ក្រសួង​អាទិភាព​ប្រជុំ​រៀបចំ​ផែនការ​សកម្មភាព និង​ថវិកា ឆ្នាំ២០១៦ ត្រៀម​រៀបចំ​ដំណើរការ​ផ្ទេរ​មុខងារ​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

ភ្នំពេញ ៦ មករា ២០១៥៖ ផែនការអនុវត្តរយៈពេល៣ឆ្នាំដំណាក់កាលទី២ (ផអ៣ទី២) នៃកម្មវិធីជាតិ ក៏ដូចជាផែនការសកម្មភាព និងថវិកាឆ្នាំ២០១៦ បានចាត់ទុកឆ្នាំ២០១៦ ជាឆ្នាំដែលមានសារៈសំខាន់សម្រាប់ការឈានឆ្ពោះទៅសម្រេចឱ្យបានកិច្ចដំណើរការកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅ ជាពិសេសឈានទៅដល់ការចាប់ផ្ដើមផ្ទេរ និងអនុវត្តមុខងារជាក់លាក់តាមរយៈការធ្វើប្រតិភូកម្មពីក្រសួង ស្ថាប័នទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។

ភ្នំពេញ ៦ មករា ២០១៥៖ ផែនការអនុវត្តរយៈពេល៣ឆ្នាំដំណាក់កាលទី២ (ផអ៣ទី២) នៃកម្មវិធីជាតិ ក៏ដូចជាផែនការសកម្មភាព និងថវិកាឆ្នាំ២០១៦ បានចាត់ទុកឆ្នាំ២០១៦ ជាឆ្នាំដែលមានសារៈសំខាន់សម្រាប់ការឈានឆ្ពោះទៅសម្រេចឱ្យបាន កិច្ចដំណើរការកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅ ជាពិសេសឈានទៅដល់ការចាប់ផ្ដើមផ្ទេរ និងអនុវត្តមុខងារជាក់លាក់តាមរយៈការធ្វើប្រតិភូកម្មពីក្រសួង ស្ថាប័នទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។

 

នេះជាការលើកឡើងរបស់ឯកឧត្ដម ចាន់ សុធា អគ្គនាយករងអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ក្នុងកិច្ចប្រជុំជាមួយតំណាងក្រសួងអាទិភាពទាំង១៤ ស្ដីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៦ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៥។

 

ឯកឧត្ដម ចាន់ សុធា មានប្រសាសន៍បន្តទៀតថា កំណែទម្រង់គឺមានភាពស្មុគស្មាញ និងត្រូវការចំណាយពេលវេលា។ ក្នុងឆ្នាំ២០១៥កន្លងទៅ ការរៀបចំផែនការសកម្មភាព និងថវិការបស់ក្រសួង ស្ថាប័ន និងឈានដល់សេចក្ដីសម្រេចរួមមានភាពយឺតយ៉ាវ បានប៉ះពាល់ដល់ពេលវេលាអនុវត្តដែលធ្វើឱ្យល្បឿននៃការរៀបចំកិច្ចដំណើរការផ្ដើមផ្ទេរមុខងារ និងធនធានយឺតជាងផែនការដែលគ្រោងទុក។

 

តែទោះជាយ៉ាងនេះក្ដី ឯកឧត្ដមចាន់ សុធា មានប្រសាសន៍បន្តទៀតថា បើទោះជាការផ្ទេរមុខងារមានភាពយឺតយ៉ាវតែយើងមិននៅស្ងៀមគឺនៅតែបន្តទៅមុខ។ មកដល់ពេលនេះមានក្រសួងចំនួន៦ បានបញ្ចប់របាយការណ៍ស្ដីពីការពិនិត្យមើលមុខងារឡើងវិញ និងឈានដល់ការព្រមព្រៀងពីមុខងារជាក់លាក់ និងដំណាក់កាលផ្ទេរមុខងារដើម្បីអនុវត្តក្នុងឆ្នាំ២០១៦ ដើម្បីឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិផ្ដល់សេវាដល់ប្រជាពលរដ្ឋ ហើយមានក្រសួងចំនួន៨ ផ្សេងទៀតបានបញ្ជាប់របាយការណ៍រៀបចំបញ្ជីវិភាគមុខងារផងដែរ៕

 

ឯកឧត្ដម ក៏បានផ្ដាំផ្ញើដល់អ្នកចូលរួមក្នុងការផ្តល់យោបល់លើរបាយការណ៍សម្រេចរួមពីដំណើរការបញ្ជីវិភាគមុខងារឲ្យបានម៉ត់ចត់៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់