សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៦ តម្លើង​ប្រាក់​បៀវត្ស​សម្រាប់​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ឃុំ សង្កាត់​ (CEN)

ភ្នំពេញ ២១ តុលា ២០១៥៖ សេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៦ ដែលគណៈរដ្ឋមន្ត្រី បានប្រជុំ និងអនុម័ត នាព្រឹកថ្ងៃទី២១តុលានេះ បានកំណត់ពីការចំណាយថវិការាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំសង្កាត់ ត្រូវបានគ្រោងចំនួន ១.៣៣៤.៥២៥ លានរៀល ស្មើប្រមាណ ៣២៦ លានដុល្លារ កើន ២០,៥%…

ភ្នំពេញ ២១ តុលា ២០១៥៖ សេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៦ ដែលគណៈរដ្ឋមន្ត្រី បានប្រជុំ និងអនុម័ត នាព្រឹកថ្ងៃទី២១តុលានេះ បានកំណត់ពីការចំណាយថវិការាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំសង្កាត់ ត្រូវបានគ្រោងចំនួន ១.៣៣៤.៥២៥ លានរៀល ស្មើប្រមាណ ៣២៦ លានដុល្លារ កើន ២០,៥%។

 

ក្នុងនោះ ក៏មានការដំឡើងប្រាក់បំណាច់ជូនដល់ក្រុមប្រឹក្សារាជធានីខេត្ត ក្រុងស្រុក ខណ្ឌ និងឃុំសង្កាត់ និងមន្ត្រីភូមិ ដោយចាប់អនុវត្តពីខែមេសា ឆ្នាំ២០១៦ ដែលក្នុងនោះ៖

-ប្រាក់បំណាច់ប្រធានក្រុមប្រឹក្សារាជធានី ខេត្ត នឹងត្រូវដំឡើងពី ១.០០០.០០០ រៀល ដល់ ១.០៩០.០០០ រៀល ហើយប្រាក់បំណាច់សមាជិកក្រុមប្រឹក្សារាជធានីខេត្ត នឹងត្រូវដំឡើងពី ៨០០.០០០ រៀល ដល់ ៨៧០.០០០ រៀល។ 

 

-ប្រាក់បំណាច់ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ នឹងត្រូវដំឡើងពី ៧០០.០០០ រៀល ដល់ ៨១០.០០០ រៀល ហើយប្រាក់បំណាច់សមាជិកក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ នឹងត្រូវដំឡើងពី ៥០០.០០០ រៀល ដល់ ៦៥០.០០០ រៀល។

 

-ប្រាក់បំណាច់មេឃុំ ចៅសង្កាត់ នឹងត្រូវដំឡើងពី ៥៧០.០០០ រៀល ដល់ ៧៥០.០០០ រៀល ប្រាក់បំណាច់ជំទប់ទី១ ទី២ ចៅសង្កាត់រងទី១ ទី២ នឹងត្រូវដំឡើងពី ៤០០.០០០ រៀល ដល់ ៥៥០.០០០ រៀល ហើយប្រាក់បំណាច់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នឹងត្រូវដំឡើងពី ៣៥០.០០០ រៀល ដល់ ៤៨០.០០០ រៀល។

 

-ប្រាក់បំណាច់ប្រធានភូមិ នឹងត្រូវដំឡើងពី ១៦០.០០០ រៀល ដល់ ២០០.០០០ រៀល ប្រាក់បំណាច់ជំនួយការភូមិ នឹងត្រូវដំឡើងពី ១៤០.០០០ រៀល ដល់ ១៦០.០០០ រៀល និងប្រាក់បំណាច់សមាជិកភូមិ នឹងត្រូវដំឡើងពី ១២០.០០០ រៀល ដល់ ១៤០.០០០ រៀល៕ 

ដកស្រង់ចេញពីគេហទំព័រ CEN

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់