អភិបាលកិច្ច​ក្នុង​រដ្ឋបាល​សាធារណៈ នៅតែ​ជា​ស្នូល នៃ​យុទ្ធសាស្ត្រ​ចតុកោណ របស់​រាជរដ្ឋាភិបាល​

"

ភ្នំពេញ ០១ មេសា ២០១៥៖ អភិបាលកិច្ច ក្នុងរដ្ឋបាលសាធារណៈនៅតែជាស្នូលនៃយុទ្ធសាស្ត្រចតុកោណដោយបានផ្តល់សារៈសំខាន់លើការជំរុញការអនុវត្តកំណែទម្រង់រដ្ឋបាលសាធារណៈការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិនិងកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ព្រមជាមួយនឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយ…

ភ្នំពេញ ០១ មេសា ២០១៥៖ អភិបាលកិច្ច ក្នុងរដ្ឋបាលសាធារណៈនៅតែជាស្នូលនៃយុទ្ធសាស្ត្រចតុកោណដោយបានផ្តល់សារៈសំខាន់លើការជំរុញការអនុវត្តកំណែទម្រង់រដ្ឋបាលសាធារណៈការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិនិងកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ព្រមជាមួយនឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ នេះជាការលើកឡើងរបស់បណ្ឌិតសភាចារ សុខ អាន  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៤ និង លើកទិសដៅការងារឆ្នាំ ២០១៥ របស់ក្រសួងមុខងារសាធារណៈកាលពីព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ នៅសាលាភូមិន្ទរដ្ឋបាល ។

 

លោកឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា កិច្ចប្រជុំនេះគឺជាវេទិកាដ៏មានសារសំខាន់សម្រាប់ការអភិវឌ្ឍវិស័យមុខងារសាធារណនៅកម្ពុជាតាមរយៈការផ្លាស់ប្តូរយោបល់បទពិសោធន៍ និងការអនុវត្តល្អៗសម្រាប់ជាធាតុចូលដើម្បីបង្កើនប្រសិទ្ធភាពបន្ថែមទៀតក្នុងការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្ត្រ ព្រមទាំងសម្រាប់លើកទិសដៅការងាររបស់ក្រសួងក្នុងឆ្នាំ២០១៥នេះក៏ដូចជាបណ្ដាឆ្នាំខាងមុខទៀតឱ្យបានកាន់តែប្រសើរឡើង។

 

លោក សុខ អាន បានថ្លែងបន្តថាក្នុងនីតិកាលទី៥នេះ រាជរដ្ឋាភិបាលបានបន្តធ្វើកំណែទម្រង់កាន់តែស៊ីជម្រៅលើគ្រប់វិស័យដោយបានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដើម្បីកំណើនការងារសមធម៌ និង ប្រសិទ្ធភាពដែលជាឧបករណ៍ដ៏សំខាន់សម្រាប់ទ្រទ្រង់ដល់ការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។ 

 

អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈនៅតែជាស្នូល នៃយុទ្ធសាស្ត្រចតុកោណ ដោយបានផ្តល់សារៈសំខាន់លើការជំរុញការអនុវត្តកំណែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ព្រមជាមួយនឹងការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ។ ក្នុងស្មារតីនេះការកែទម្រង់រចនាសម្ព័ន្ធស្ថាប័នត្រូវបានដាក់ឱ្យដំណើរការ ដើម្បីអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពនូវកម្មវិធីកែទម្រង់នានា។ គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និងក្រុមការងារកែទម្រង់ប្រព័ន្ធបៀវត្សត្រូវបានរៀបចំបង្កើត និងដាក់ឱ្យដំណើរការក្នុងការដឹកនាំគ្រប់គ្រងអភិវឌ្ឍវិស័យ មុខងារសាធារណៈ និងការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ។ 

អានអត្ថបទបន្ថែមទាំងស្រុងពីគេហទំព័រ CEN

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់