កំណើននៅតែមានសម្រាប់វិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងនៅកម្ពុជា

ភ្នំពេញ ១៧ កក្កដា ២០១៥៖ អង្គការអន្តរជាតិខាងការងារ (ILO) បាននិយាយកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៥ថា វិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងកម្ពុជាបានបន្ត ដំណើរការយ៉ាងល្អ ជាមួយការនាំចេញកើនឡើង១០.៦ភាគរយ ក្នុងឆ្នាំកន្លងមកគិតមកដល់ត្រីមាសទីមួយនៃឆ្នាំ២០១៥ ។

ភ្នំពេញ ១៧ កក្កដា ២០១៥៖ អង្គការអន្តរជាតិខាងការងារ (ILO) បាននិយាយកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៥ថា វិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងកម្ពុជាបានបន្ត ដំណើរការយ៉ាងល្អ ជាមួយការនាំចេញកើនឡើង១០.៦ភាគរយ ក្នុងឆ្នាំកន្លងមកគិតមកដល់ត្រីមាសទីមួយនៃឆ្នាំ២០១៥ ។

ILO បាននិយាយថា ចំនួនរោងចក្រដំណើរការ និងចំនួនកម្មករនិយោជិតដែលធ្វើការនៅក្នុងឧស្សាហកម្មនេះ ក៏បានកើនឡើងផងដែរ យោងតាមព្រឹត្តិបត្រ ព័ត៌មានថ្មីរបស់អង្គការអន្តរជាតិខាងការងារ ស្តីពីវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងកម្ពុជាដែលត្រូវបានផ្សាយនាថ្ងៃនេះនៅរាជធានីភ្នំពេញ ។

ព្រឹត្តិបត្រព័ត៌មាននេះ តាមដានមើលដំណើរការ និងវឌ្ឍនភាពនៃវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងកម្ពុជា ដោយប្រើទិន្នន័យបច្ចុប្បន្នភាពផ្លូវ ការ ដែលផ្តោតការយកចិត្តទុកដាក់លើការនាំចេញប្រាក់ឈ្នួល ការងារ ការបើក និងការបិទរោងចក្រ និងការវិនិយោគបរទេសផ្ទាល់ ដែលត្រូវបានអនុម័តថ្មីៗ។

ព្រឹត្តិបត្រព័ត៌មាននេះក៏ជាធនធានដ៏សំខាន់មួយផងដែរ សម្រាប់អ្នកចូលរួមនៅ ក្នុងការពិនិត្យមើលប្រាក់  ឈ្នួលអប្បបរមានៅកម្ពុជាឡើងវិញ សម្រាប់វិស័យកាត់ ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង។
“ប្រាក់ឈ្នួលអប្បបរមា គឺជាប្រធានបទដ៏សំខាន់ខ្លាំងមួយនៅកម្ពុជា។ រាជ រដ្ឋាភិបាល សហជីព និង និយោជកបានប្តេជ្ញាកាលពីខែមិថុនា ឆ្នាំ២០១៤ ចំពោះ កិច្ចដំណើរការពិនិត្យមើលប្រាក់ឈ្នួលអប្បបរមាឡើងវិញមួយ ដោយផ្អែកលើភ័ស្តុតាង និងគិតគូរដល់កត្តាសង្គម និងសេដ្ឋកិច្ច។ ILO សង្ឃឹមថាព្រឹត្តិបត្រ ព័ត៌មាននេះនឹងជួយដល់ភាគីពាក់ព័ន្ធសំខាន់ៗ ក្នុងវិស័យការងារឱ្យមានការពិភាក្សាគ្នាប្រកបដោយព័ត៌មានពេញលេញ និងការចរចារក្នុងលក្ខណៈស្ថាបនា” លោក Maurizio Bussi មន្ត្រីទទួលបន្ទុកនៃការិយាល័យ   ប្រចាំប្រទេស នៃអង្គការអន្តរជាតិខាងការងារ សម្រាប់ប្រទេសថៃឡង់ កម្ពុជា និងឡាវបានមានប្រសាសន៍។

