កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី​៦​ អាណត្តិ​ទី២ របស់​ក្រុមប្រឹក្សា​​ខេត្ត​​បន្ទាយមានជ័យ​

បន្ទាយមានជ័យ ២៨ វិច្ឆិកា ២០១៤៖ កិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសាលាខេត្ត ស្ថិតក្រោមអធិបតីភាព ឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត។

បន្ទាយមានជ័យ ២៨ វិច្ឆិកា ២០១៤៖ កិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសាលាខេត្ត ស្ថិតក្រោមអធិបតីភាព ឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត។

 

កិច្ចប្រជុំនេះបានធ្វើការពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាង របៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៦ សេចក្តីព្រាងកំណត់ហេតុស្តីពីកិច្ចប្រជុំសាមញ្ញលើកទី៥អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ សេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកាស្តីពីការអនុវត្ត ការងាររបស់រដ្ឋបាលខេត្ត សេចក្តីព្រាងរបាយការណ៍ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តឆ្នាំ២០១៤ ព្រមទាំងការឆ្លើយសំណួរ និងការបញ្ចេញមតិយោបល់បញ្ហាផ្សេងៗពីសមាជិកចូលរួមផងដែរ។

 

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម គោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ បកស្រាយទៅនឹងបញ្ហាប្រឈមនានា ដែលបានលើកឡើងពីសមាជិកក្រុមប្រឹក្សាខេត្តក្នុងនោះមានបញ្ហាអនាម័យជាក្តីកង្វល់មួយធំ ដែលអាជ្ញាធរខេត្តបានសំណូមពរឱ្យចូលរួមទាំងអស់គ្នា ដោយជំរុញឱ្យក្រុមហ៊ុនប្រមូលសំរាម អ្នកបោសសម្អាតតាមផ្លូវត្រូវយកចិត្តទុកដាក់ប្រមូល សម្អាតដើម្បីធ្វើ ឱ្យទីក្រុងស្អាតទាក់ទាញដល់ភ្ញៀវទេសចរ ។ 

 

ឯកឧត្តមបន្តទៀតថា ខេត្តបន្ទាយមានជ័យ គ្មានគ្រោះទឹកជំនន់ដែលធ្វើអាចធ្វើឱ្យប្រជាកសិករទទួលបានផលស្រូវរដូវវស្សាខ្ពស់ ។ បច្ចុប្បន្ននេះល្បឿនធ្វើស្រូវរដូវប្រាំងលឿន ប៉ុន្តែនៅក្នុងស្រុកមង្គលបូរីកំពុងជួបបញ្ហាខ្វះទឹក ដែលអាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ ។

 

 ឯកឧត្តមបានជំរុញឱ្យកសិករ កែប្រែទម្លាប់ដាំដុះតាមបែបបុរាណហើយត្រូវចេះប្រើប្រាស់ពូជ បច្ចេកទេសដាំដុះដើម្បីឱ្យស្រូវមានតម្លៃខ្ពស់ ។ ចំណែកការងារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ការងារគ្រោះថ្នាក់ចរាចរណ៍ និងបទល្មើសនៅតាមព្រំដែនត្រូវបន្តយកចិត្តទុកដាក់ និងសហការបង្ក្រាបឱ្យបាន។ ឯកឧត្តមបានជំរុញដល់មន្ត្រីរាជការ គ្រប់បណ្តាស្ថាប័នទាំងអស់ មេត្តាខិតខំប្រឹងប្រែងធ្វើការងារគោរពច្បាប់ និងការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈដល់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព។

 

ឯកឧត្តម អ៊ុង អឿន បានថ្លែងអំណរគុណដល់មន្ត្រីជំនាញដែល បានចូលរួមឆ្លើយបំភ្លឺ និងកែលម្អនូវខ្លឹមសារអំពីកម្មវិធីគោលនយោបាយរបស់ក្រុមប្រឹក្សាខេត្ត និងទិន្នន័យតួលេខមួយចំនួននៅក្នុងរបាយការណ៍ នៃការអនុវត្តការងាររបស់រដ្ឋបាលខេត្តឱ្យកាន់តែមានភាពប្រសើរត្រឹមត្រូវ ។

 

ឯកឧត្តមបានរំលឹកដល់គ្រប់អង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់ពិនិត្យ និងដោះស្រាយនូវរាល់ទុក្ខកង្វល់ បញ្ហាប្រឈមទាំងឡាយរបស់ប្រជាពលរដ្ឋ ដែលទទួលបានក្រោយពីការធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកន្លងមក៕ ដោយ៖ ឈុន សារ៉ាត

ដកស្រង់ចេញពីគេហទំព័រ AKP

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់