វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី យេនឌ័រ ដើម្បី​គណនេយ្យ​ភាព​សង្គម

ភ្នំពេញ ២ មិថុនា ២០១៤៖ អភិបាលរងរាជធានី ខេត្ត ទាំង២៥ ដែលទទួលបន្ទុកកិច្ចការស្ត្រី និងកុមារ និងតំណាងអង្គភាពពាក់ព័ន្ធនានាបានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីយេនឌ័រ ដើម្បីគណនេយ្យភាពសង្គម កាលពីថ្ងៃទី០២-០៤ ខែមិថុនា ឆ្នាំ២០១៤ នៅ មជ្ឈមណ្ឌលស្រាវជ្រាវអភិបាលកិច្ចល្អ ក្រសួងមហាផ្ទៃ។

ភ្នំពេញ ២ មិថុនា ២០១៤៖ អភិបាលរងរាជធានី ខេត្ត ទាំង២៥ ដែលទទួលបន្ទុកកិច្ចការស្ត្រី និងកុមារ និងតំណាងអង្គភាពពាក់ព័ន្ធនានាបានចូលរួម

វគ្គបណ្ដុះបណ្ដាលស្ដីពីយេនឌ័រ ដើម្បីគណនេយ្យភាពសង្គម កាលពីថ្ងៃទី០២-០៤ ខែមិថុនា ឆ្នាំ២០១៤ នៅ មជ្ឈមណ្ឌលស្រាវជ្រាវអភិបាលកិច្ចល្អ

ក្រសួងមហាផ្ទៃ។

 

វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងការិយាល័យសម្របសម្រួលគម្រោងអភិបាលកិច្ចល្អមូលដ្ឋាន និងអង្គការសីលការ

ដោយបែងចែកជាពីរវគ្គវគ្គទីមួយចាប់ពីថ្ងៃទី០២-០៤ ខែមិថុនា និងវគ្គទីពីរចាប់ផ្ដើមពីថ្ងៃទី០៩ -១១ ខែមិថុនា ឆ្នាំ២០១៤ ក្នុងគោលបំណងបង្កើនការ

យល់ដឹងពីការលើកកម្ពស់ និងការបញ្ជ្រាបយេនឌ័រក្នុងគណនេយ្យភាពសង្គមនៅកម្ពុជា។

 

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រនៃក្រសួងមហាផ្ទៃ ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល

បានមានប្រសាសន៍លើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះបញ្ហាយេនឌ័រ ដោយបានដាក់បញ្ចូលបញ្ហានេះទៅក្នុងយុទ្ធសាស្ត្រ

ចតុកោណរបស់រាជរដ្ឋាភិបាល កម្មវិធីជាតិរយៈពេល១០ឆ្នាំ (២០១០-២០១៩) សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ផែនការ

អនុវត្តរយៈពេលបីឆ្នាំដំបូង ២០១១-២០១៤ (ផអ៣)  និងគោលនយោបាយជាតិនានា។

 

លោកជំទាវ ជូ ប៊ុនអេង បានមានប្រសាសន៍ថា «ស្ត្រីត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ និងលើកកម្ពស់ឥតឈប់ឈរ តាមរយៈបញ្ចូលស្ត្រី

នៅក្នុងយន្តការ រចនាសម្ព័ន្ធដឹកនាំគ្រប់លំដាប់ថ្នាក់ និងគ្រប់កម្រិត ព្រមទាំងប្រគល់អោយនូវសិទ្ធ អំណាចដឹកនាំ និងសេចក្ដីសម្រេចចិត្តនៅគ្រប់ទិដ្ឋភាព

នៃបញ្ហាក្នុងសង្គម និងស្ថាប័ន។ ជាពិសេសបញ្ហាយេនឌ័រក៏ត្រូវបានបញ្ជ្រាបទៅគ្រប់វិស័យក្នុងគោលនយោបាយ និងផែនការយុទ្ធសាស្ត្រ ដើម្បីធានា

ថាតម្រូវការរបស់ស្ត្រីត្រូវបានបំពេញ និងដោះស្រាយប្រកបដោយតម្លាភាព សមភាព សមធម៌ និងសេចក្ដីថ្លៃថ្នូរ »។

 

លោកជំទាវ បានមានប្រសាសន៍ផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់សិក្សាទាំងទ្រឹស្ដី និងពិភាក្សាប្រធានបទនានាដែលបាន

លើកឡើង និងត្រូវចែករំលែកបទពិសោធន៍ល្អៗពីការអនុវត្តនៅមូលដ្ឋាន និងបញ្ហាប្រឈមនានា។

 

បន្ទាបមកសិក្ខាកាមទាំងអស់បានបែងចែកក្រុមពិភាក្សា និងចែករំលែកបទពិសោធន៍តាមរយៈកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗចំនួនបី រួមមាន៖

(១). បរិបទអភិបាលកិច្ចល្អបែបប្រជាធិបតេយ្យនៅកម្ពុជា-បញ្ហាយេនឌ័រ (២). ការអភិវឌ្ឍថ្មីៗ កំណែទម្រង់ថ្មីៗ និងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែប

ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ផែនការអនុវត្តរយៈពេលបីឆ្នាំដំបូង ផអ៣ ផ្តោតលើគណនេយ្យភាពសង្គម (៣). គោលនយោបាយផែនការ និង

គម្រោង (យេនឌ័រ)៖ គោលនយោបាយថ្នាក់ជាតិថ្មីៗ យុទ្ធសាស្ត្រ ក្របខ័ណ្ឌការងារស្ថាប័ន (នារីរតនៈទី៣) ក្នុងការលើកកម្ពស់សមភាពយេនឌ័រ៕

 

វគ្គបណ្ដុះបណ្ដាលនេះបានប្រារព្ធតាមរបៀបវារៈសំខាន់ៗដែលបានគ្រោងទុករួមមាន៖ (១). អភិបាលកិច្ចបែបប្រជាធិបតេយ្យក្នុងបរិបទកម្ពុជា

(២). ទស្សនទាននៃអភិបាលកិច្ចល្អ និងបែបប្រជាធិបតេយ្យ (៣). ទស្សនទាននៃគណនេយ្យភាពសង្គម (៤). ការអនុវត្តគណនេយ្យភាពសង្គមនៅកម្ពុជា

(៥). ការបញ្ជ្រាបយេនឌ័រ (៦). ផែនការយុទ្ធសាស្ត្រស្ដីពី ការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់