គ្រឿងស្រវឹងនៅក្នុងសហគមន៍

នៅខែមិថុនានេះ មន្ត្រីរាជរដ្ឋាភិបាលនៅមូលដ្ឋាននឹងរៀបចំផែនការដើម្បីគ្រប់គ្រងបញ្ហាគ្រឿងស្រវឹងនៅកម្ពុជា។ ដៃគូផ្សេងៗមានក្តីសង្ឃឹមយ៉ាងខ្ពស់ថាវានឹងផ្តល់អំណាចដល់សហគមន៍ដើម្បីចាត់វិធានការដើម្បីឆ្លើយតបទៅនឹងបញ្ហាសង្គមផ្សេងៗរបស់កម្ពុជា។ 

 

លោក ពៅ ប៊ុនធឿន បានភ្ញាក់រលឹកដោយបានឈប់ និងបានចសម្រេចចិត្តឈប់ទទួលទានគ្រឿងស្រវឹង។ គាត់បានបង្ហាញអារម្មណ៍ឈឺធ្ងន់ធ្ងរដែលប៉ះពាល់ដល់សុខភាពរបស់គាត់ ហើយគាត់ក៏មិនចង់ឱ្យគ្រួសារបស់គាត់ព្រួយបារម្ភដែរ។ មិនដូចបុរសផ្សេងទៀតដែលបានសន្យាថានឹងឈប់ទទួលទានគ្រឿងស្រវឹងបានតែពេលដំបូង លោកបានបញ្ឈប់ការទទួលទានគ្រឿងស្រវឹងអស់រយៈពេល៥ឆ្នាំមកហើយ។ ទោះបីជាយ៉ាងនេះក្តី លោកប៊ុនធឿន ដែលជាប្រធានការិយាល័យអភិវឌ្ឍន៍សមត្ថភាពខេត្តកំពង់ស្ពឺ បន្តការព្រួយបារម្ភរបស់គាត់អំពីផលវិបាកនៃគ្រឿងស្រវឹងនៅក្នុងសហគមន៍។  ជាទូទៅ ផលវិបាកនៃគ្រឿងស្រវឹងនៅក្នុងសហគមន៍នេះមានផលវិបាកជាងការបញ្ឈប់ការទទួលទានគ្រឿងស្រវឹងទៅទៀត។ 

 

របាយការណ៍មួយដែលចេញដោយមូលនិធិអាស៊ីនៅក្នុងខែមិថុនា ឆ្នាំ២០១៧បានបង្ហាញការព្រួយបារម្មណ៍មួយដែលត្រូវបានសម្របសម្រួល។ ជាមធ្យម បុរសកម្ពុជាទទួលទានគ្រឿងស្រវឹងចំនួន៦ដងច្រើនជាងស្ត្រី ។ ស្របពេលនឹងការកើតមានផលវិបាកផ្សេងៗ វាបានធ្វើឱ្យស្ត្រីក្លាយជាជនរងគ្រោះធ្ងន់ធ្ងរដោយអំពើហិង្សាក្នុងគ្រួសារ។ ជាក់ស្តែង គេបានរកឃើញថាស្ត្រីកម្ពុជាម្នាក់ក្នុងចំណោម៥នាក់ ធ្លាប់រងនូវអំពើហិង្សាលើរាងកាយ និងផ្លូវភេទដោយសារដៃគូរបស់ខ្លួន។ ដោយសារបទបញ្ញត្តិនៃការប្រើប្រាស់គ្រឿងស្រវឹងនៅក្នុងប្រទេសកម្ពុជានៅមានកំណត់ មានប្រការតិចតួចណាស់ដែលោកប៊ុនធឿនអាចធ្វើបាន ដើម្បីកាត់បន្ថយបញ្ហានានា។ 

 

ឆ្លងកាត់ការបណ្តុះបណ្តាលមួយកាលពីដើមខែមិថុនា នៅក្នុងខេត្តបាត់ដំបង លោកប៊ុនធឿន បានចូលរួមជាមួយមន្ត្រីរាជរដ្ឋាភិបាលជាច្រើនរូបដែលធ្វើការងារ ដើម្បីបញ្ជ្រាបចំណេះដឹងពីបញ្ហានានាដែលបណ្តាលមកពីការសាយភាយនៃគ្រឿងស្រវឹងនៅក្នុងសហគមន៍។

 

