សហភាព​អឺរ៉ុប​ផ្ដល់​ថវិកា​៦០​ម៉ឺន​អឺរ៉ូ ដើម្បី​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺឆ្លង​តាមរយៈ​ទឹក​កខ្វក់

ភ្នំពេញ ២៦ ឧសភា ២០១៤៖ សហភាពអឺរ៉ុប (EU) នឹងផ្ដល់ទឹកប្រាក់ចំនួន ៦០ម៉ឺនអឺរ៉ូ (ប្រមាណជា ៨៣២.០០០ដុល្លារអាម៉េរិក) ដើម្បីជួយកាត់បន្ថយហានិភ័យនៃជំងឺឆ្លងតាមរយ:ទឹក កខ្វក់ដែលកើតឡើងលើកុមារកម្ពុជា ដែលងាយរងគ្រោះ និងគ្រួសាររបស់ពួកគេនៅអំឡុងពេល និងក្រោយពេលគ្រោះទឹកជំនន់។

ភ្នំពេញ ២៦ ឧសភា ២០១៤៖ សហភាពអឺរ៉ុប (EU) នឹងផ្ដល់ទឹកប្រាក់ចំនួន៦០ម៉ឺនអឺរ៉ូ (ប្រមាណជា ៨៣២.០០០ដុល្លារអាម៉េរិក) ដើម្បីជួយ

កាត់បន្ថយហានិភ័យនៃជំងឺឆ្លងតាមរយ:ទឹកកខ្វក់ដែលកើតឡើងលើកុមារកម្ពុជា ដែលងាយរងគ្រោះ និងគ្រួសាររបស់ពួកគេនៅអំឡុងពេល

និងក្រោយពេលគ្រោះទឹកជំនន់។

 

គ្រោះទឹកជំនន់ដែលកើតមានជាបន្ដបន្ទាប់ និងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសកម្ពុជា បង្កឲ្យមានផលប៉ះពាល់ដល់ខេត្តចំនួន១៩ លើខេត្តទាំង២៥នៃ

ប្រទេសកម្ពុជា។ នៅក្នុងឆ្នាំ២០១៣ គ្រោះទឹកជំនន់បានប៉ះពាល់ដល់ប្រជាពលរដ្ឋកម្ពុជា យ៉ាងហោចណាស់ចំនួន១,៥លាននាក់ ដែលក្នុងនោះរួមមាន

ការបាត់បង់ជីវិត ការខូចខាតហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងអនាម័យ (រួមមានអណ្ដូងទឹកបរិភោគប្រមាណ ១២.០០០កន្លែង) និងការបំផ្លិចបំផ្លាញ

ផលដំណាំ និង មុខរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋផងដែរ។

 

តាមសេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជា ចុះថ្ងៃទី២២ ខែឧសភា បានឲ្យដឹងថា មូលនិធិរបស់សហភាពអឺរ៉ុបនេះនឹងផ្ដល់លទ្ធភាព

ដល់អង្គការយូនីសេហ្វ ក្នុងការជួយពង្រឹងលទ្ធភាពត្រៀមបង្ការ និងកសាងនូវភាពធន់របស់សហគមន៍នៅតាមតំបន់ងាយរងគ្រោះដោយសារទឹកជំនន់

តាមរយៈការបន្សុទ្ធទឹកដោយប្រើប្រាស់សារធាតុក្លរីន និងការស្ដារអណ្ដូងនៅក្នុងឃុំចំនួន៥០។ ដើម្បីធានាឲ្យមានការអនុវត្ដសកម្មភាពទាំងនេះឲ្យបាន

គ្រប់គ្រាន់គម្រោងនឹងផ្ដល់ការបណ្ដុះបណ្ដាលដល់មន្ដ្រីថ្នាក់ក្រោមជាតិចំនួន១០០នាក់ មកពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្ដចំនួន០៥ និងការិយាល័យស្រុក

ចំនួន១៨ ដែលស្ថិតក្រោមឱវាទក្រសួងអភិវឌ្ឍន៍ជនបទ។

 

