ការ​ផ្ទេរ​មុខងារ​ និង​ធនធាន​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ត្រូវ​សម្រេច​អោយ​បាន​ក្នុង​ផអ៣ទី២ ​

ភ្នំពេញ ០៥ កុម្ភៈ ២០១៥៖ «សិទ្ធិអំណាចក្នុងការគ្រប់គ្រង និងចាត់ចែងមន្រ្តី បុគ្គលិកដែលបំពេញការងារនៅថ្នាក់ក្រោមជាតិត្រូវបានធ្វើប្រតិភូកម្មជាបណ្ដើរៗទៅអោយរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងគណនេយ្យភាពរបស់មន្រ្តី បុគ្គលិកទាំងនោះចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅលើកកម្ពស់ជាបណ្តើរៗនូវសិទ្ធិអំណាចរបស់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងមន្រ្តី បុគ្គលិកទាំងនោះ»។

ភ្នំពេញ ០៥ កុម្ភៈ ២០១៥៖ «សិទ្ធិអំណាចក្នុងការគ្រប់គ្រង និងចាត់ចែងមន្រ្តី បុគ្គលិកដែលបំពេញការងារនៅថ្នាក់ក្រោមជាតិត្រូវបានធ្វើប្រតិភូកម្មជាបណ្ដើរៗទៅអោយរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងគណនេយ្យភាពរបស់មន្រ្តី បុគ្គលិកទាំងនោះចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅលើកកម្ពស់ជាបណ្តើរៗនូវសិទ្ធិអំណាចរបស់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងមន្រ្តី បុគ្គលិកទាំងនោះ»។ ឯកឧត្ដម គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជាអនុប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានថ្លែងបែបនេះ ក្នុងពិធីបើកសិក្ខាសាលាជាតិស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៥កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៥។

 

ឯកឧត្តមក៏បានលើកឡើងថា ដើម្បីធានាដល់ការបន្តលើកកម្ពស់ភាពជាម្ចាស់ ការទទួលខុសត្រូវ ប្រសិទ្ធភាព និងគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្ដល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ផអ៣ទី២ បានផ្ដល់អាទិភាពសំខាន់ទៅលើការផ្ទេរមុខងារទៅអោយរដ្ឋបាលថ្នាក់ក្រោមជាតិ ។ 

 

បើទោះជាថ្មីៗនេះ មានក្រសួងមួយចំនួនបានធ្វើសាកល្បងធ្វើប្រតិភូកម្មមុខងារ និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិដែលមានដូចជាក្រសួងបរិស្ថានបានផ្ទេរមុខងារលើការប្រមូលសំរាម និងក្រសួងសុខាភិបាលក៏បានធ្វើប្រតិភូកម្មលើសេវាថែទាំមួយចំនួននៅមូលដ្ឋាន ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគ.ជ.អ.ប បានលើកឡើងថា ដំណើរការផ្ទេរមុខងារនេះគឺមានភាពយឺតយ៉ាវ។

 

ឯកឧត្តម ស ខេង ថ្លែងក្នុងពិធីបិទអង្គសិក្ខាសាលាថ្នាក់ជាតិស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៥ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៥ថា «មកទល់បច្ចុប្បន្ននេះក្រសួងមួយចំនួននៅមានភាពស្ទាក់ស្ទើរ ឬពុំទាន់មានបំណងក្នុងការផ្ទេរអំណាចរបស់ខ្លួននៅឡើយ ដែលខ្ញុំយល់ថានេះគឺជាការគិតគូរដ៏ចាំបាច់ត្រូវពិចារណាឡើងវិញ។ ជាការពិតណាស់ វិមជ្ឈការមិនមែនមានន័យថាជាការកាត់បន្ថយអំណាចឡើយ ប៉ុន្តែគ្រាន់តែជាការកំណត់ឡើងវិញថាតើអំណាចត្រូវបានប្រើប្រាស់យ៉ាងដូចម្តេច»។

 

ការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ ២០១៥ ក្នុងផអ៣ដំណាក់កាលទី២នេះ មានការផ្ទេរមូលនិធិមានភ្ជាប់លក្ខខណ្ឌជាពិសេសដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមូលនិធិផ្ទេរមានភ្ជាប់លក្ខខណ្ឌនេះគឺត្រូវអនុវត្តផ្ដោតសំខាន់លើកិច្ចដំណើរការផ្ទេរមុខងារ និងធនធានពីក្រសួងទៅស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ។

 

ផ្អែកតាមច្បាប់រៀបចំអង្គការបានកំណត់ថា មុខងារដែលត្រូវផ្ទេរគឺ ជាមុខងារដែលបម្រើ និងផ្ដល់ផលប្រយោជន៍ជាចម្បងដល់ប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សានោះ និងដែលរំពឹងថានឹងមានផលប៉ះពាល់ជាចម្បងនៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សានោះ។ NCDDS 

 

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់