ចាប់តាំងពីខែតុលា ឆ្នាំ២០១៦ លេខាធិការដ្ឋានគណកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានសហការជាមួយមូលនិធិអាស៊ី ដើម្បីរៀបចំលិខិតបទដ្ឋានបច្ចេកទេសស្តីពីប្រព័ន្ធផ្តល់ព័ត៌មានពីការប្រើប្រាស់គ្រឿងស្រវឹងសហគមន៍ (CANS)។ ឯកសារនេះមានគោលបំណងគាំទ្រការបង្កើតនូវអន្តរាគមន៍ផ្ទាល់នៅមូលដ្ឋានដែលអាចកាត់បន្ថយការរំលោភបំពាននានា ដោយសារគ្រឿងស្រវឹង តាមរយៈការផ្សព្វផ្សាយពីកំណែទម្រង់ច្បាប់ និងបទបញ្ញត្តិនៃគ្រឿងស្រវឹងនៅក្នុងសហគមន៍។ ប្រព័ន្ធផ្តល់ព័ត៌មានពីការប្រើប្រាស់គ្រឿងស្រវឹងសហគមន៍ គឺជាឯកសារច្បាប់កម្រិតសហគមន៍ ដែលកំណត់ពីចំនួន ការប្រើប្រាស់ និងការផ្សព្វផ្សាយពីគ្រឿងស្រវឹង ដើម្បីកាត់បន្ថយការរំលោភបំពាន និងការពារអំពើហិង្សាពីដៃគូ។ ឃុំ សង្កាត់នឹងត្រូវលើកទឹកចិត្តឱ្យអនុម័ត និងអនុវត្តបទបញ្ញត្តិនេះ។ តែដំណាក់កាលដំបូង ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវបានផ្តល់ដំបូន្មានឱ្យពិភាក្សាជាមួយប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានទូលំទូលាយជាមុនសិន។ 

 

លោក ម៉ែន វីរៈយុទ្ធ មន្ត្រីនៃលេខាធិការដ្ឋានគណកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានមានប្រសាសន៍ថា ឯកសារនេះនឹងស្នើសុំឱ្យក្រុមប្រឹក្សាឃុំ សង្កាត់បង្កើតក្រុមការងារបច្ចេកទេសមួយ ដើម្បីពិភាក្សាពីបញ្ហានេះឱ្យបានទូលំទូលាយជាមួយប្រជាពលរដ្ឋរបស់ខ្លួន។ ការធ្វើបែបនេះនឹងធ្វើឱ្យមានការផ្តួចផ្តើមគំនិតចេញពីសហគមន៍ ដែលអាចនឹងនាំទៅរកភាពជោគជ័យនាពេលខាងមុខ។

 

ដំណើរការនៃការបង្កើតឯកសារនេះនឹងផ្តល់នូវឧទាហរណ៍ពីរបៀបនៃដំណើរការវិមជ្ឈការរបស់រាជរដ្ឋាភិបាល ដើម្បីផ្តល់នូវលទ្ធផលល្អសម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍របស់ខ្លួន។

លោក វីរៈយុទ្ធបានមានប្រសាសន៍ថា “ក្នុងដំណើរការរៀបចំឯកសារនេះ ក្រុមប្រឹក្សាឃុំ សង្កាត់នឹងពិភាក្សាជាមួយប្រជាពលរដ្ឋដោយផ្ទាល់ក្នុងមូលដ្ឋាន និងគាំទ្រនូវអ្វីដែលពួកគាត់ចង់បាន”។ 

“ប្រជាពលរដ្ឋគាំទ្រ និងចូលរួម។ វាជាប្រការល្អណាស់នៃវិមជ្ឈការ”។

 

ឯកសារនេះនឹងបង្កើតផ្នែកមួយនៃលក្ខន្តិកៈដែលកំពុងត្រូវបានធ្វើដើម្បីធានាពីកម្រិតនៃអំពើហិង្សាក្នុងគ្រួសារ និងកាត់បន្ថយអំពើហិង្សាពីដៃគូ ទោះបីជាកម្មវិធីនេះបានចាប់ផ្តើមតាំងពីឆ្នាំ២០១៤ និងបញ្ចប់នៅចុងខែមិថុនានេះ ដោយមូលនិធិអាស៊ីក៏ដោយ។ ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ កម្មវិធីបានបង្កើនការយល់ដឹងតាមរយៈវេទិការសាធារណៈ យុទ្ធនាការនិងការផ្សព្វផ្សាយបណ្ណផ្សព្វផ្សាយតាមមូលដ្ឋាន អំពីទំនាក់ទំនងនៃអំពើហិង្សា និងការរំលោភបំពាន ដោយការប្រើប្រាស់គ្រឿងស្រវឹង។ ក្រុមប្រឹក្សាឃុំ សង្កាត់ផ្សេងទៀត និងបណ្តាញសហគមន៍មូលដ្ឋានត្រូវបានបង្កើតឡើង ដើម្បីជួយបន្ថែមទៀតក្នុងកិច្ចដំណើរការនេះ។ មធ្យោបាយមួយក្នុងចំណោមធ្យោបាយជាច្រើនដែមានប្រសិទ្ធភាពនៃការនាំឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានគឺតាមរយៈព្រះសង្ឃដែលអាចលើកឡើងពីបញ្ហាទាំងនេះនៅពេលសម្តែងធម៌ទេសនានៅរៀងរាល់ថ្ងៃសិល។ បន្ទាប់ពីខែសីហាទៅ ការប្រយុទ្ធប្រឆាំងនឹងការរំលោភបំពានលើការប្រើប្រាស់គ្រឿងស្រវឹង និងអំពើហិង្សាក្នុងគ្រួសារនឹងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមប្រឹក្សាឃុំ សង្កាត់។ បន្ទាប់មក ពួកគេត្រូវបញ្ចូលកម្មវិធីនេះទៅក្នុងផែនការអភិវឌ្ឍឃុំ សង្កាត់របស់ខ្លួន។ ប្រការនេះនឹងតម្រូវឱ្យក្រុមប្រឹក្សាឃុំ សង្កាត់កាត់បន្ថយការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ។ លោក ម៉ៅ ស៊ីភាព ដែលជាទីប្រឹក្សាកម្មវិធីរបស់មូលនិធិអាស៊ី មានទំនុកចិត្តជាវិជ្ជមានដោយបង្ហាញថាការបែងចែកថវិកានឹងពិតជាកើតមានតាមរយៈការអនុវត្តកម្មវិធី៣ឆ្នាំកន្លងមកនេះ។  

