រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងកម្មវិធី EU-DAR បានដឹកនាំកិច្ចប្រជុំលើកទី៥នៃគណៈកម្មាធិការគ្រប់គ្រងគម្រោងសហភាពអឺរ៉ុបសម្រាប់គាំទ្រដល់កំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល (EU-DAR) ដែលមានសមាសភាពចូលរួមដូចជា៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ អគ្គនាយកនៃអគ្គនាយកក្រសួងមុខងារសាធារណៈ តំណាងអភិបាលខេត្តកណ្តាល តំណាងអភិបាលខេត្តបាត់ដំបង មន្ត្រីលេខាធិការដ្ឋាន គ.ជ.អ.ប តំណាងស្ថានទូតអាល្លឺម៉ង់ តំណាងEU និងតំណាងGIZ ប្រមាណជា ២០រូប នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប។
កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅតាមរបៀបវារៈដូចតទៅ៖
១). សន្ទរកថាបើក
២). របាយការណ៍វឌ្ឍនភាពរបស់កម្មវិធី EU-DAR ពីខែឧសភា ដល់ខែធ្នូ ឆ្នាំ២០១៨
៣). ការបង្ហាញ/ការពិភាក្សាពីកម្មវិធី DAR ថ្មី
៤). ផែនការបន្ត
៥). ផ្សេងៗ
៦). មតិអន្តរាគមន៍របស់លោក Franck Viault ប្រធានទទួលបន្ទុកកិច្ចសហប្រតិបត្តិការនៃការិយាល័យសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា
៧). សន្ទរកថាបិទ