សង្កាត់​ចំនួន​៥ ទទួល​បាន​ផ្លូវ​បេតុង​ថ្មី ក្នុង​គម្រោង​មូលនិធិ​សង្កាត់​ ឆ្នាំ​២០១៤

ភ្នំពេញ ២ កក្កដា ២០១៤៖ លោក នុត ពុធដារ៉ា អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ បានចូលរួម ជាគណៈអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង ចំនួន៥ខ្សែ ក្នុងសង្កាត់ចំនួន៥ នៃខណ្ឌដង្កោ គឺសង្កាត់រលួស សង្កាត់ទៀន សង្កាត់គងនយ សង្កាត់ស្ពានថ្ម និងសង្កាត់ព្រែកកំពឹស នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៤។

ភ្នំពេញ ២ កក្កដា ២០១៤៖ លោក នុត ពុធដារ៉ា អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ បានចូលរួម ជាគណៈអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនា

ផ្លូវបេតុង ចំនួន៥ខ្សែ ក្នុងសង្កាត់ចំនួន៥ នៃខណ្ឌដង្កោ គឺសង្កាត់រលួស សង្កាត់ទៀន សង្កាត់គងនយ សង្កាត់ស្ពានថ្ម និងសង្កាត់ព្រែកកំពឹស នៅព្រឹក

ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៤។

 

លោក នុត ពុធដារ៉ា បានធ្វើការថ្លែងនូវការអបអរសាទរ ចំពោះការទទួលបានផ្លូវបេតុងថ្មី ចំនួន៥ខ្សែ ក្នុងសង្កាត់ចំនួន៥ ក្នុងខណ្ឌដង្កោ ដោយក្នុងនោះ

មួយសង្កាត់ទទួលបានផ្លូវបេតុង១ខ្សែ។

 

លោកអភិបាលបានលើកឡើង អំពីការអភិវឌ្ឍន៍របស់មូលដ្ឋានសង្កាត់ ខណ្ឌរបស់យើង តួយ៉ាងសង្កាត់ទាំង៥នេះ ជាសង្កាត់ដែលបានកាត់ពី

ស្រុកកណ្តាលស្ទឹង បញ្ចូលមកក្នុងការគ្រប់គ្រង របស់រដ្ឋបាលខណ្ឌដង្កោ នាចុងឆ្នាំ២០១០ ហើយមកដល់ពេលនេះបានទទួលការអភិវឌ្ឍន៍ យ៉ាងច្រើន

ទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងវិស័យផ្សេងៗទៀត។ ម្យ៉ាងទៀត នៅថ្ងៃនេះសង្កាត់ទាំង៥ បានទទួលផ្លូវបេតុងបន្ថែមទៀត ដែលស្ថិតក្នុងគម្រោង

មូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០១៤ ដែលនេះក៏បានឆ្លុះបញ្ចាំងអំពីការអភិវឌ្ឍន៍របស់ប្រទេសជាតិទាំងមូល ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល

កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសឲ្យមានសុខសន្តិភាព ស្ថេរភាព នយោបាយ និងការអភិវឌ្ឍ

លើវិស័យសេដ្ឋកិច្ច ។  

 

លោកអភិបាលខណ្ឌ ក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នករស់នៅតាមបណ្តោយផ្លូវ ដែលនឹងស្ថាបនានេះ សូមជួយសម្រួលដល់ការ

ស្ថាបនាឲ្យបានអនុវត្តទៅដោយរលូន និងឆាប់រហ័ស ហើយសូមរាយការណ៍អំពីសភាពការណ៍នានាដល់អាជ្ញាធរសង្កាត់ ខណ្ឌដើម្បីមានវិធានការ។

ជាមួយគ្នានោះដែរ សូមឲ្យក្រុមហ៊ុន ទទួលការធ្វើការស្ថាបនាឲ្យបានទាន់ពេលវេលា និងអនុវត្តទៅតាមលក្ខណៈបច្ចេកទេស និងកិច្ចសន្យាទទួលការសាងសង់។

 

ផ្លូវបេតុងទាំង៥ខ្សែ ស្ថាបនាដោយក្រុមហ៊ុនសំណង់ សំ ស៊ីវន រួមមានៈ (១). សង្កាត់រលួស មានប្រវែង ១១៨ម៉ែត្រ ទទឹង ០៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ

(២). សង្កាត់ទៀន មានប្រវែង ១២២ម៉ែត្រ ទទឹង ០៤ ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ (៣). សង្កាតគងនយ មានប្រវែង ១០៩ម៉ែត្រ ទទឹង ០៤ម៉ែត្រ កម្រាស់

០,១៥ ម៉ែត្រ (៤). សង្កាត់ស្ពានថ្ម មានប្រវែង ១៣៨ម៉ែត្រ ទទឹង ០៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ (៥). សង្កាត់ព្រែក កំពឹសមានប្រវែង ១០៥ម៉ែត្រ ទទឹង ០៥ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រដើមអំពិល ចេញផ្សាយថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៤។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់