សម្តេច​ក្រឡា​ហោម៖ ផ្ទេរ​មុខងារ​អប់រំ​ដើម្បីអោយវិស័យ​អប់រំ​មូលដ្ឋាន​រីក​ចម្រើន

ព្រៃវែង ២៤ សីហា ២០១៦៖ នៅក្នុងដំណើរទស្សនកិច្ចនៅក្រុងព្រៃវែង ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២៤ សីហា ឆ្នាំ២០១៦ ដើម្បីស្វែងយល់ដំណើការកំណែទម្រង់រដ្ឋបាលនៅថ្នាក់ក្រោមជាតិ សម្តេចក្រឡាហោម ស ខេង…

ព្រៃវែង ២៤ សីហា ២០១៦៖ នៅក្នុងដំណើរទស្សនកិច្ចនៅក្រុងព្រៃវែង ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២៤ សីហា ឆ្នាំ២០១៦ ដើម្បីស្វែងយល់ដំណើការកំណែទម្រង់រដ្ឋបាលនៅថ្នាក់ក្រោមជាតិ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប បានមានប្រសាសន៍ថា៖

នៅពេលខាងមុខនឹងមានការចាប់ផ្តើមផ្ទេរមុខងារ សិទ្ធិអំណាចវិស័យអប់រំទៅរដ្ឋបាលក្រុង ស្រុក ។ នេះជាជំហានរបត់ប្រវត្តិសាស្រ្ត មិនដែលមានពីមុនមក។

ការផ្ទេរមុខងារនេះនឹងផ្តល់លិខិតអនុញ្ញាត និងអាជ្ញាប័ណ្ណដល់ក្រុង ស្រុក ក្នុងការគ្រប់គ្រង និងថែទាំសាលាបឋមសិក្សា និងមត្តេយ្យសិក្សា និងការគ្រប់គ្រងបុគ្គលិកអប់រំ។

ការបើកប្រាក់បៀវត្សជូនដល់មន្ត្រីរាជការនឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុង ស្រុក តែការជ្រើសរើសគ្រូបង្រៀន ការបណ្តុះបណ្តាលគ្រូបង្រៀន និងការរៀបចំកម្មវិធីសិក្សាគឺក្រសួងអប់រំជាអ្នកគ្រប់គ្រង។

ការផ្ទេរមុខងារនេះគឺដើម្បីធ្វើអោយវិស័យអប់រំនៅមូលដ្ឋានមានការរីកចម្រើនជាជាងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំផ្ទាល់។
នៅឆ្នាំ២០១៧-២០១៨ នឹងមានការផ្ទេរមុខងារជាបន្តបន្ទាប់។ នៅឆ្នាំ២០១៩ និងមានការផ្ទេរមុខងារនៅទូទាំងប្រទេស។

នៅពេលមានការផ្ទេរមុខងារទៅកាន់ក្រុង ស្រុក ក្រុង ស្រុកនឹងគ្រប់គ្រងថវិកាផ្ទាល់។ ក្រសួងអប់រំនឹងមិនគ្រប់គ្រងថវិកានោះទេ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងទម្លាក់ថវិកាទៅកាន់ក្រុង ស្រុកដើម្បីគ្រប់គ្រង និងចាត់ចែងការអភិវឌ្ឍ។

ដើម្បីផ្ទេរមុខងារបានជោគជ័យ យើងត្រូវរៀបចំយន្តការ និងបុគ្គលិកដែលមានស្រាប់នៅក្រុង ស្រុកឲ្យមានប្រសិទ្ធភាពជាមុនសិន និងពង្រឹងរដ្ឋបាលក្រុង ស្រុកអោយរឹងមាំ ដើម្បីអោយក្រុង ស្រុកអាចដោះស្រាយបញ្ហានៅមូលដ្ឋានដោយខ្លួនឯងផ្ទាល់

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់