រាជរដ្ឋាភិបាល គ្រោងផ្តល់កញ្ចប់ហិរញ្ញប្បទាន​ ជួយព្យាបាល ប្រជាជន ងាយរងគ្រោះ ដោយមិនគិតថ្លៃ

ភ្នំពេញ ១៣ មករា ២០១៥៖ រាជរដ្ឋាភិបាល គ្រោងផ្តល់កញ្ចប់ ហិរញ្ញប្បទាន សម្រាប់ជួយ ព្យាបាល ប្រជាជន ងាយរងគ្រោះ ជនចាស់ជរា និងជនពិការ និងគ្មានទីពឹង ដើម្បីលើកកម្ពស់ សេវាសុខភាព ឱ្យកាន់តែប្រសើរ នៅតំបន់ជនបទ ក្នុង ពេល ដែលក្រសួងសុខាភិបាល គ្រោងរៀបចំប្រព័ន្ធ ការគាំពារសុខភាព សង្គម តាមរយៈបង្កើតហិរញ្ញប្បទាន សុខាភិបាល ដើម្បីឱ្យជនក្រីក្រ ជន ចាស់ជរា ជនពិការ និងប្រជាជន មានជំងឺមិនឆ្លងរ៉ាំរ៉ៃ ទទួលបានសេវា ព្យាបាល ដោយគ្មានរបាំង ហិរញ្ញវត្ថុ។

ភ្នំពេញ ១៣ មករា ២០១៥៖ រាជរដ្ឋាភិបាល គ្រោងផ្តល់កញ្ចប់ ហិរញ្ញប្បទាន សម្រាប់ជួយ ព្យាបាល ប្រជាជន ងាយរងគ្រោះ ជនចាស់ជរា និងជនពិការ និងគ្មានទីពឹង ដើម្បីលើកកម្ពស់ សេវាសុខភាព ឱ្យកាន់តែប្រសើរ នៅតំបន់ជនបទ ក្នុង ពេល ដែលក្រសួងសុខាភិបាល គ្រោងរៀបចំប្រព័ន្ធ ការគាំពារសុខភាព សង្គម តាមរយៈបង្កើតហិរញ្ញប្បទាន សុខាភិបាល ដើម្បីឱ្យជនក្រីក្រ ជន ចាស់ជរា ជនពិការ និងប្រជាជន មានជំងឺមិនឆ្លងរ៉ាំរ៉ៃ ទទួលបានសេវា ព្យាបាល ដោយគ្មានរបាំង ហិរញ្ញវត្ថុ។

ថ្លែងក្នុងសិក្ខាសាលាស្តីពីហិរញ្ញប្បទានសុខាភិបាល និងការរៀបចំ ការគាំពារសុខភាពនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥នៅរាជធានីភ្នំ ពេញ ឯកឧត្តម អេង ហួត រដ្ឋលេខាធិការក្រសួងសុខភិបាល បានមាន ប្រសាសន៍ថា សម្រាប់បណ្តាឆ្នាំខាងមុខ ក្រសួងសុខាភិបាលមានផែន ការយុទ្ធសាស្រ្តអភិវឌ្ឍន៍យន្តការគាំពារសុខភាពសង្គម ឱ្យមានលក្ខណៈជាប្រព័ន្ធ និងមាននិរន្តរភាព ដើម្បីឈានឆ្ពោះទៅគ្របដណ្តប់សេវាសុខ ភាពទូទាំងប្រទេស។

ឯកឧត្តមបានបញ្ជាក់ថា នៅក្នុងការអនុវត្តយុទ្ធសាស្រ្តគាំពារសុខ ភាពសង្គមនេះ រាជរដ្ឋាភិបាលបានផ្តោតជាសំខាន់លើការពង្រីកកម្មវិធី មូលនិធិសមធម៌សុខភាព ដែលបច្ចុប្បន្នបានគ្របដណ្តប់ចំនួន៩៣ភាគ រយ ហើយនៃប្រជាពលរដ្ឋក្រីក្រ ជាកម្មវិធីឧបត្ថម្ភធនសម្រាប់ប្រជាជនក្រី ក្រ ការអភិវឌ្ឍប្រព័ន្ធធានារ៉ាប់រងសុខភាព ការពង្រីកហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល និងការទម្លាក់កញ្ចប់ថវិកាពីរាជរដ្ឋាភិបាល។

ឯកឧត្តមបានបន្ដថា ការលើកកម្ពស់សុខុមាលភាពប្រជាជន ការ ការពារប្រជាជនក្រីក្រ និងជនងាយរងគ្រោះពីហានិភ័យនៃចំណាយធំ ហួសសមត្ថភាពលើការថែទាំសុខភាពនេះ វាជាគោលដៅអាទិភាពរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់ឱ្យបាន ដើម្បីផ្តល់សេវាសុខភាព សុខុមាលភាព និងលើកគុណភាពនៃជីវិតរបស់ប្រជាពលរដ្ឋរបស់ខ្លួនឱ្យ កាន់តែល្អប្រសើរឡើង។

លោក ដុង អ៊ីលអាន តំណាងអង្គការសុខភាពពិភពលោក បាន បញ្ជាក់ថា ដោយសារប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ការវិនិ យោគលើវិស័យសុខាភិបាលជាគោលដៅសំខាន់ ដែលឈានទៅ សម្រេចបានជោគជ័យក្នុងផែនការកាត់បន្ថយភាពក្រីក្រ ។ លោកបាន លើកឡើងថា ការបង្កើតកម្មវិធីគាំពារសុខភាពសង្គមដោយផ្តោតលើមុខ ព្រួញជនចាស់ជរា ជនពិការ និងអ្នកមានជម្ងឺមិនឆ្លង ពេលនេះត្រូវបាន បណ្តាអង្គការសង្គមស៊ីវិល និងដៃគូរអភិវឌ្ឍន៍មួយចំនួនចង់ឃើញជាយូរ មកហើយ ខណៈដែលពួកគេជាជនងាយរងគ្រោះប្រឈមនឹងការខ្វះ លទ្ធភាពស្វែងរកសេវាព្យាបាលសាធារណៈ។

ទោះជាយ៉ាងនេះក្តីលោកបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាមាន វឌ្ឍនភាពគួរឱ្យកត់សម្គាល់ជាច្រើន ដោយស្ថានភាពសុខភាពត្រូវបាន កែលម្អឱ្យប្រសើរឡើង មានជាអាទិ៍ការថយចុះយ៉ាងលឿននៃអត្រាមរណភាពមាតា និងកុមារ អត្រាឈឺ និងស្លាប់ដោយសារជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់ ស្របពេលជាមួយនឹងការកើនឡើង នៃអាយុ កាលរំពឹងទុករបស់ប្រជាពលរដ្ឋកម្ពុជា ។ រួមជាមួយគ្នានេះ កម្ពុជាក៏បានសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជានៅដំណាច់ឆ្នាំ ២០១៥ ទាក់ទងនឹងសុខភាពមុនកាលកំណត់ផងដែរ ។

គម្រោងលើកកម្ពស់យន្តការគាំពារសុខភាពសង្គមនេះ ចាប់ផ្តើម ទទួលយកចំណេះដឹង និងបទពិសោធន៍ពីបណ្តាប្រទេស ដែលអនុវត្តន៍ ទទួលបានជោគជ័យកន្លងមកដូចជាវៀតណាម ឡាវ ថៃ អាល្លឺម៉ង់ និង សាធារណរដ្ឋកូរ៉េ៕

ដោយ អ៊ុន រិទ្ធី AKP (13-01-2015)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់