ផ្ដល់​ថវិកា​៣៥​ម៉ឺន​អឺរ៉ូ​សម្រាប់​បង្កើត​ក្លឹប​បណ្ណាល័យ​និង​មត្ដេយ្យ​សាលា​នៅ​ខេត្ដ​ក្រចេះ ​

ភ្នំពេញ ៧ កក្កដា ២០១៤៖ សហភាពអឺរ៉ុប អង្គការ Sipar និងអង្គការ Aide Action បានផ្ដល់ថវិកា ចំនួន៣៥ម៉ឺនអឺរ៉ូ ប្រហាក់ ប្រហែលជាង ៤៧ម៉ឺនដុល្លារអាមេរិក ដើម្បីអនុវត្ដគម្រោងបណ្ណាល័យ មត្ដេយ្យសាលា និងក្លិបយុវជនក្លាហាន…

ដោយ៖ រស្មីកម្ពុជា ថ្ងៃទី 5 កក្កដា 2014 ម៉ោង 02:42:PM

http://www.rasmeinews.com/local_news/detail?class=local&news=Nzg4ZmRjYz&page=18#.U7ogM0CK4hA

ភ្នំពេញ ៧ កក្កដា ២០១៤៖ សហភាពអឺរ៉ុប អង្គការ Sipar និងអង្គការ Aide Action បានផ្ដល់ថវិកាចំនួន៣៥ម៉ឺនអឺរ៉ូ ប្រហាក់ ប្រហែលជាង ៤៧ម៉ឺនដុល្លារអាមេរិក ដើម្បីអនុវត្ដគម្រោងបណ្ណាល័យ មត្ដេយ្យសាលា និងក្លិបយុវជនក្លាហាន  សម្រាប់ផ្ដល់ការអប់រំដល់កូនចៅប្រជាពលរដ្ឋ ដែលរស់នៅតាមជនបទក្នុង ខេត្ដក្រចេះ។

 

លោកស្រី បេអាទ្រីស្ស ទីប្រឹក្សាអង្គការ Sipar ប្រចាំខេត្ដ ក្រចេះ បានឱ្យដឹងថា អង្គការ Sipar បាន  ជួយលើវិស័យអប់រំក្រៅប្រព័ន្ធនៅ ប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩១ ។ Sipar  បានធ្វើការនៅទាំង២៤ខេត្ដក្រុង ដែល ក្នុងនោះជួយបង្កើតមត្ដេយ្យសាលា បណ្ណាល័យតាមសាលាបឋមសិក្សា និង ក្លិបយុវជនផងដែរ។

 

លោកស្រីទីប្រឹក្សាអង្គការ Sipar  បានឱ្យដឹងទៀតថា កញ្ចប់ថវិកាចំនួន ៣៥ម៉ឺនអឺរ៉ូនេះ គឺជាជំនួយរបស់សហ ភាពអឺរ៉ុប៧០ភាគរយ ថវិកាអង្គការ Sipar ១៥ភាគរយ និងថវិកា Aide Action ជាដៃគូចំនួន ១៥ ភាគរយ។ ថវិកាទាំងនោះ សម្រាប់អនុវត្ដគម្រោង រយៈពេលបីឆ្នាំចាប់ពីឆ្នាំ២០១២ដល់  ឆ្នាំ២០១៤ ដែលមានកម្មវិធីកំពុង អនុវត្ដកន្លងមកនៅឃុំហាន់ជ័យ ស្រុក ឆ្លូង និងឃុំចង្ក្រង ស្រុកចិត្របុរី ខេត្ដ ក្រចេះ។

 

