សហភាព​អឺរ៉ុប នឹង​បង្កើន​ថវិកា​ជំនួយ​ជួយ​កម្ពុជា​លើ​កំណែ​ទម្រង់​វិមជ្ឈការ​ និង​វិសហ​មជ្ឈការ​នៅ​កម្ពុជា

ភ្នំពេញ ២១ មករា ២០១៥៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជាថា នឹងបង្កើនថវិកាជំនួយបន្ថែមទៀតជួយកម្ពុជាដើម្បីចូលរួមអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ ខណៈនៅឆ្នាំ២០១៦នេះ រាជរដ្ឋាភិបាល ចាប់ផ្ដើមសាកល្បងផ្ទេរមុខងារវិស័យអប់រំ ការអប់រំនៅកម្រិតបឋមសិក្សាឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

 

ភ្នំពេញ ២១ មករា ២០១៥៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជាថា នឹងបង្កើនថវិកាជំនួយបន្ថែមទៀតជួយកម្ពុជាដើម្បីចូលរួមអនុវត្ត កម្មវិធីកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ ខណៈនៅឆ្នាំ២០១៦នេះ រាជរដ្ឋាភិបាល ចាប់ផ្ដើមសាកល្បងផ្ទេរមុខងារវិស័យអប់រំ ការអប់រំនៅកម្រិតបឋមសិក្សាឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ រដ្ឋបាលថ្នាក់ក្រោមជាតិ។

 

ឯកឧត្ដម George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា បានថ្លែងនៅក្នុងជំនួបពិភាក្សាជាមួយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួងថា មកដល់ពេលនេះ សហភាពអឺរ៉ុបបានកំពុងធ្វើការសិក្សាគម្រោងផែនការសម្រាប់ផ្ដល់ថវិកាជំនួយបន្ថែម សម្រាប់ពង្រឹងសមត្ថភាពមន្ត្រីនៅថ្នាក់ក្រោមជាតិ និងធ្វើយ៉ាងណាឲ្យមន្ត្រីនៅថ្នាក់ក្រោមជាតិ មានការយល់ដឹង និងអនុវត្តឲ្យបានរលូននូវអ្វីដែលជាផែនការថ្នាក់ជាតិរៀបចំដាក់ឲ្យអនុវត្ត។

 

ក្នុងជំនួបនោះដែរ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ស ខេង បានមានប្រសាសន៍ថា នៅឆ្នាំ២០១៦ មានក្រសួង ស្ថាប័នអាទិភាព បានកំពុងរៀបចំផ្ទេរមុខងារ និងធនធានរបស់ខ្លួនមួយចំនួនទៅរដ្ឋបាលថ្នាក់ក្រោមជាតិជាអ្នកអនុវត្ត ក្នុងនោះក្រសួងអប់រំ យុវជននិងកីឡា ដែលជាស្ថាប័នអាទិភាពបានសម្រេចផ្ទេរសាកល្បងមុខងារនិងធនធាន ការអប់រំនៅកម្រិតបឋមសិក្សាទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិជាអ្នកអនុវត្តដោយផ្ទាល់វិញ ហើយការផ្ទេរមុខងារការអប់រំនោះ នៅឆ្នាំ២០១៩ នឹងត្រូវអនុវត្តនៅទូទាំងប្រទេស។

 

ក្នុងជំនួបនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណ ដល់សហភាពអឺរ៉ុប ដែលជានិច្ចកាលកន្លងមកបានចូលរួមចំណែកយ៉ាងសកម្មសម្របសម្រួលការផ្តល់ជំនួយអនុវត្តគម្រោងអភិវឌ្ឍន៍ និងកែទម្រង់ការបោះឆ្នោតនៅកម្ពុជាជាដើម៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់