 

លោកម៉ៅ ស៊ីភាព បានមានប្រសាសន៍ថា “កុមារក៏រងនូវផលអវិជ្ជមានធ្ងន់ធ្ងរផងដែរ ដោយសារការប្រើប្រាស់គ្រឿងស្រវឹង។ ពួកគេមិនអាចទៅរៀន ហើយពួកគេត្រូវទៅធ្វើការជំនួសឪពុកដែលមិនអាចធ្វើអ្វីបានក្រៅពីការទទួលទានគ្រឿងស្រវឹង។ រីឯគ្រួសារពួកគេក៏មិនមានលទ្ធភាពឱ្យពួកគេទៅរៀនបានដែរ។

 

“ប៉ុន្តែនៅពេល (ឪពុក) ឈប់ទទួលទានគ្រឿងស្រវឹង ពួកគេក្លាយជាគំរូមួយដ៏ល្អ។ ពួកគាត់ចាប់ផ្តើមធ្វើការងារ។ អ្នកដែលធ្លាប់ប្រព្រឹត្តិអំពើហិង្សាដោយសារគ្រឿងស្រវឹងមួយចំនួនបានចូលរួមធ្វើជាមិត្តអប់រំមិត្តផងដែរ”។

 

“ឥឡូវនេះ (ក្រុមប្រឹក្សាឃុំ សង្កាត់) បានយល់ពីសារសំខាន់នៃកម្មវិធីទាំងនេះ ហើយពួកគាត់ត្រូវបានលើកទឹកចិត្តក្នុងការបញ្ចូលសកម្មភាពនេះទៅក្នុងមូលនិធិសេវាសង្គមផងដែរ”។ 

 

វាត្រូវបានគេរំពឹងថា ក្រោយពេលដែលក្រុមប្រឹក្សាឃុំ សង្កាត់ បានបង្កើត និងអនុវត្តបទបញ្ញត្តិដែលហាមឃាត់ការលក់ដូរគ្រឿងស្រវឹង នោះវានឹងមិនមានការបង្កើតបទបញ្ញត្តិផ្សេងទៀតដោយគ្មានការគាំទ្រពីអ្នកពាក់ព័ន្ធផ្សេងឡើយ។ ប្រការនេះនឹងគាំទ្រគោលបំណងរបស់គណកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលធ្វើឱ្យរាជរដ្ឋាភិបាលបង្ខិតសេវាកាន់តែទៅកៀកប្រជាពលរដ្ឋ និងបំពេញតម្រូវការប្រជាពលរដ្ឋ។

 

លោក ប៊ុនធឿន ប្រធានការិយាល័យអភិវឌ្ឍន៍សមត្ថភាពខេត្តកំពង់ស្ពឺ ដែលបានបញ្ឈប់ការទទួលទានគ្រឿងស្រវឹងបានមានប្រសាសន៍លើកទឹកចិត្តក្រុមប្រឹក្សាឃុំ សង្កាត់ឱ្យចាត់អាទិភាពកត្តានេះទៅក្នុងថវិកាសេវាសង្គម។  ឆ្លងកាត់ការបណ្តុះបណ្តាលក្នុងខែមិថុនានេះ គាត់មានប្រសាសន៍ថាគាត់អាចជួយរៀបចំការបណ្តុះបណ្តាលនៅឃុំ សង្កាត់ ដោយធ្វើការងារជាមួយសហគមន៍ និងចែករំលែកចំណេះដឹងអំពីបញ្ហានេះ។

 

“ខ្ញុំអាចចែករំលែកផលប៉ះពាល់អវិជ្ជមានរបស់គ្រឿងស្រវឹងដល់សហគមន៍ ដែលខ្ញុំបានជួបប្រទះពីបទពិសោធន៍ខ្លួនឯងផ្ទាល់”។ 

“ក្រៅពីស្រាបៀរ ឥឡូវនេះខ្ញុំផឹកតែកាហ្វេ ឬតែ។ ខ្ញុំអាចចែករំលែកបទពិសោធន៍ថាតើការមិនផឹកគ្រឿងស្រវឹងធ្វើឱ្យខ្ញុំផ្លាស់ប្តូរអ្វីខ្លះ”។ 

ការបណ្តុះបណ្តាលសម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់ផ្សេងទៀតនឹងត្រូវធ្វើក្នុងខែបន្តបន្ទាប់ទៀត៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់