លោកស្រី បេអាទ្រីស្ស បានបន្ដ ថា ការអនុវត្ដន៍គម្រោងនោះ រួមមានយុវជន យុវតី កំពុងអានសៀវភៅក្នុងបណ្ណាល័យកម្មវិធីសាលាមត្ដេយ្យសហគមន៍ក្ចម្មវិធី អប់រំឪពុកម្ដាយ កម្មវិធីក្លិបយុវជន កម្មវិធីបណ្ណាល័យ និងមានកម្មវិធីជាច្រើន  ទៀត។ មូលហេតុ ដែលអង្គការ Sipar បានផ្ដោតទៅលើផ្នែកអប់រំ និងអំណាន ដោយយល់ឃើញថា ក្មេងរៀនក្នុង  សាលា មិនសូវមានសៀវភៅសម្រាប់ អាន ហើយពួកគាត់អត់មានទម្លាប់ក្នុង ការអានសៀវភៅទេ។ ដូច្នេះទើប អង្គការ Sipar បានសហការជាមួយដៃគូ និងអាជ្ញាធរមូលដ្ឋានបង្កើតបណ្ណាល័យ តាមសាលាបឋមសិក្សាចំនួនពីរកន្លែង សម្រាប់ឱ្យសិស្សទូទៅចូលអានសៀវភៅជាច្រើនរយមុខ និងសាលាមត្ដេយ្យ ពីរកន្លែងនៅឃុំហាន់ជ័យ សម្រាប់អប់រំ ក្មេងតូចនេះឡើង។

 

លោក ឈុន ង៉ុន ប្រធានគណៈ កម្មាធិការទ្រទ្រង់សាលាមត្ដេយ្យឃុំ ហាន់ជ័យ បានឱ្យដឹងថា ចាប់ពីអង្គការ Sipar បង្កើតមត្ដេយ្យសាលានេះមក គឺ មានសារសំខាន់ណាស់ ។ វាជាការ អភិវឌ្ឍន៍ស្មារតីរបស់កុមារបានល្អ ដោយមានសៀវភៅរូបភាព សៀវភៅ គំនូរផ្សងៗ ហើយពេលខ្លះអង្គការ Sipar បាននាំយករឿងខ្លះឱ្យកុមារមើលតាម រូបភាពបញ្ជាក់ពីអត្ថន័យដែលពួកគេ ចង់ដឹងចង់ឃើញ ដើម្បីឱ្យកុមារផ្លាស់ ប្ដូរគំនិតឈានទៅរីកចម្រើនផ្នែកសតិ ប្រាជ្ញាស្មារតី និងចំណេះដឹងទូទៅ។

 

លោក ទិត្ស ឌីម៉ង៉ មេឃុំហាន់ជ័យ និងជាប្រធានកិត្ដិយសគណៈកម្មាការសាលាមត្ដេយ្យសហគមន៍បានឱ្យដឹង ដែរថា បច្ចុប្បន្នកំណើនមនុស្សមានការ កើនឡើងក្នុងឃុំហាន់ជ័យតាមទូរលេខ ប្រចាំឆ្នាំពី៨០ទៅ១២០នាក់ ពិសេស កុមារ អាយុពី៣ឆ្នាំទៅ៥ឆ្នាំ គឺមានចំនួន  ច្រើន ដែលយើងត្រូវធ្វើការអភិវឌ្ឍន៍  ស្មារតីសតិអារម្មណ៍ និងវិន័យមុនពេល  ពួកគេចូលទៅសាលាបឋមសិក្សា។

 

លោកមេឃុំហាន់ជ័យបានឱ្យដឹង ទៀតថា អង្គការ Sipar បានបញ្ចប់ គម្រោងនៅក្នុងឆ្នាំ២០១៤ នេះក្ដី គឺ ក្រុមប្រឹក្សាឃុំហាន់ជ័យនៅបន្ដកិច្ចការ បណ្ណាល័យនិងមត្ដេយ្យសាលានេះឱ្យ គង់វង្សបន្ដទៀតព្រោះនេះជាអនុស្សាវរីយ៍ ពីអង្គការ Sipar សម្រាប់ក្មេងៗជំនាន់ ក្រោយ និងអរគុណរចំពោះម្ចាស់ជំនួយ ទាំងអស់ ពិសេសសហភាពអឺរ៉ុប ។

 

