ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ត្រៀម​អនុវត្ដ​ធ្វើកំណែទម្រង់​ដំណាក់កាល​ទី​៣ ​

ភ្នំពេញ ២៦ មិថុនា ២០១៤៖ មន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា ឯកឧត្តម បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់ គ្រងហិរញ្ញវត្ថុសាធារណៈ បានដឹកនាំ កិច្ចប្រជុំមួយកាលពី…

ដោយ៖ស៊ា ថាំង រស្មីកម្ពុជា ថ្ងៃទី 26 មិថុនា 2014 ម៉ោង 02:41:PM

http://www.rasmeinews.com/local_news/detail?class=local&news=ZDEwNDZhZT&page=18#.U6vjO0CK4hA

ភ្នំពេញ ២៦ មិថុនា ២០១៤៖ មន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា ឯកឧត្តម បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់ គ្រងហិរញ្ញវត្ថុសាធារណៈបានដឹកនាំ កិច្ចប្រជុំមួយកាលពីថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០១៤ ដើម្បីពិភាក្សាស្ដីអំពីការ ពិនិត្យលើការរៀបចំផែនការ សកម្មភាពរួមកម្មវិធីកែទម្រង់ការគ្រប់ គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់ កាលទី២ថ្មីសម្រាប់ឆ្នាំ២០១៤២០១៥។

មន្ដ្រីបានប្រាប់ថា ក្រុមមន្ដ្រី បច្ចេកទេសបានមកជួបប្រជុំគ្នានោះ ដើម្បីពិភាក្សាស្ដីអំពីការពិនិត្យលើការ រៀបចំផែនការសកម្មភាពរួមកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈដំណាក់កាលទី២ថ្មី សម្រាប់ឆ្នាំ២០១៤២០១៥ និង ផែនការសកម្មភាព កម្មវិធីកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់ កាលទី២ថ្មីរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មុននឹងដាក់ឆ្លងកិច្ចប្រជុំ ក្រុមការងារបច្ចេកទេសកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈនៅចុងខែមិថុនាឆ្នាំ២០១៤ ខាងមុខនេះ។

គណៈកម្មាធិការដឹកនាំការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈបានកំណត់យកឆ្នាំ២០១៦ ជាការចាប់ផ្ដើមអនុវត្ដពេញលេញនូវ ផែនការសកម្មភាពដំណាក់កាលទី៣ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈដូចនេះឆ្នាំ ២០១៥ ជាឆ្នាំអន្ដរកាលនៃការផ្លាស់ប្ដូរ ពីការបញ្ចប់ដំណាក់កាលទី២ទៅ ដំណាក់កាលទី៣។

មន្ដ្រីហិរញ្ញវត្ថុបានប្រាប់ថា ឆ្លងតាមការវាយតម្លៃជាបឋមរបស់ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈឃើញថា ៨៨ ភាគរយនៃការរៀបចំសកម្មភាពរបស់ និង៨២ភាគរយនៃការរៀបចំ សកម្មភាពរបស់ក្រសួងស្ថាប័នអាច ទទួលយកបាន និងត្រូវការកែលម្អមួយ ចំនួន ព្រមទាំងអាចឈានទៅរកការ អនុវត្ដន៍ពេញលេញនូវសកម្មភាពនេះ នៅខែកក្កដាខាងមុខនេះតាមការគ្រោង ទុក។ ទន្ទឹមនេះ កិច្ចខិតខំប្រឹងប្រែង របស់អគ្គនាយកដ្ឋាន/ក្រសួងស្ថាប័ន បានរំលេចឱ្យឃើញពីការយកចិត្ដទុក ដាក់មួយកម្រិតថែមទៀតលើការងារ កែទម្រង់ដែលជាការងារ បម្រើឱ្យផល ប្រយោជន៍ក្រសួង ស្ថាប័នទាំងអស់៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់