កិច្ច​ប្រជុំ​ជជែកពិភាក្សា​​អំពី​យុទ្ធសាស្ត្រ​បង្កើន​ចំនួន​ស្ត្រី​ក្នុង​តួនាទី​ធ្វើ​សេចក្ដី​សម្រេច​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

 ភ្នំពេញ ១៥ ធ្នូ ២០១៦៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ក្រុមការងារយេនឌ័រនៃលេខាធិការដ្ឋានគ.ជ.អ.ប បានបើកកិច្ចប្រជុំពិនិត្យ និងសម្រេចលើជម្រើសនានានៃឯកសារយុទ្ធសាស្ត្រស្ដីពីការបង្កើនចំនួនស្ត្រីក្នុងតួនាទីធ្វើសេចក្ដីសម្រេចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ

ភ្នំពេញ ១៥ ធ្នូ ២០១៦៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ក្រុមការងារយេនឌ័រនៃលេខាធិការដ្ឋានគ.ជ.អ.ប បានបើកកិច្ចប្រជុំពិនិត្យ និងសម្រេចលើជម្រើសនានានៃឯកសារយុទ្ធសាស្ត្រស្ដីពីការបង្កើនចំនួនស្ត្រីក្នុងតួនាទីធ្វើសេចក្ដីសម្រេចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពបើកកិច្ចប្រជុំដោយ ឯកឧត្ដម ង៉ាន់ ចំរើន អនុប្រធានប្រតិបត្តិលេខាធិការដ្ឋានគ.ជ.អ.ប។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីឆ្លើយតបទៅនឹងផែនការសកម្មភាព និងថវិកាឆ្នាំ២០១៦ និងចំណុចដៅក្នុងផអ៣ ដំណាក់ការទី២ ក៏ដូចជាផែនការអភិវឌ្ឍន៍យុទ្ធសាស្ត្រជាតិ ដែលបានកំណត់ត្រឹមឆ្នាំ២០១៨ យ៉ាងហោចណាស់ត្រូវមាន ២០% នៃនាយក នាយករងរដ្ឋបាល និងនាយកទីចាត់ការនានានៃរាជធានី ខេត្តជាស្ត្រី និង២៥% នៃនាយក នាយករងរដ្ឋបាល និងប្រធានការិយាល័យនានានៃក្រុង ស្រុក ខណ្ឌជាស្ត្រី។

ឯកឧត្ដម ង៉ាន់ ចំរើន អនុប្រធានប្រតិបត្តិលេខាធិការដ្ឋានគ.ជ.អ.ប បានមានប្រសាសន៍ថា៖ «កិច្ចប្រជុំថ្ងៃនេះយើងមានគោលបំណងពិនិត្យមើលឯកសារដែលយើងបានខិតខំរៀបចំកន្លងមកស្ដីពីការបង្កើនចំនួនស្ត្រីក្នុងតួនាទីធ្វើសេចក្ដីសម្រេចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ កន្លងមកក្រុមការងារបានជួបពិភាក្សាគ្នារៀបចំតាក់តែងទាំងក្នុងក្របខ័ណ្ឌជាមន្ត្រីនៃក្រសួងស្ថាប័នរាជរដ្ឋាភិបាល ក៏ដូចជាទទួលបានយោបល់របស់អង្គការសង្គមស៊ីវិលមួយចំនួនផងដែរ»។

ឯកឧត្ដម ង៉ាន់ ចំរើន បន្តទៀតថាយើងឃើញថាឯកសារនេះជាមូលដ្ឋានសម្រាប់ឱ្យមានការបន្តជជែកគ្នា ដើម្បីស្នើសុំឱ្យមានការសម្រេចជាកម្រិតនយោបាយ។

គួរបញ្ជាក់ថា ឯកសារសេចក្ដីព្រាងយុទ្ធសាស្ត្រនេះ បានធ្វើការពិគ្រោះយោបល់ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិកម្រិតបច្ចេកទេសនៃក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណៈ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលកន្លងមករួចហើយ៕

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់