លោកហួត គឹមឡេង ប្រធានក្លឹប យុវជនក្លាហានឃុំចង្ក្រង ស្រុកចិត្របុរី ខេត្ដក្រចេះបានឱ្យដឹងថា អង្គការ Sipar និងអង្គការជាដៃគូ សហការជាមួយ ក្រុុមប្រឹក្សាឃុំចង្ក្រង បានបង្កើតក្លឹប យុវជនក្លាហាននេះឡើង នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១២ ក្នុងគោលបំណង ជួយអភិវឌ្ឍន៍សហគមន៍ ។ បច្ចុប្បន្ន យុវជនមានចំនួន២៩នាក់ ស្រី១៨នាក់ ហើយមានសកម្មភាពយុទ្ធនាការជំរុញ កុមារដែលមានអាយុចាប់ពី៦ឆ្នាំឡើង ទៅឱ្យចូលសាលា យុទ្ធនាការបុរសល្អ និងយុទ្ធនាការទប់ស្កាត់អំពើហិង្សាលើ ស្ដ្រីនិងកុមារ ។

 

លោកហួត គឹមឡេង បានឱ្យដឹង ទៀតថា សក្មមភាពរបស់ក្លឹបយុវជន ក្លាហានមាន ៦ចំណុចសំខាន់ៗទី១ ជួយ បង្រៀនសិស្សដែលរៀនយឺត ទី២ អភិវឌ្ឍយុវជននិងកុមារ ទី៣ នាំ សៀវភៅទៅដល់ប្រជាពលរដ្ឋបានអាន ជាពិសេសកុមារដែលហៅថា សាក់កាដូ ចល័ត ទី៤ ទប់ស្កាត់អំពើហិង្សា ទី៥ ពន្យល់របៀបអនាម័យនិងសុខភាព និង ទី៦ ស្ដីពីបរិស្ថានទាក់ទិនជីវិតរស់នៅ។

 

លោកហ្សង់ ហ្រង់ស្វ័រកូតាំង  ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជាបាន ឱ្យដឹងតាមរយៈអ្នកបកប្រែថា ថវិកា ដែលសហភាពអឺរ៉ុបផ្ដល់ឱ្យនេះ គឺជា ថវិកាបន្ថែមលើកញ្ចប់ថវិការបស់រាជរដ្ឋាភិបាល ដើម្បីអនុវត្ដនូវផែនការ យុទ្ធសាស្ដ្រជាតិអប់រំ ។ សហភាពអឺរុប ក្រៅពីការផ្ដល់ថវិកាលើវិស័យអប់រំ នេះក៏នៅមានវិស័យសំខាន់មួយចំនួន ទៀតទាក់ទងអភិបាលកិច្ចលើការធ្វើ កំណែទម្រង់របសស់រាជរដ្ឋាភិបាល ពិសេសទៅលើការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ។

 

លោកឯកអគ្គរដ្ឋទូតបានបន្ដថា លើសពីនេះវិស័យដែលយើងបានផ្ដោត និងយកចិត្ដទុកដាក់ដែរនោះ គឺការងារ កសិកម្ម ។ កសិកម្ម គឺផ្ដោតលើការងារ គ្រប់គ្រងធនធានធម្មជាតិផ្នែកជនផល និងរុក្ខាប្រមាញ់ (ព្រៃឈើ ) ។ ក្នុងនោះ យើងបានជួយទៅលើសហមជ្ឈការ និង វិសហមជ្ឈការផងដែរ ។

 

គួរបញ្ជាក់ដែរថា សហភាព អឺរ៉ុបចាប់ផ្ដើមជួយប្រភេទកម្ពុជាតាំងពី ឆ្នាំ២០០០ ។ ការជួយនោះដូចជាផ្ដល់ ថវិកាផ្ទាល់ដល់រាជរដ្ឋាភិបាលលើវ័ស័យ អប់រំដើម្បីអភិឌ្ឍសមត្ថភាពលើគ្រប់ កម្រិត ។ ផ្ដល់ដៃគូសាកលដើម្បីអប់រំ ផ្ដល់ថវិកាឱ្យគម្រោងអង្គការដែលផ្ដោត លើវិស័យអប់រំ និងផ្ដល់ថវិកាអាហារូប ករណ៍ឬកម្មវិធីផ្លាស់ប្ដូរនិស្សិត៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់