ក្រសួងនៃប្រទេសអាលឺម៉ង់ជួយលើកកំពស់វិស័យអប់រំ ទឹកស្អាត និងសុខភាពអនាម័យជនបទ នៅស្រុកអង្គរជ័យ

កំពត ២៣ មករា ២០១៥៖ ចាប់តាំងពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០១៣ សមិទ្ធផល ដែលក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាលឺម៉ង់ (BMZ)   និងអង្គការសូឌី បានជួយ នៅទូទាំងស្រុកអង្គរជ័យ ខេត្តកំពត រួមមាន ការសាងសង់អណ្តូងទឹកចំនួន៥១២ ជួសជុលអណ្តូងទឹក ចំនួន១៦ សាងសង់បង្គន់អនាម័យ ចំនួន២៥៨ សាងសង់សាលារៀន ចំនួន០៣ខ្នង ស្មើនឹង១៨ បន្ទប់ និងបើក វគ្គបណ្តុះបណ្តាល គ្រូបង្គោលអនាម័យ ចំនួន៤៣៣វគ្គ។

កំពត ២៣ មករា ២០១៥៖ ចាប់តាំងពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០១៣ សមិទ្ធផលដែលក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាលឺម៉ង់ (BMZ)   និងអង្គការសូឌី បានជួយនៅទូទាំងស្រុកអង្គរជ័យ ខេត្តកំពត រួមមាន ការសាងសង់អណ្តូងទឹកចំនួន៥១២ ជួសជុលអណ្តូងទឹកចំនួន១៦ សាងសង់បង្គន់អនាម័យចំនួន២៥៨ សាងសង់សាលារៀនចំនួន០៣ខ្នង ស្មើនឹង១៨ បន្ទប់ និងបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលអនាម័យចំនួន៤៣៣វគ្គ។

នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារនៅសាលាស្រុកអង្គរជ័យ ខេត្តកំពត នៅព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៥ លោកស្រី ស៊ូ នីន អភិបាលរងស្រុក បានថ្លែងអំណរគុណ និងកោតសសើរចំពោះក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាលឺម៉ង់ (BMZ)   និងអង្គការសូឌី ដែលបានចូលរួមចំណែកក្នុងការកសាងសមិទ្ធនានាជាច្រើនដែលមានតម្លៃមិនអាចកាត់ថ្លៃបាន តាមរយៈសមាគមន៍នារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដើម្បីជួយលើកកំពស់វិស័យអប់រំ ទឹកស្អាត និងសុខភាពអនាម័យជនបទ និងដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពក្រក្រីរបស់ប្រជាពលរដ្ឋនៅស្រុកអង្គរជ័យ ។ 

កិច្ចប្រជុំនេះមានការចូលរួមពី លោកស្រី ស៊ូ នីន អភិបាលរងស្រុកអង្គរជ័យ លោកស្រី Wollf តំណាងក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាលឺម៉ង់ (BMZ) និងលោកស្រី Susan Weinkee អង្គការសូឌី មេឃុំទាំង១១ ឃុំទូទាំងស្រុក និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

លោក លោកស្រីមេឃុំបានថ្លែងអំណរគុណដល់ក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាលឺម៉ង់ (BMZ) និង អង្គការសូឌី ដែលបានជួយឧបត្ថម្ភ គាំទ្រ និងកសាងសមិទ្ធិផលជាច្រើន ហើយសមិទ្ធផលទាំងនេះ បានជួយកែប្រែជីវភាពរស់របស់ប្រជាពលរដ្ឋបានមួយចំនួនធំ។ ទន្ទឹមនឹងនេះ លោក លោកស្រីមេឃុំ ក៏បានអំពាវនាវដល់ក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាលឺម៉ង់ (BMZ) អង្គការសូឌី និងសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បន្តជួយដល់ឃុំ ស្រុកបន្តទៀត ។

នៅក្នុងកិច្ចប្រជុំនោះដែរ លោកស្រី Wollf តំណាងក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាលឺម៉ង់ (BMZ) និងលោកស្រី Susan Weinkee តំណាងអង្គការសូឌី បានសន្យាជួយគាំទ្រគម្រោងបន្ថែមទៀត តាមតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងតាមលទ្ធភាពរបស់អង្គការ៕ យ៉ង់ សុផល  ទីប្រឹក្សាស្រុកអង្គរជ័យ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់