ក្រសួងបរិស្ថាន រៀបចំ​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​វាយ​តម្លៃ​ហេតុ​ផល​ប៉ះ​ពាល់​បរិស្ថាន

ភ្នំពេញ ១៧ មីនា ២០១៥៖ សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្ដីព្រាងច្បាប់ស្ដីពីការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន ក្រោមកិច្ចសហការរវាងក្រសួងបរិស្ថាន និងក្រុមមេធាវីវិស្ណុ បានបើកធ្វើនាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥នេះ សណ្ឋាគារកាំបូឌីយ៉ាណា ក្រោមអធិបតីភាពឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

 

ភ្នំពេញ ១៧ មីនា ២០១៥៖ សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្ដីព្រាងច្បាប់ស្ដីពីការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន ក្រោមកិច្ចសហការរវាងក្រសួងបរិស្ថាន និងក្រុមមេធាវីវិស្ណុ បានបើកធ្វើនាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥នេះ សណ្ឋាគារកាំបូឌីយ៉ាណា ក្រោមអធិបតីភាពឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

 

លោក ដាញ់ សេរី ប្រធាននាយកដ្ឋានវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន (EIA) នៃក្រសួងបរិស្ថានថ្លែងថា សេចក្តីព្រាងច្បាប់នេះ មាន១២ជំពូក និង៩៦មាត្រាបានអនុញ្ញាតឲ្យក្រសួងបរិស្ថាន គ្រប់គ្រង់រាល់គម្រោងអភិវឌ្ឍន៍នានា របស់ក្រុមហ៊ុនឯកជនមុននិងដាក់ឲ្យរដ្ឋាភិបាលសម្រេច ក្នុងគោលដៅគាំពារបរិស្ថាន អភិរក្សប្រព័ន្ធអេកូឡូស៊ី ធានាបានការប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្រប និងលើកកម្ពស់ការអភិវឌ្ឍដោយនិរន្តរភាព សម្រាប់គម្រោងអភិវឌ្ឍន៍ ដែលបង្កការប៉ះពាល់ដល់បរិស្ថាន សុខភាព សង្គម សេដ្ឋកិច្ច និងវប្បធម៌។

 

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ ថ្លែងថា ច្បាប់ស្តីពីការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាននេះ នៅពេលដែលត្រូវបានរដ្ឋសភាអនុម័តហើយ នោះជាឯកសារគតិយុត្តិមួយសម្រាប់តំរង់ទិសរបស់គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនក្នុងការបញ្ចៀសផលប៉ះពាល់ដែលកើតឡើងពីគម្រោង។

 

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា« តាមការវាយតម្លៃសេចក្តីព្រាងច្បាប់នេះ គឺជាឯកសារគតិយុត្តិមួយដែលជួយឲ្យកម្ពុជាការពារខ្លួន និងសម្រាប់ប្រទេសមួយ ដែលនឹងក្លាយជាប្រទេសអភិវឌ្ឍន៍ផ្នែកវិស័យឧស្សាហកម្មខ្នាតមធ្យមនៅពេលខាងមុខ។

 

ច្បាប់នេះនឹងជួយក្នុងការកសាងអភិវឌ្ឍន៍លើគម្រោងនានា ដូចជាប្រសិនបើរោងចក្រ សហគ្រាសណាមួយធ្វើការអភិវឌ្ឍន៍នោះ ច្បាប់នោះនឹងជួយការវាយតម្លៃនៃការប៉ះពាល់អ្វីខ្លះដល់បរិស្ថាន និងសង្គម។ លើសពីនេះនឹងផ្តល់ឲ្យក្រុមហ៊ុនបានដឹងពីអ្វីដែលមិនឲ្យប៉ះពាល់ ឬកាត់បន្ថយការផលប៉ះពាល់តែម្តង ដែលច្បាប់នេះសំខាន់ណាស់សម្រាប់កម្ពុជា។

 

ឯកឧត្តម សាយ សំអាល់ សង្កត់ធ្ងន់ថា ការមានច្បាប់ស្តីពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថានជាការល្អ ប៉ុន្តែទាល់តែមានការចូលរួម និងមានការយល់ដឹងពីប្រជាជនទូទៅ ដោយមិនត្រូវពឹងផ្អែកទំាងស្រុងលើរដ្ឋតែមួយនោះទេ។ 

 

ត្រង់ជំពូកទី១១នៃច្បាប់នេះក៏មានចែងអំពីទោសប្បញ្ញត្តិផងដែរ អាចដាក់ពន្ធនាគារពី១ខែ ទៅ១៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០០លានរៀល ក្នុងករណីជនប្រព្រឹត្តល្មើសធ្វើឱ្យប៉ះពាល់ជាវិជ្ជមានដល់មនុស្ស សត្វ ទ្រព្យសម្បត្តិ បរិស្ថាន និងសង្គម៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់