កិច្ច​​ប្រជុំ​​លើក​ទី១ របស់​​គណៈកម្មាធិការ​​គ្រប់គ្រង​​ការ​​អនុវត្ត​ផែនការ​​គណនេយ្យ​ភាព​​សង្គម​​

ភ្នំពេញ ០៧ តុលា ២០១៥៖ គណនេយ្យភាពសង្គម គឺជាផ្នែកមួយនៃគណនេយ្យភាព ហើយក៏ជាផ្នែកមួយនៃអភិបាលកិច្ចល្អ ដែលអាចជួយពង្រឹងក្នុងដំណើរការកសាងសេដ្ឋកិច្ចដើម្បីលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋ។ នេះជាការលើកឡើងរបស់ឯកឧត្តម ងី ច័ន្ទ្រផល ក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គម…

ភ្នំពេញ ០៧ តុលា ២០១៥៖ គណនេយ្យភាពសង្គម គឺជាផ្នែកមួយនៃគណនេយ្យភាព ហើយក៏ជាផ្នែកមួយនៃអភិបាលកិច្ចល្អ ដែលអាចជួយពង្រឹងក្នុងដំណើរការកសាងសេដ្ឋកិច្ចដើម្បីលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋ។

 

ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការគណនេយ្យភាពសង្គម (គ.គ.អ.ស) បានថ្លែងយ៉ាងដូចនេះក្នុងកិច្ចប្រជុំលើកដំបូងរបស់គ.គ.អ.ស កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥។

 

ឯកឧត្តម បានបន្តថា ការបង្កើតគណៈកម្មាធិការនេះគឺដើម្បីពិភាក្សា និងធ្វើសេចក្តីសម្រេចចិត្តលើការរៀបចំគោលនយោបាយ ផែនការសកម្មភាព និងថវិកា ការកំណត់តំបន់គោលដៅ និងជានីតិវិធីក្នុងការគាំទ្រកិច្ចដំណើរការអនុវត្តការងារគណនេយ្យភាពសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលគណៈកម្មាធិការនេះមិនមែនបង្កើតឡើងដើម្បីគាបសង្កត់ ឬគ្រប់គ្រងអ្នកអនុវត្តណាមួយឡើយ។

 

គណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិ ត្រូវបានបង្កើតឡើងដោយមានសមាសភាពចូលរួមពីតំណាងក្រសួងស្ថាប័នរដ្ឋាភិបាលដែលមានតំណាងពីក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងក្រសួងមហាផ្ទៃ និងតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប តំណាងអង្គការសង្គមស៊ីវិលនិងតំណាងដៃគូអភិវឌ្ឍន៍ដែលផ្តល់ហិរញ្ញប្បទានសម្រាប់ការអនុវត្តកម្មវិធីគណនេយ្យភាពសង្គម។ 

 

ការអនុវត្តផែនការសកម្មភាពគណនេយ្យភាពសង្គម គឹត្រូវឲ្យមានទាំងផ្នែកផ្គត់ផ្គង់ (រដ្ឋាភិបាល) និងផ្នែកតម្រូវការ (អង្គការសង្គមស៊ីវិល) ។ គណនេយ្យភាពសង្គម គឺជាកិច្ចដំណើរការទំនាក់ទំនងចូលរួមយោបល់ក្នុងន័យស្ថាបនារវាងប្រជាពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយជាផ្នែកមួយនៃអភិបាលកិច្ចក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងសកម្មភាពសាធារណៈនានា ហេតុនេះផែនការយុទ្ធសាស្រ្តគណេនយ្យភាពសង្គម ត្រូវបានអនុម័តដោយលេខាធិការដ្ឋាន គ.ជ.អ.ប កាលពីខែកក្កដា ឆ្នាំ២០១៣ ដែលមានការចូលរួមមតិយោបល់ពីអង្គការសង្គមស៊ីវិលផងដែរ៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់