នាយកដ្ឋាន​រដ្ឋបាល​មូលដ្ឋាន​រៀបចំ​កិច្ច​ប្រជុំ​បូកសរុប​ការងារ​ប្រចាំ​ខែ​វិច្ឆិកា និង​លើក​ទិសដៅ​បន្ត

ភ្នំពេញ ១២ ធ្នូ ២០១៤៖  នាយកដ្ឋានរដ្ឋបាលមូលដ្ឋាននៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤ បានបើកកិច្ចប្រជុំបូកសរុបការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារបន្តនៅសាលប្រជុំនៃនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន។

ភ្នំពេញ ១២ ធ្នូ ២០១៤៖  នាយកដ្ឋានរដ្ឋបាលមូលដ្ឋាននៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤ បានបើកកិច្ចប្រជុំបូកសរុបការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារបន្តនៅសាលប្រជុំនៃនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន។

 

កិច្ចប្រជុំនេះដឹកនាំដោយលោក ជា ប៊ុនហេង ប្រធាននាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ដោយមានការចូលរួមពីអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យនិងមន្ត្រីក្រោមឱវាទនាយកដ្ឋានជាច្រើនរូបទៀត។

 

ជាកិច្ចចាប់ផ្ដើមលោកជា ប៊ុនហេង ប្រធាននាយកដ្ឋានរដ្ឋបាលមូលដ្ឋានបានថ្លែងអំណរគុណចំពោះ វត្តមានរបស់មន្ត្រីទាំងអស់ក្នុងកិច្ចប្រជុំ និងបានលើកឡើងពីរបៀបវារៈសំខាន់ៗរួមមាន៖ (១).ពិនិត្យលទ្ធផលសម្រេចបានក្នុងខែវិច្ឆិកា ឆ្នាំ២០១៤ (២). ពង្រឹងស្ដីពីបែបបទលិខិតរដ្ឋបាល (៣).ការបែងចែកភារកិច្ចដល់ក្រុមពិភាក្សាក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៤ និងការរៀបចំផែនការឆ្នាំ២០១៥។

បន្ទាប់មក ប្រធានការិយាល័យទាំង៦ ចំណុះឱ្យនាយកដ្ឋានរដ្ឋបាលមូលដ្ឋានបានរាយការណ៍អំពីសកម្មភាព និងលទ្ធផលការងារដែលការិយាល័យសម្រេចបានសម្រាប់ខែវិច្ឆិកា ជូនអង្គប្រជុំទាំងមូលជ្រាប។

 

លោកជា ប៊ុនហេង ប្រធាននាយកដ្ឋានបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះអនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីទាំងអស់ដែលបានខិតខំបំពេញការងារយ៉ាងសកម្មរហូតទទួលបានលទ្ធផលជាទីមោទនៈសម្រាប់នាយកដ្ឋានក៏ដូចក្រសួងទាំងមូល។ ជាមួយគ្នានេះ លោកក៏បានសំណូមពរឱ្យមន្ត្រីទាំងអស់ត្រូវបន្តគោរពវិន័យ និងអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាឱ្យនាយកដ្ឋានសម្រេចការងារស្របតាមការកំណត់។ ក្រៅពីនេះ លោកប្រធាននាយកដ្ឋានក៏បានកំណត់ដាក់ចេញនូវទិសដៅបន្តជាអាទិភាពមួយចំនួនសម្រាប់ឱ្យការិយាល័យទាំង៦ ចំណុះនាយកដ្ឋានរដ្ឋបាលមូលដ្ឋានបន្តអនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់៕  ដោយ៖ សុខ វាសនា

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់