យោងតាមព្រឹត្តិបត្រព័ត៌មានចេញផ្សាយលេខទី១ វិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងកម្ពុជា នៅពេលនេះផ្តល់ការងារដល់កម្មករនិយោ ជិតប្រហែល៦០០.០០០នាក់ ដែលប្រាក់ឈ្នួលពួកគេបានឡើងយ៉ាងច្រើនក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ។ ទន្ទឹមនឹងនេះ ចំនួនរោងចក្រដែលដំណើរការនៅក្នុងវិស័យនេះបានឡើងដល់ចំនួនកំណត់ត្រា៦៤០ ក្នុងខែមីនាឆ្នាំ២០១៥ ធៀបទៅនឹងរោងចក្រចំនួន៥២៨នៅចុងឆ្នាំ២០១៣ ។ កំណើននៅក្នុងឧស្សាហ កម្មនេះ ប្រៀបធៀបក្នុងលក្ខណៈអំណោយផលទល់នឹងការព្យាករណ៍ដែលថាបរិមាណនាំចេញនឹងធ្លាក់ចុះ ហើយនឹងប៉ះពាល់ដល់ភាពមានការងារធ្វើនៅ ពេលប្រាក់ឈ្នួលអប្បបរមាថ្មីកើនដល់១០០ដុល្លារ (ចូលជាធរមាននៅថ្ងៃទី១ខែ កុម្ភៈឆ្នាំ២០១៤) និង១២៨ដុល្លារ (ចាប់ពីថ្ងៃទី១ ខែ មករា ឆ្នាំ២០១៥) ។

លោក Bussi បានកត់សម្គាល់ថា កម្មករនិយោជិត និងសហជីពមានការ បារម្ភ ដែលអាចយល់បានអំពីការធានាថាប្រាក់ឈ្នួលគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការរបស់កម្មករនិយោជិត និងគ្រួសារពួកគេ។ ទន្ទឹមនឹងនេះ បញ្ហាសំខាន់ ដែលត្រូវគិតគូរ គឺផលប៉ះពាល់នៃប្រាក់ឈ្នួលអប្បបរមាលើសហគ្រាសផលិតភាព ភាពប្រកួតប្រជែង និងការងារ។ ព្រឹត្តិបត្រព័ត៌មាននេះ បង្ហាញអំពីកត្តាគួរ ឱ្យចាប់អារម្មណ៍មួយចំនួនដល់ដៃគូសង្គមទាំងអស់ ។ ILO មិនប្រកាន់យក ឬ ផ្តល់អនុសាសន៍ពីកម្រិតប្រាក់ឈ្នួលអប្បបរមាជាក់លាក់មួយសម្រាប់កម្ពុជាទេ។ ប៉ុន្តែយើងកំពុងឆ្លើយតបទៅនឹងសំណើ ដែលសុំឱ្យផ្តល់ប្រឹក្សា និងជំនួយបច្ចេក ទេសដល់ត្រីភាគីពាក់ព័ន្ធស្តីពីមូលដ្ឋាននៃការវិភាគមាំមួនមួយ ដែលផ្អែកលើទិន្នន័យជាតិ។

ILO គ្រោងចេញផ្សាយលេខថ្មីនៃព្រឹត្តិបត្រព័ត៌មាននេះរៀងរាល់ត្រីមាស ។ ព្រឹត្តិបត្រនេះត្រូវបានបោះពុម្ពផ្សាយ នៅក្នុងក្របខ័ណ្ឌនៃកម្មវិធីបទដ្ឋានការងារ ក្នុងសង្វាក់ផ្គត់ផ្គង់ជាសកល ដែលត្រូវបានគាំទ្រហិរញ្ញវត្ថុដោយអង្គការ GiZ តាងនាមឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ កម្មវិធីនេះត្រូវបានផ្តួចផ្តើមជាផ្នែកមួយ នៃភាពជាដៃគូជាថ្មីមួយរវាងក្រសួងសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍អាល្លឺម៉ង់ (BMZ) និងILO៕

 

ប្រភពៈ AKP ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់