ក្រសួងបរិស្ថានសម្រេចបានសមិទ្ធផល ជាច្រើននៅក្នុងឆ្នាំ២០១៤

ភ្នំពេញ ២ មករា ២០១៥៖ នៅក្នុងឆ្នាំ ២០១៤ ដោយមាន កិច្ចខិតខំប្រឹងប្រែង រួមគ្នា រវាងថ្នាក់ ដឹកនាំគ្រប់ លំដាប់ថ្នាក់ ព្រមទាំងមន្ត្រីរាជការ ក្រោមឱវាទនោះ បាន ធ្វើឱ្យក្រសួងបរិស្ថាន សម្រេចបាន នូវសមិទ្ធផលជា ច្រើន ដែលគួរជា ទីមោទនភាព នោះ។

ភ្នំពេញ ២ មករា ២០១៥៖ នៅក្នុងឆ្នាំ២០១៤ដោយមានកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងថ្នាក់ ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទនោះ បាន ធ្វើឱ្យក្រសួងបរិស្ថានសម្រេចបាននូវសមិទ្ធផលជាច្រើន ដែលគួរជា ទីមោទនភាពនោះ។

សេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ក្រសួងបរិស្ថានបាននិយាយ ថា សមិទ្ធផលសំខាន់ៗ ដែលក្រសួងបរិស្ថាន សម្រេចបាននោះរួម មាន ៖
១-ការធ្វើទំនើបកម្មស្ថាប័ន តាមរយៈការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រង និងដឹកនាំ ការកែលម្អក្របខ័ណ្ឌគតិយុត្តិ ការសាងសង់អគារទីស្តីការថ្មីរបស់ក្រសួង និងការកសាង និងពង្រឹងសមត្ថភាពមន្ត្រីរាជការ ព្រមជាមួយការយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់មន្ត្រីរាជការផងដែរ ។ ២-ពង្រឹងកិច្ចគាំពារបរិស្ថាន ជាពិសេសការត្រួតពិនិត្យការបំពុលបរិស្ថាន និងការគ្រប់គ្រងសំណល់រឹង និងរាវ ។ ៣-ការអភិរក្សជីវៈចម្រុះ តាមរយៈការពង្រឹងសកម្មភាពការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ តាមរយៈការតម្លើងប្រាក់ខែជូនមន្ត្រីឧទ្យានុរក្ស ក៏ដូចជាការពង្រឹងសមត្ថភាពល្បាតរបស់មន្ត្រីឧទ្យានុរក្ស ។ ៤-ការរស់នៅដោយចីរភាព តាមរយៈការគិតគូរអំពីតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្ស ។ ៥-ការ ពង្រឹងការគ្រប់គ្រងគម្រោងវិនិយោគ អភិវឌ្ឍន៍ដីសម្បទានសេដ្ឋកិច្ច តាមរយៈការត្រួតពិនិត្យ និងវាយតម្លៃគម្រោងវិនិយោគទាំងអស់ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ដោយបានសម្រេចដកហូតដីសម្បទានសេដ្ឋកិច្ច ពីក្រុមហ៊ុនចំនួន១៧ កែ សម្រួលផ្ទៃដីរបស់ក្រុមហ៊ុនចំនួន២ ហើយមានក្រុមហ៊ុនចំនួន៣ បានស្ម័គ្រចិត្តប្រគល់ដីសម្បទាន ត្រឡប់មករាជរដ្ឋាភិបាលកម្ពុជាវិញ ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកំពុងបន្តត្រួតពិនិត្យ និងវាយ តម្លៃក្រុមហ៊ុនដែលនៅសេសសល់ ដើម្បីមានវិធានការជាក់ស្តែង។

ក្រសួងបរិស្ថាន បានបង្កើនកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយព័ត៌ មាន និងអប់រំអំពីបរិស្ថាន តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិដើម្បីផ្តល់ព័ត៌មានគ្រប់ជ្រុង ជ្រោយពីបរិស្ថានជូនដល់សាធារណជន ។ ក្រសួងបានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ និងពង្រឹងភាពជាដៃគូជាមួយដៃគូអភិវឌ្ឍន៍ ព្រមទាំងសង្គមស៊ីវិលនានា ដែលធ្វើការងារលើបញ្ហាបរិស្ថាន ក្នុងគោលដៅសំខាន់ គឺដើម្បីធានាចីរភាពបរិស្ថាននៅកម្ពុជា៕

ដោយ ជ័យ ភូមិពល AKP (31-12-2014)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់