ក្រសួង​៥សម្រេចចិត្តផ្ទេរ​មុខងារ​ទៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

ភ្នំពេញ ១០ មិថុនា ២០១៦៖  ក្រសួង៥បានសម្រេចចិត្តផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិ រួមមាន ក្រសួងអប់រំ ក្រសួងសុខាភិបាល ក្រសួងអភិវឌ្ឍជនបទ ក្រសួងសង្គមកិច្ច និងក្រសួងបរិស្ថាន។ នេះបើតាមការបង្ហាញក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងមហាផ្ទៃកាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦។

ក្រសួងទាំង៥ បានបញ្ចប់បញ្ជីវិភាគមុខងារ និងការពិនិត្យមើលឡើងវិញនូវមុខងារ និងធនធាន និងបានសម្រេចចិត្តផ្ទេរមុខងារមួយចំនួន។ ក្រសួងមួយចំនួនបានផ្ទេរសាកល្បងនូវមុខងារមួយចំនួនតាមបែបផែនជាការប្រគល់ និងប្រតិភូកម្ម។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ បានបើកកិច្ចប្រជុំថ្នាក់ដឹកនាំរបស់ក្រសួងមហាផ្ទៃដើម្បីពិនិត្យមើលឡើងវិញនូវកិច្ចដំណើរការផ្ទេរមុខងារ និងធនធានទៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងការធ្វើវិសោធកម្មច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីជលផល និងច្បាប់ស្តីពីតំបនការពារធម្មជាតិ៕ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់