សាលា​អភិបាល​កិច្ចល្អ នឹង​រួមចំណែក​អភិវឌ្ឍ​ធនធាន​មនុស្ស​ បង្កើន​សមត្ថភាព​ស្ថាប័ន​នៅ​គ្រប់​កម្រិត​ទាំង​រដ្ឋ និង​ឯកជន

ភ្នំពេញ ២ មិថុនា ២០១៦៖ ក្នុងការពង្រឹងសមត្ថភាព និងអភិបាលកិច្ចនៃស្ថាប័នរដ្ឋទាំងថ្នាក់ក្រោមជាតិដើម្បីធានាឲ្យបាននូវប្រសិទ្ធភាព និងភាពស័ក្ដិសិទ្ធិនៃសេវាសាធារណៈសំដៅបម្រើប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង ចាំបាច់ត្រូវបណ្ដុះបណ្ដាលធនធានមនុស្សដែលមានការយល់ដឹងស៊ីជម្រៅពីអភិបាលកិច្ចល្អ។

ភ្នំពេញ ២ មិថុនា ២០១៦៖ ក្នុងការពង្រឹងសមត្ថភាព និងអភិបាលកិច្ចនៃស្ថាប័នរដ្ឋទាំងថ្នាក់ក្រោមជាតិដើម្បីធានាឲ្យ បាននូវប្រសិទ្ធភាព និងភាពស័ក្ដិសិទ្ធិនៃសេវាសាធារណៈសំដៅបម្រើប្រជាពលរដ្ឋឲ្យកាន់តែ ប្រសើរឡើង ចាំបាច់ត្រូវបណ្ដុះបណ្ដាលធនធានមនុស្សដែលមានការយល់ដឹងស៊ីជម្រៅពី អភិបាលកិច្ចល្អ។

 

នេះជាការលើកឡើងរបស់ឯកឧត្ដម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងសិក្ខាសាលាស្ដីពីការរៀបចំ និងប្រព្រឹត្តទៅនៃគម្រោងសាលាអភិបាលកិច្ច កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦។

 

ឯកឧត្ដមបានបន្ថែមថា ការបង្កើតសាលាអភិបាលកិច្ចនេះគឺស្របគ្នានឹងការអនុវត្តកម្មវិធីអនុវត្តរយៈពេល៣ឆ្នាំដំណាក់កាលទី២នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវា និងអភិវឌ្ឍមូលដ្ឋានបានកាន់តែច្រើន កាន់តែប្រសើរ កាន់តែមានលក្ខណៈឆ្លើយតបចំពោះសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ ដែលទាមទារឲ្យរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធនានារួមគ្នាផ្តោតការសំខាន់លើការពង្រឹងសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការបង្កើនភាពជាម្ចាស់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ លើកិច្ចដំណើរការកំណែទម្រង់ និងវឌ្ឍនភាពនៃការអនុវត្តកំណែទម្រង់ទៅតាមតម្រូវការជាក់លាក់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

 

សាលាអភិបាលកិច្ច ត្រូវបានចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងមហាផ្ទៃ និងអង្គការតម្លាភាពកម្ពុជា ដែលត្រូវអនុវត្តរយៈពេល៥ឆ្នាំគឺឆ្នាំ២០១៦-២០២០ ក្នុងក្របខណ្ឌពង្រីកកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអភិបាលកិច្ចរបស់ក្រសួងមហាផ្ទៃ ដើម្បីគាំទ្រដំណើរការរបស់មណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សរាជធានី ខេត្ត ចូលរួមចំណែកអភិវឌ្ឍសមត្ថភាពស្ថាប័នរដ្ឋ និងមិនមែនរដ្ឋលើវិស័យអភិបាលកិច្ច ប្រព័ន្ធសុចរិតភាព ចែករំលែកធនធានបច្ចេកវិទ្យា ចំណេះដឹង បទពិសោធន៍ សម្ភារៈ ថវិកា រួមគ្នាធ្វើការសិក្សាស្រាវជ្រាវតាមបែបចូលរួមលើប្រធានបទទាក់ទងនឹងការលើកកម្ពស់អភិបាលកិច្ចល្អ ការពង្រឹងអភិបាលកិច្ចមូលដ្ឋាន គណនេយ្យភាពសង្គម និងជំរុញល្បឿនកំណែទម្រង់ជាអាទិភាពរបស់រាជរដ្ឋាភិបាល៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់