លោកស្រី Rana Flowers តំណាងអង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា “ថវិការបស់សហភាពអឺរ៉ុបនេះ នឹងផ្ដល់លទ្ធភាព

ឲ្យយូនីសេហ្វ រៀបចំសកម្មភាពកម្រិតស្ថាប័នក្នុងការសម្អាតអណ្តូងឲ្យបានត្រឹមត្រូវក្រោយពេលគ្រោះទឹកជំនន់ និងកាន់តែសំខាន់ជាងនេះទៅទៀត

គឺធ្វើការកែសម្រួលគម្របអណ្ដូង និងលើកផ្ទៃជុំវិញអណ្តូងឲ្យខ្ពស់ និងជិតល្អជាងមុន ដើម្បីកុំឲ្យទឹកជំនន់អាចជ្រាបចូលអណ្ដូងបាន។ ការធ្វើបែបនេះ

នឹងជួយធ្វើឲ្យមានភាពខុសប្លែកគ្នាយ៉ាងធំធេង នៅក្នុងការកាត់បន្ថយហានិភ័យដែលអាចកើតមានចំពោះកុមារ នៅក្នុងពេលដែលមានគ្រោះ

ទឹកជំនន់កើតឡើង។”

 

គម្រោងក៏នឹងបណ្ដុះបណ្ដាលមន្ដ្រីថ្នាក់ភូមិចំនួន៥០០នាក់ អំពីរបៀបលើកកម្ពស់ អនាម័យមូលដ្ឋាន ដើម្បីអប់រំដល់ប្រជាពលរដ្ឋតាមគ្រួសារឲ្យយល់ដឹង

ពីសារសំខាន់នៃអនាម័យសម្រាប់បង្ការជំងឺនានាដូចជាជំងឺរាករូសជាដើម។ នៅក្នុងប្រទេសកម្ពុជាមានកុមារប្រមាណ២.៣០០នាក់ បានស្លាប់ជារៀងរាល់

ឆ្នាំបង្កដោយជំងឺដែលគេអាចបង្ការបានដូចជាជំងឺរាករូសជាដើម។ ការបណ្ដុះបណ្ដាលនេះ នឹងមានដាក់បញ្ចូលការសាកល្បងប្រើប្រាស់បង្គន់បណ្ដែតទឹក

ចល័តបែបធម្មជាតិ ដែលអាចស្តុកលាមក និងទឹកនោមប្រកបដោយអនាម័យ និងបំលែងទៅជាជីកំប៉ុសក្នុងអំឡុងពេលមានគ្រោះទឹកជំនន់ ហើយ

ដែលក្រោយមកគេអាចយកមកវាមកប្រើជាជីកសិកម្មប្រកបដោយសុវត្ថិភាព។

 

លោក Bernard Jaspers Faijer អ្នកគ្រប់គ្រងកម្មវិធីរបស់ ECHO ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “សហភាពអឹរ៉ុបធ្វើសកម្មភាពនៅពេល

មានតម្រូវការជំនួយសង្គ្រោះបន្ទាន់។ ប្រទេសកម្ពុជា ជាញឹកញាប់ទទួលរងផលប៉ះពាល់ ពីគ្រោះមហន្ដរាយទឹកជំនន់។ នៅពេលដែលតម្រូវការ

មនុស្សធម៌មានកម្រិតលើសពីសមត្ថភាពនៅមូលដ្ឋាន ដែលអាចផ្តល់បានយើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយដល់អ្នកដែលរងផលប៉ះពាល់

ដោយសារគ្រោះមហន្ដរាយនានា។ ការងាររបស់អង្គការយូនីសេហ្វមានសារសំខាន់យ៉ាងធំធេងក្នុងការគាំទ្រប្រជាពលរដ្ឋឲ្យចេះត្រៀមខ្លួនឲ្យបាន

កាន់តែប្រសើរជាងមុន ក្នុងការទប់ទល់នឹងគ្រោះទឹកជំនន់នាពេលអនាគត”៕

អត្ថបទដកស្រង់ចេញពីគេហទំព័រកាសែតកម្ពុជាថ្មីចេញផ្សាយថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៤

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់