ក្រសួង​អប់រំ​ធ្វើ​សេចក្ដី​ព្រាង​ក្រប​ខណ្ឌ​កម្មវិធីសិក្សា​ចំណេះ​ទូទៅ ​ដើម្បី​ពង្រឹង​គុណភាព​អប់រំ

កំពត ២៧ តុលា ២០១៥៖  ក្រសួងអប់រំ យុវជន និងកីឡា បានបើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីសេចក្តីព្រាងក្របខណ្ឌកម្មវិធីសិក្សាចំណេះទូទៅរយៈពេល បីថ្ងៃមានសមាជិកចូលរួមពីក្រុមមន្ត្រីជំនាញពាក់ព័ន្ធការងារអប់រំមកពីស្ថាប័ននានា និងអង្គការសង្គមស៊ីវិលសរុបចំនួន១២៦នាក់ ចាប់ពីថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០១៥ នៅមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពត។

កំពត ២៧ តុលា ២០១៥៖  ក្រសួងអប់រំ យុវជន និងកីឡា បានបើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីសេចក្តីព្រាងក្របខណ្ឌ កម្មវិធីសិក្សាចំណេះទូទៅរយៈពេល បីថ្ងៃមានសមាជិកចូលរួមពីក្រុមមន្ត្រីជំនាញពាក់ព័ន្ធការងារអប់រំ មកពីស្ថាប័ននានា និងអង្គការសង្គមស៊ីវិលសរុបចំនួន១២៦នាក់ ចាប់ពីថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០១៥ នៅមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពត។

 

ឯកឧត្ដម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានប្រសាសន៍ថា គោលគំនិតនៃការកែទម្រង់កម្មវិធីសិក្សានេះ គឺដើម្បីអភិវឌ្ឍន៍កម្មវិធីសិក្សាឲ្យទាន់ប្រទេសជិតខាងក្នុងតំបន់ ឈានទៅពង្រឹងសមត្ថភាពសិស្សឲ្យទាន់ប្រទេសជិតខាងទាំងនោះ។

 

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងទៀតថា ក្របខណ្ឌកម្មវិធីសិក្សានេះ ជាត្រីវិស័យសម្រាប់បង្ហាញចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្សសម្រាប់ប្រើវិស័យផ្សេងៗទៀតរបស់ប្រទេស។ បង្ហាញអំពីសមត្ថភាពសិស្សដែលនឹងត្រូវទទួលបានក្រោយពេលបញ្ចប់ភូមិសិក្សានីមួយៗ និងបង្ហាញអំពីវិធីសាស្ត្រ និងយុទ្ធសាស្ត្រ ក្នុងការប្រែក្លាយចក្ខុវិស័យឲ្យទៅជាសកម្មភាពដែលអាចអនុវត្តបាន។

 

ឯកឧត្តមហង់ជួន ណារ៉ុន បានបន្ថែមទៀតថា តាមការវាយតម្លៃផ្ទៃក្នុងនិងការស្រាវជ្រាវកម្មវិធីសិក្សាបច្ចុប្បន្នបង្ហាញថា មានភាពមិនឆ្លើយតបនៃកម្មវិធីសិក្សាលម្អិតទៅនឹងការរស់នៅ ឫការបន្តការសិក្សានៅក្រោយមធ្យម។ មានកំហុសបច្ចេកទេសទាំងផ្នែកខ្លឹមសារ និងគរុកោសល្យលើមុខវិជ្ជា និងមេរៀនមួយចំនួន។ កង្វះខ្លឹមសារ និងវិធីសាស្ត្ររវាងមុខវិជ្ជាទៅមុខវិជ្ជាមួយ ពីថ្នាក់មួយទៀត។

 

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា ជាលទ្ធផលគ្រូពិបាកបង្រៀនសិស្ស និងសិស្សមិនសូវចូលចិត្តរៀន ឬរៀនបានលទ្ធផលមិនសូវល្អ សិស្សបោះបង់ការសិក្សាច្រើន និងប្រឡងបាក់ឌុបជាប់តែប្រហែល៥០ភាគរយ។ ដូច្នេះ គុណភាព នៃកម្មវិធីសិក្សាចូលរួមយ៉ាងសំខាន់ ដល់ការសិក្សារបស់សិស្ស។

 

ឯកឧត្ដមបានសុំឲ្យអ្នកចូលរួមត្រូវពិភាក្សា ស្វែងរកគន្លឹះល្អៗ ដើម្បីកែទម្រង់គុណភាពកម្មវិធី សិក្សាឲ្យកាន់តែល្អ ដើម្បីឲ្យសិស្សមានសមត្ថភាពអាចប្រឡងប្រជែងប្រទេសជិតខាង៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់