កិច្ច​ប្រជុំ​លើក​ដំបូង​របស់​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ ខេត្ត​សៀមរាប​

សៀមរាប ២០ កុម្ភៈ ២០១៤៖ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប កាលពីចុងសប្តាហ៍កន្លងទៅបានបើកកិច្ចប្រជុំ ជាលើកដំបូងដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ…

 

សៀមរាប ២០ កុម្ភៈ ២០១៤៖ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប កាលពីចុងសប្តាហ៍កន្លងទៅបានបើកកិច្ចប្រជុំ ជាលើកដំបូងដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជានៅរដ្ឋ បាលសាលាខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុម ការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប។ 

 

មានប្រសាសន៍បើកកិច្ចប្រជុំនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានបញ្ជាក់អំពីគោលបំណងនៃកិច្ចប្រជុំជូនដល់សមាជិក សមាជិកាអង្គប្រជុំទាំងមូលអោយបានយល់ច្បាស់ពី តួនាទីភារកិច្ចរបស់ក្រុមការងារថ្នាក់ជាតិ ក៏ដូចជាថ្នាក់ខេត្ត ក្នុងការចុះមូលដ្ឋាន ក្នុងខេត្តសៀមរាប ក្នុងកំណែទម្រង់ស៊ីជម្រៅ។

ដកស្រង់ចេញពីកាសែតរស្មីកម្ពុជា ឆ្នាំទី២២ លេខ៦៣៥០ ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៤។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់