ក្រសួង​អប់រំ បាន​ធ្វើ​កំណែទម្រង់​វិស័យ​អប់រំ ផ្តោត​សំខាន់​លើ​សសរស្ដម្ភ​ចំនួន​៥ ឆ្លើយតប​ទៅ​នឹង​ការ​ធ្វើ​សមាហរណកម្ម ក្នុង​តំបន់​អាស៊ាន

ភ្នំពេញ ២៩ កុម្ភៈ ២០១៦៖ សិក្ខាសាលាអភិវឌ្ឍសមត្ថភាពស្ដីពី កម្មវិធីវាយតម្លៃសិស្សកម្រិតអន្តរជាតិ សម្រាប់ការអភិវឌ្ឍ PISA for Development ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្ដម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសណ្ឋាគារភ្នំពេញ។

ឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងក្នុងឱកាសនោះថា ក្រសួងអប់រំ យុវជន និងកីឡា កំពុងផ្តោតការយកចិត្តទុកដាក់ជាចម្បង លើបញ្ហាលើកកម្ពស់គុណភាពអប់រំ ការចូលរៀនផ្នែកអប់រំបច្ចេកទេស និងវិជ្ជាជីវៈ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាដើម ក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងការធ្វើសមាហរណកម្មក្នុងតំបន់អាស៊ាន និងពិភពលោក និងដើម្បីប្រែក្លាយប្រទេសឲ្យក្លាយជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ឯកឧត្ដម បានបន្តថា ដើម្បីសម្រេចបាននូវគោលដៅខាងលើ ក្រសួង បានធ្វើកំណែទម្រង់វិស័យអប់រំ ដោយផ្តោតសំខាន់លើសសរស្តម្ភចំនួន៥ ជាមូលដ្ឋានរួមមាន៖ ១). ការអនុវត្តផែនការសកម្មភាពគោលនយោបាយគ្រូបង្រៀន ២). ការពិនិត្យឡើងវិញនូវកម្មវិធីសិក្សា សៀវភៅសិក្សាគោល និងការថែទាំបរិស្ថានសិក្សា ២). ការដាក់ឲ្យអនុវត្តអធិការកិច្ច ៤). ការពង្រឹងវាយតម្លៃសិក្សា (ការប្រឡង ការធ្វើតេស្តថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ) និង ៥). ការកែទម្រង់ឧត្តមសិក្សា៕

អត្ថបទដកស្រង់ចេញពីគេហទំព័រ CEN

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់