សាលា​អភិបាល​កិច្ច​គ្រោង​នឹង​ចាប់​ផ្ដើម​បើក​វគ្គ​បណ្ដុះបណ្ដាល​មួយ​ដំបូង​នៅ​ចុង​ឆ្នាំ​២០១៦

ភ្នំពេញ ៣១ សីហា ២០១៦៖ ការប្ដេជ្ញាចិត្តរបស់ក្រសួងមហាផ្ទៃ និងអង្គការតម្លាភាពកម្ពុជាទៅលើគម្រោងរៀបចំបង្កើតសាលាអភិបាលកិច្ចល្អ យ៉ាងហោចណាស់នឹងបើកវគ្គបណ្ដុះបណ្ដាលឲ្យបានមួយវគ្គនៅក្នុងចុងឆ្នាំ២០១៦។

ភ្នំពេញ ៣១ សីហា ២០១៦៖ ការប្ដេជ្ញាចិត្តរបស់ក្រសួងមហាផ្ទៃ និងអង្គការតម្លាភាពកម្ពុជាទៅលើគម្រោងរៀបចំបង្កើតសាលាអភិបាលកិច្ច ល្អយ៉ាងហោចណាស់នឹងបើកវគ្គបណ្ដុះបណ្ដាលឲ្យបានមួយវគ្គនៅក្នុង ចុងឆ្នាំ២០១៦។

 

នេះជាការលើកឡើងរបស់ លោក ប៊ុត ជិ នាយកគម្រោងសាលាអភិបាលកិច្ចក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីការអភិវឌ្ឍន៍កម្មវិធីសិក្សា និងវគ្គបណ្ដុះបណ្ដាល កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។

 

លោក ប៊ុត ជិ បានបន្តទៀតថា កិច្ចប្រជុំដែលមានការចូលរួមពីអង្គការសង្គមស៊ីវិល និងនាយកដ្ឋានជំនាញមានគោលបំណងសំខាន់ចំនួន៣ រួមមាន៖ ១. ពិគ្រោះ ពិភាក្សាអំពីក្រុមគោលដៅដែលគួរទទួលបានវគ្គបណ្ដុះបណ្ដាល ២. ពិគ្រោះ ពិភាក្សាអំពីប្រធានបទឬ មុខវិជ្ជាសម្រាប់កម្មវិធីបណ្ដុះបណ្ដាលរយៈពេលខ្លី និង ៣. វាយតម្លៃតាមដានលទ្ធផល ក៏ដូចជាចំណុចខ្វះខាតនៃវគ្គបណ្ដុះបណ្ដាលចុងឆ្នាំ២០១៦នេះ។

 

គម្រោងរៀបចំបង្កើតសាលាអភិបាលកិច្ច គឺជាការផ្ដួចផ្ដើមរួមគ្នារវាងក្រសួងមហាផ្ទៃ និងអង្គការតម្លាភាពកម្ពុជាដែលមានទស្សនៈវិស័យវែងឆ្ងាយក្នុងការរួមចំណែកអភិវឌ្ឍធនធានមនុស្សដោយផ្ដោតលើការលើកកម្ពស់ និងបណ្ដុះនូវសីលធម៌ ចរិយាធម៌ សច្ចៈធម៌ សុចរិតភាព និងអត្តសញ្ញាណជាតិសម្រាប់សង្គមកម្ពុជា ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងអង្គការស្ថាប័នគ្រប់វិស័យ និងគ្រប់កម្រិត។ គោលបំណងនៃការបង្កើតកម្មវិធីសិក្សានេះគឺដើម្បី៖

  • បង្កើនប្រសិទ្ធភាពការងារ
  • លើកកម្ពស់អភិបាលកិច្ចល្អ និងការទទួលខុសត្រូវសង្គម
  • បណ្ដុះសុចរិតភាព និងការប្រឆាំងអំពើពុករលួយ
  • សុខដុមនីយកម្មស្ថាប័ន និងសង្គមជាតិ
  • ជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍដោយចីរភាពសម្រាប់អន្តរជំនាន់
  • បង្កើនតម្លាភាព និងសិទ្ធិទទួលព័ត៌មាន
  • លើកកម្ពស់ការប្រើប្រាស់ព័ត៌មាន ការទំនាក់ទំនង និងបច្ចេកវិទ្យា (ICT)
  • ទំនាក់ទំនងសាធារណៈ

 

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីការអភិវឌ្ឍន៍កម្មវិធីសិក្សា និងវគ្គបណ្ដុះបណ្ដាលប្រព្រឹត្តទៅដោយមានការចូលរួមពី នាយកគម្រោងសាលាអភិបាលកិច្ច ក្រសួងមហាផ្ទៃ មន្រ្តីសម្របសម្រួលអង្គការតម្លាភាពកម្ពុជា តំណាងអង្គការសង្គមស៊ីវិល ក្រុមការងារគាំទ្រការអនុវត្តគម្រោង នៃនាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ចក្រសួងមហាផ្ទៃ និងអ្នកជំនាញការឯករាជ្យផ្នែករៀបចំផែនការយុទ្ធសាស្ត្រសម្រាប់និរន្តរភាពគម្រោងផងដែរ។ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់