ទិវា​មច្ឆជាតិ​ឆ្នាំ​នេះ​ប្រព្រឹត្ត​ទៅ​នៅ​ស្រុក​សាមគ្គីមានជ័យ​

កំពង់ឆ្នាំង ១ កក្កដា ២០១៤៖ ទិវាមច្ឆជាតិ ១ កក្កដា ឆ្នាំ ២០១៤ ឆ្នាំនេះបានប្រារព្ធឡើងនៅ អាងទឹកក្តុល ភូមិក្រាំងកន្ទ្រោល ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

កំពង់ឆ្នាំង ១ កក្កដា ២០១៤៖ ទិវាមច្ឆជាតិ ១ កក្កដា ឆ្នាំ ២០១៤ ឆ្នាំនេះបានប្រារព្ធឡើងនៅអាងទឹកក្តុល ភូមិក្រាំងកន្ទ្រោល ឃុំពាម

ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

 

នេះជាលើកទី១២ ហើយដែលទិវាមច្ឆជាតិនេះត្រូវបានរៀបចំឡើង ដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែបាន អញ្ជើញ

ចូលរួមដោយផ្ទាល់ ក្នុងគោលបំណងផ្សារភ្ជាប់មនោសញ្ចេតនាជាមួយបងប្អូនប្រជាពលរដ្ឋជាទីស្រឡាញ់ផង និងបំផុសចលនាប្រជាពលរដ្ឋគ្រប់ៗរូប

ឲ្យចូលរួមយ៉ាងសកម្មក្នុងការថែរក្សាពូជត្រី ក៏ដូចជាវារី ជាតិផ្សេងៗទៀតឲ្យមាននៅក្នុងដែនដីធម្មជាតិផង ព្រមទាំងបង្កើនផលត្រីនៅតាមតំបន់ដែល

មិនជាប់ដែននេសាទ ជាពិសេសនៅតាមតំបន់ជនបទឆ្ងាយដាច់ស្រយាល។

 

អាងទឹកក្តុលមានទីតាំងស្ថិតនៅក្នុងឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងមាន ចម្ងាយ៤៨ គីឡូម៉ែត ពីរាជធានីភ្នំពេញត្រង់ចំណុចផ្សារត្រាច

រួចបត់ចូលកាន់កន្លែងប្រារព្ធ ពិធីចម្ងាយ ២៨ គីឡូម៉ែត។ អាងទឹកនេះមានទំនប់ទ្វាររំដោះទឹក ប្រព័ន្ធស្រោចស្រព និងប្រឡាយជាច្រើនខ្សែ ដែលបាន

សាងសង់ឡើងក្នុងអំឡុងឆ្នាំ១៩៧៦ និងបានបញ្ចប់នៅឆ្នំា១៩៧៧ ក្នុងសម័យរបបកម្ពុជាប្រជាធិបតេយ្យ។ 

 

ក្រោយឆ្នាំ ១៩៨៧ តំបន់នេះស្ថិតក្នុងស្ថាន ភាពប្រទាញប្រទង់ ដោយសារសង្គ្រាមស៊ីវិលអូសបន្លាយជិត២០ឆ្នាំ ដែលបានធ្វើឲ្យអាងទឹក នេះទទួលរង

នូវការខូចខាត និងខ្វះការថែទំា។ ស្ថិតក្នុងស្ថានភាពនេះអាងទឹកក្តុល ត្រូវបានស្តារ និងសាងសង់ឡើងវិញក្នុងក្របខ័ណ្ឌនៃគម្រោងពហុបំណង

អភិវឌ្ឍន៍ធនធានទឹកនៅស្ទឹងក្រាំងពន្លៃ ដែលបានផ្តល់ហិរញ្ញប្បទានដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ។

 

បច្ចុប្បន្ននេះអាងទឹកក្តុលមានទំហំផ្ទៃទឹកប្រមាណ ១២០ ហិកតាមានធារទឹកប្រមាណ៦ លានម៉ែត្រត្រីគុណ និងជម្រៅជាមធ្យម៥ម៉ែត្រ ដែលមាន

លទ្ធភាពស្រោច ស្រពលើផ្ទៃដីស្រែវស្សាជាង ១.៤០០ ហិកតា និងដីស្រែប្រាំងជិត ៥០០ ហិកតា សម្រាប់ឃុំ បួននៅក្នុងស្រុកសាមគ្គីមានជ័យ

រួមមាន ឃុំពាម ឃុំត្បែងខ្ពស់ ឃុំស្វាយ ឃុំជុក ដែលមាន៤៤ ភូមិ និងមានប្រជាពលរដ្ឋរស់នៅចំនួន៣៩.៣២៥នាក់ ស្មើនឹង ៨.៣៦៧ គ្រួសារ ។

 

កូនត្រីចម្រុះចំនួន ១ លានក្បាល កូនបង្កង ១ សែនក្បាល និងមេត្រីពូជមួយចំនួនដូចជា ត្រីគល់រាំង ត្រីអណ្តែង ត្រីក្រាញ់ និងត្រីផ្ទក់។ល។ ត្រូវបានលែង

ដើម្បីធ្វើឲ្យអាងទឹកនេះ សម្បូរទៅដោយត្រី និងបង្កងឡើងវិញ សម្រាប់បម្រើសេចក្តីត្រូវហូបចុករបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ។ ម្យ៉ាងទៀត

ចាប់ពីឆ្នាំនេះតទៅរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានគម្រោងនឹងលែងកូនបង្កងនៅតាមកន្លែង នានាក្នុងដែនទឹក

ធម្មជាតិនៅក្នុងប្រទេសយើងឲ្យកាន់តែច្រើនថែមទៀត៕

អត្ថបទដកស្រង់ចេញពីទីភ្នាក់ងារព័ត៌មានកម្ពុជា

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់