កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី​៥ របស់​ក្រុមប្រឹក្សា​ខេត្ត​ត្បូងឃ្មុំ​អាណត្តិ​ទី២​

ត្បូងឃ្មុំ ០៨ តុលា ២០១៤៖ ក្នុងគោលបំណងពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំ សាមញ្ញលើក៤ របស់ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍ រីកចំរើនប្រចាំត្រីមាសទី៣ ឆ្នាំ២០១៤ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើផែនការសកម្មភាព រយៈពេល៣ខែ…

ត្បូងឃ្មុំ ០៨ តុលា ២០១៤៖ ក្នុងគោលបំណងពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើក៤ របស់ក្រុមប្រឹក្សាខេត្ត ដើម្បី ពិនិត្យពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍រីកចំរើនប្រចាំត្រីមាសទី៣ ឆ្នាំ២០១៤ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើផែនការសកម្មភាព រយៈពេល៣ខែ (តុលា វិច្ឆិកា និងធ្នូ) ប្រចាំឆ្នាំ២០១៤ និងដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើពាក្យស្នើសុំចូលជា សមាជិកសមាគមន៍មរណៈសង្គ្រោះ ព្រមទាំងដោះស្រាយបញ្ហាផ្សេងៗ សាលាខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥ អាណត្តទី២របស់ខ្លួន កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៤ ។

ក្នុងកិច្ចប្រជុំនេះ ប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តម លី ឡេង អភិបាលរងខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិការ ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត ព្រមទាំង នាយកទីចាត់ការ ទាំង៥ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

បន្ទាបពី លោក ពាង ណារិទ្ធ នាយករដ្ឋបាល សាលាខេត្ត បានឡើង អានរបៀបវារៈ  និងការពិនិត្យ កូរ៉ុមរួច ឯកឧត្តម ឡាន់ ឆន បានថ្លែងអំណរគុណ ចំពោះសមាជិក សមាជិកា នៃអង្គប្រជុំដែលបានចូលរួមមតិយោបល់ដែលជំរុញធ្វើឲ្យកិច្ចប្រជុំនេះសម្រេចបានលទ្ធផលផ្លែផ្កាទៅតាមកម្មវិធីគ្រោងទុក ។ឯកឧត្តម ក៏បានស្នើឲ្យនាយករដ្ឋបាលក៏ដូចជាមន្ត្រីជំនាញកែសម្រួលទៅលើអក្ខរាវិរុទ្ធ ដែលអង្គប្រជុំបានលើកឡើងផងដែរ ។ មួយវិញទៀត ក៏ស្នើដល់មន្ទីរអង្គភាពជុំវិញខេត្ត និងស្ថាប័នពាក់ព័ន្ធ ដែលមានសមាសភាពក្នុងសេចក្ដីសម្រេច ត្រូវសហការគ្នាប្រមូលទិន្នន័យដើម្បីផលិតសៀវភៅ ផែនការ ៥ឆ្នាំ និងកម្មវិធីវិនិយោគ ៣ឆ្នាំ របស់ខេត្តស្របតាមការណែនាំ របស់លេខាធិការដ្ឋាន គ.ជ.អ.ប ដើម្បីយកមកអនុវត្តនៅក្នុងរដ្ឋបាលខេត្ត ប្រកបដោយប្រសិទ្ធភាព និងកាន់តែអភិវឌ្ឍន៍រីកចំរើនឡើង ៕

ដកស្រង់ចេញពីគេហទំព័រមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់