កំណែទម្រង់​វិមជ្ឈការ និង​វិសហ​មជ្ឈការ​ឈាន​ដល់​ចំណុច​ស្នូល​ គឺ​ការ​ផ្ទេរ​មុខងារ​ និង​ធនធាន​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

auto; margin-right: auto;

ភ្នំពេញ ១ កុម្ភៈ ២០១៦៖ ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប កាលពីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងដោះស្រាយបញ្ហាប្រឈមនានា…

 

ភ្នំពេញ ១ កុម្ភៈ ២០១៦៖ ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប កាលពីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងដោះស្រាយបញ្ហាប្រឈមនានា។

 

ឯកឧត្ដម សក់ សេដ្ឋា បានមានប្រសាសន៍ថា ការវិវឌ្ឍន៍នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការបានឈានដល់ចំណុចស្នូល គឺការផ្ទេរមុខងារ និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។ នាពេលអនាគតមុខងារ និងធនធានកាន់តែច្រើននឹងត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រសិនបើការអនុវត្តមិនបានល្អនឹងនាំឲ្យមានការប៉ះពាល់ដល់កំណែទម្រង់ទាំងមូល។ «ប្រសិនបើការផ្ទេរមុខងារ និងធនធាននេះមិនមានការប្រុងប្រយ័ត្ន នឹងធ្វើឱ្យកិច្ចការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិមិនបានល្អ គឺបរាជ័យក្នុងការគ្រប់គ្រង»។

 

ឯកឧត្ដម សក់ សេដ្ឋា ក៏បានលើកឡើងពីបញ្ហាដែលជាចំណុចប្រឈមដែលត្រូវសហការដោះស្រាយរួមមាន៖ ១. ការអនុវត្តអនុក្រឹត្យគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ២. ការផ្ទេរមុខងារឱ្យរាជធានី ៣. ដំណើរការធ្វើវិសោធនកម្មច្បាប់ព្រៃឈើ ច្បាប់ជលផល និងច្បាប់គ្រប់គ្រងធនធានធម្មជាតិ ៤. ការបង្កើតវិទ្យាស្ថានរដ្ឋបាលថ្នាក់ក្រោមជាតិ និងបានណែនាំដល់ថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ជ.អ.ប ត្រូវបន្តសហការជាមួយក្រសួង ស្ថាប័នអនុវត្តអាទិភាព ជាពិសេសជាមួយអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដើម្បីជំរុញការអនុវត្តកិច្ចដំណើរការផ្ទេរមុខងារឱ្យមានប្រសិទ្ធភាពខ្ពស់៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់