ញ៉ាំ​អាហារ​ត្រឹមត្រូវ ជួយ​ការពារ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី ២

២ កុម្ភៈ ២០១៥៖ ការស្រាវជ្រាវថ្មីមួយ បានរកឃើញថា ទម្លាប់នៃការញ៉ាំអាហារ ដែលផ្តល់នូវសុខភាព អាចបន្ថយហានិភ័យ ជំងឺទឹកនោមផ្អែម ប្រភេទទី ២ ចំពោះស្ត្រី។ វេជ្ជបណ្ឌិត ជីនី រ៉េ (Jinnie Rhee) បាននិយាយថា ការស្រាវជ្រាវនេះ បានបង្ហាញថា អាហារ ដែលផ្តល់នូវសុខភាព ទាំងអស់ អាចដើរតួចំបង ក្នុងការការពារជំងឺទឹកនោមផ្អែម ប្រភេទទី ២ ជាពិសេស ចំពោះស្ត្រី ដែលបានកើនឡើងហានិភ័យ នៃជំងឺនេះ។

២ កុម្ភៈ ២០១៥៖ ការស្រាវជ្រាវថ្មីមួយបានរកឃើញថា ទម្លាប់នៃការញ៉ាំអាហារដែលផ្តល់នូវសុខភាព អាចបន្ថយហានិភ័យ ជំងឺទឹកនោមផ្អែមប្រភេទទី ២ ចំពោះស្ត្រី។

វេជ្ជបណ្ឌិត ជីនី រ៉េ (Jinnie Rhee) បាននិយាយថា ការស្រាវជ្រាវនេះ បានបង្ហាញថា អាហារដែលផ្តល់នូវសុខភាពទាំងអស់ អាចដើរតួចំបង ក្នុងការការពារជំងឺទឹកនោមផ្អែមប្រភេទទី ២ ជាពិសេស ចំពោះស្ត្រីដែលបានកើនឡើងហានិភ័យនៃជំងឺនេះ។

អ្នកស្រាវជ្រាវបានធ្វើការវិភាគ លើមនុស្សជាច្រើនពាន់នាក់ នៅសហរដ្ឋអាមេរិក ដែលបានផ្តល់នូវព័ត៌មាន អំពីទម្លាប់នៃការញ៉ាំរបស់ពួកគេ រៀងរាល់ ៤ ឆ្នាំម្តង និងត្រូវបានតាមដានរយៈពេលលើសពី ២៨ ឆ្នាំ។

អាហារដែលផ្តល់នូវសុខភាព មានដូចជា អាហារដែលមានជាតិខ្លាញ់ទាប ភេសជ្ជៈផ្អែមៗ និងសាច់ស្រស់។ អាហារដែលផ្តល់នូវសុខភាព រួមមាន ជាតិសរសៃ ខ្លាញ់មិនឆ្អែត និងកាហ្វេជាដើម។

ខ្លាញ់មិនឆ្អែត រួមមានសណ្តែកជាដើម។ ប័រ ការ៉េម សុទ្ធជាខ្លាញ់ ដែលប៉ះពាល់ដល់សុខភាព។

ការញ៉ាំអាហារដែលផ្តល់នូវសុខភាព បានបន្ថយហានិភ័យ ជំងឺទឹកនោមផ្អែមដល់ទៅ ៥៥ ភាគរយ ចំពោះស្ត្រីជនជាតិអ៊ីស្ពានីក ៤៨ ភាគរយ ចំពោះស្ត្រីស្បែកស ៤២ ភាគរយ ចំពោះស្ត្រីជនជាតិអាស៊ី និង ៣២ ភាគរយ ចំពោះស្ត្រីស្បែកខ្មៅ នេះដោយយោងតាមការស្រាវជ្រាវ ដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត Journal Diabetes Care។

អ្នកស្រាវជ្រាវបានរកឃើញថា ស្ត្រីដែលញ៉ាំអាហារដែលផ្តល់នូវសុខភាពបំផុតនោះ គឺមាន ៣៦ ភាគរយ នឹងថយចុះហានិភ័យ នៃជំងឺទឹកនោមផ្អែម ជាងអ្នកដែលញ៉ាំអាហារមិនល្អ។

ពួកគេបានសម្គាល់ឃើញថា ស្ត្រីមួយចំនួន គឺមានហានិភ័យខ្ពស់ ទៅនឹងជំងឺទឹកនោមផ្អែម ជាងស្ត្រីស្បែកស។

នៅពេលដែលអត្រានៃជំងឺទឹកនោមផ្អែម បន្តកើនឡើងគួរអោយកត់សម្គាល់ នៅលើពិភពលោកនោះ ការស្រាវជ្រាវនេះ ផ្តល់សារៈសំខាន់ នូវអ្វីដែលជាការព្រួយបារម្ភដល់ពិភពលោក។

អ្នកស្រាវជ្រាវបាននិយាយថា ប្រហែលមនុស្ស ២៩ លាននាក់នៅសហរដ្ឋអាមេរិក និង ៤៧ លាននាក់ នៅលើពិភពលោក មានជំងឺទឹកនោមផ្អែម។ ជំងឺនេះ អាចជាមូលហេតុទី ៧ នៃការស្លាប់ក្នុងឆ្នាំ២០៣០៕

 

ប្រភពៈ www.health.com.kh

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់