ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ ចាប់​ផ្តើម​គិតគូ​រ សុវត្ថិភាព​ស្បៀង​ ដល់​ពលរដ្ឋ​ ដែល​ទទួលបាន​ សម្បទាន​ដី​សង្គមកិច្ច

ភ្នំពេញ ១១ កុម្ភៈ ២០១៥៖ បន្ទាប់ពីប្រជាពលរដ្ឋ ចំនួន៣.១៤៨ គ្រួសារ ទទួលបាន សម្បទានដីសង្គមកិច្ច  ក្នុងស្រុកគោលដៅ នៃខេត្ត៣ (ក្រចេះ កំពង់ចាម “ត្បូងឃ្មុំ” និងកំពង់ធំ) ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាប់ផ្តើម គិតគូរ លើកកម្ពស់ជីវភាពរស់នៅ និងសុវត្ថិភាពស្បៀងរបស់ពួកគេ។

ឯកឧត្តមទេសរដ្ឋមន្ត្រី អឹុម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការ សម្បទានដីសង្គមកិច្ច ថ្នាក់ជាតិ

 

ភ្នំពេញ ១១ កុម្ភៈ ២០១៥៖ បន្ទាប់ពីប្រជាពលរដ្ឋ ចំនួន៣.១៤៨ គ្រួសារ ទទួលបាន សម្បទានដីសង្គមកិច្ច  ក្នុងស្រុកគោលដៅ នៃខេត្ត៣ (ក្រចេះ កំពង់ចាម “ត្បូងឃ្មុំ” និងកំពង់ធំ) ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាប់ផ្តើម គិតគូរ លើកកម្ពស់ជីវភាពរស់នៅ និងសុវត្ថិភាពស្បៀងរបស់ពួកគេ។

ឯកឧត្តមទេសរដ្ឋមន្ត្រី អឹុម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ មានប្រសាសន៍ថា នៅដំណាក់កាលបន្ទាប់នេះ ក្រសួងចាប់ផ្តើមធ្វើការលើកកម្ពស់ជីវភាពរស់នៅ និងសុវត្ថិភាពស្បៀងដល់ប្រជាពលរដ្ឋដែលទទួលបានសម្បទានដីសង្គមកិច្ចទាំងនោះ ដោយធ្វើឲ្យពួកគេទទួលបានស្បៀងគ្រប់គ្រាន់ មានជីវជាតិ មានសុវត្ថិភាព បរិស្ថានល្អ មាននិរន្តរភាព និងស្របតាមប្រពៃណី។

ឯកឧត្តមថ្លែងបែបនេះ នៅក្នុងសិក្ខាសាលាស្តីពីការចាប់ផ្តើមអនុវត្ត និងការធ្វើផែនការសកម្មភាពគម្រោងលើកកម្ពស់ជីវភាពរស់នៅ និងសុវត្ថិភាពស្បៀងសម្រាប់គ្រួសារទទួលសម្បទានដីសង្គមកិច្ចពីគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED) កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥។

តាមរយៈគម្រោង LASED (២០០៨-២០១៥) ប្រជាពលរដ្ឋបានចុះបញ្ជីជាដីឯកជនរបស់រដ្ឋសម្រាប់សម្បទានដីសង្គមកិច្ចមានចំនួន ១០.២៧៣,១៣ ហិកតា នៅក្នុងឃុំ៧ រួមមាន ឃុំសំបុក ឃុំចង្រង់ ឃុំដារ និងឃុំថ្មី ស្រុកចិត្របុរី ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ឃុំជាំក្ររៀន ស្រុកមេមត់ ខេត្តកំពង់ចាម និងឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ។ គ្រួសារដែលទទួលបានដីពីគម្រោងនេះមាន ៣.១៤៨ គ្រួសារ ដែលមាន១៥.២៦៦នាក់ (ស្រ្តី៧.៨៤៦នាក់)។

គម្រោង LASED ដំណាក់កាលបន្ទាប់នេះ ទទួលបានការគាំទ្រថវិកាជាជំនួយឥតសំណងពីរដ្ឋាភិបាលអាឡឺម៉ង់ ចំនួន២,៩ លានអ៊ឺរ៉ូ ផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជាតាមរយៈអង្គការ GIZ ដែលមានរយៈពេល៣ឆ្នាំ (២០១៥-២០១៧) ដែលផ្តោតលើការលើកកម្ពស់ជីវភាពរស់នៅ និងសុវត្ថិភាពស្បៀងដល់គ្រួសារដែលទទួលបានសម្បទានដីសង្គមកិច្ចពីគម្រោង LASED៕ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់