចេញពីគេហទំព័រថ្មីៗ http://thmeythmey.com/index.php?page=detail&ctype=article&id=15040&lg=kh

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់