សម្តេច​តេជោ​ហ៊ុន សែន ជាង​៣០​ឆ្នាំ ទើប​ឃើញ​រដ្ឋមន្ត្រី​ម្នាក់ មិន​ចេះ​ឱប​អំណាច ( គេហទំព័រ​ដើម​អម្ពិល)

ភ្នំពេញ ២៥ កុម្ភៈ ២០១៦៖ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីបើកសន្និបាត និងសម្ពោធអគារ មរតកតេជោ នៅក្រសួងបរិស្ថាន  បានមានប្រសាសន៍ថា« ដំបូងខ្ញុំសូមកោតសរសើរដល់ឯកឧត្តម សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលនេះជាលើកទី១ មានរយៈពេល ជាង៣០ឆ្នាំ នៃការគ្រប់គ្រងរដ្ឋាភិបាល គឺទើបតែមានរដ្ឋមន្ត្រីម្នាក់គត់ដែលបានស្នើសុំប្រគល់តួនាទីទៅឲ្យ ក្រសួង ស្ថាប័នផ្សេង »។

ភ្នំពេញ ២៥ កុម្ភៈ ២០១៦៖ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីបើកសន្និបាត និងសម្ពោធអគារ មរតកតេជោ នៅក្រសួងបរិស្ថាន  បានមានប្រសាសន៍ថា« ដំបូងខ្ញុំសូមកោតសរសើរដល់ឯកឧត្តម សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលនេះជាលើកទី១ មានរយៈពេល ជាង៣០ឆ្នាំ នៃការគ្រប់គ្រងរដ្ឋាភិបាល គឺទើបតែមានរដ្ឋមន្ត្រីម្នាក់គត់ដែលបានស្នើសុំប្រគល់តួនាទីទៅ ឲ្យ ក្រសួង ស្ថាប័នផ្សេង »។

 

សម្តេចតេជោ បានមានប្រសាសន៍បន្តថា «ខ្ញុំមិនទាន់ជួបប្រទះរដ្ឋមន្ត្រីណាមួយដែលមុននេះគឺតែង ស្រវាឱបទាញយកនូវអំណាច យកមកទុកក្នុងខ្លួនជាប់ជានិច្ច តែរដ្ឋមន្ត្រីរូបនេះ ដែលធ្វើផ្ទុយពីនេះ គឺចង់បានសេចក្ដីថា ចង់បែងចែកគ្នាឲ្យដាច់ នេះគឺជាកំណែទម្រង់ដែលខ្ញុំចង់បាន»។

 

ប្រមុខរដ្ឋាភិបាលបានបន្ថែមទៀតថា «ខ្ញុំសូមកោតសរសើរ ហើយសង្ឈឹមថា រដ្ឋមន្ត្រីនានានឹងមិនឱប ការងារនេះបន្តទៀតទេ ហើយកម្មវិធីផ្ទេរមុខងារទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏មិននៅស្រមេមស្រមាមដូចសព្វថ្ងៃនេះដែរ សង្ឃឹមថាឯកឧត្ដម រដ្ឋមន្ត្រីនានាដែលនៅ ទីនេះគឺមិនឱបការងារបន្តទៀតទេ»៕

អត្ថបទដកស្រង់ចេញពីគេហទំព័រដើមអម្ពិល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់